ឃ្លាំង ហួត៖ ខ្ញុំមិនថោកទាបនោះទេ ចំពោះវិវាទដីធ្លីនៅព្រែកលាប
យ៉ាងហោចណាស់អេស្កាវ៉ាទ័រមួយគ្រឿង និងឧបករណ៍ផ្សេងៗទៀតរបស់ក្រុមហ៊ុនអេងកាំង ត្រូវបានដុតបំផ្លាញចោល ខណៈផ្លូវជាតិលេខ៦Aត្រូវបានបិទមួយរយៈពេល នៅក្នុងការតវ៉ាទ្រង់ទ្រាយធំមួយពីសំណាក់ពលរដ្ឋរាប់រយនាក់នៅភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌឫស្សីកែវ ដើម្បីប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនខាងលើនេះ ដែលប្រជាពលរដ្ឋអះអាងថា ក្រុមហ៊ុនបានអភិវឌ្ឍន៍នៅតំបន់នេះ ដោយគ្មានការចរចាជាមួយប្រជាពលរដ្ឋ និងធ្វើឲ្យប៉ះពាល់ទីឈាបនដ្ឋាន (កន្លែងកប់ខ្មោច) នៅតំបន់នោះ។
សកម្មភាពដុតអេស្កាវ៉ាទ័រ និងសម្ភារះផ្សេងៗ របស់ពលរដ្ឋនៅតំបន់ព្រែកលាប រាជធានីភ្នំពេញ។ (រូបថត ហ្វេសប៊ុក)
វិវាទដីធ្លី - បន្ទាប់ពីប្រជាពលរដ្ឋព្រមបើកផ្លូវជាតិលេខ៦A ឲ្យធ្វើចរាចរណ៍ធម្មតាឡើងវិញ តាមការស្មើរបស់សមត្ថកិច្ចនៅព្រឹកថ្ងៃទី២៣ [...]