បងប្រុសជនរងគ្រោះឆេះដុំដាក់ «ខេម» ដែលប្រកាសថាខ្លួនត្រូវ
នៅចំពោះការឆ្លើយដ៏ខ្លី តែមានន័យវែង របស់តារាចម្រៀង ទៅនឹងសារព័ត៌មានក្នុងស្រុករួចមក នៅពេលនេះបងប្រុស របស់ជនរងគ្រោះ លោក លី ម៉ាត់លី បានជ្រើសរើស ការឆ្លើយតបទៅវិញ យ៉ាងជូរចត់។ ចម្លើយរបស់លោក ប៊ុន សុណារិន ហៅ ខេម បានធ្វើឡើងតាមទូរស័ព្ទ យ៉ាងដូច្នេះថា រថយន្តរបស់ភាគីជនរងគ្រោះ បានមកបុករថយន្តរបស់លោក ពេលលោករកកន្លែងហូបបបរ មុននឹងតារាចម្រៀងសម្លេងស្អករូបនេះ បានទម្លាក់ទូរស័ព្ទទៅវិញ។
ប៉ុន្តែចម្លើយនេះ បានដុតបញ្ឆេះលោក លី ម៉ាត់លី បងប្រុសរបស់ជនរងគ្រោះ លោក លី ការិន ដែលបានស្លាប់កៀបខ្លួន នៅក្នុងគ្រោះច្នាក់ចរាចរណ៍ កាលពីយប់ម៉ោងប្រមាណជា០០ និង៤០នាទី យប់រំលងអាធ្រាត ថ្ងៃទី១៧ ចូលមកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦កន្លងមកនេះ នៅត្រង់ចំណុចមុខឃ្លាំងស្ថានីយ៍ប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សម្រាប់លោក លី ម៉ាត់លី [...]