សមាជិកគណៈកម្មការ ដឹកនាំទូកខេត្តកំពង់ឆ្នាំង ថាសប្បុរសជន«ក្ដាមប្រៃ» មានទាក់ទងនយោបាយ
បន្ទាប់ពីមានពាក្យរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទៅលើ គណៈកម្មាការដឹកនាំទូករបស់ខេត្តកំពង់ឆ្នាំងថា បានរើសអើងចំពោះទូកដែលមិនបានដាក់ឈ្មោះ«តេជោ» ឬ«សែនជ័យ» ជាពិសេសទូកឈ្មោះក្តាមប្រៃនោះ សមាជិកគណៈកម្មការដឹកនាំទូកខេត្តកំពង់ឆ្នាំងលោក លឿង ជុំសុបិន្ត បានសរសេរបកស្រាយនៅលើទំព័រហ្វេសប៊ុកថា ក្រុមការងារគណៈកម្មការដឹកនាំទូកខេត្តកំពង់ឆ្នាំង តែងរីករាយស្វាគមន៍ ចំពោះការជួយឧបត្ថម្ភគាំទ្ររបស់សប្បុរសជនជិតឆ្ងាយទាំងអស់។
លោកសរសេរបន្តថា ប៉ុន្តែអ្វីដែល គួរឱ្យកត់សម្គាល់ សម្រាប់ក្រុមសកម្មជន ដែលបានយកអំណោយសប្បុរសជនខាងលើ យកទៅចែកជូនឬចុះមកជួប កីឡាករទូកក្ដាមប្រៃម្ដងៗ ពួកគេមិនដែលមកប្រាស្រ័យទាក់ទង សាកសួរ ឬផ្ដល់ព័ត៌មាន [...]