ឃាត់ខ្លូនបុរសស្រ្តីបីនាក់ សង្ស័យជួញដូរគ្រឿងញៀន
ហេតុការណ៍ ឃាត់ខ្លូនស្រ្តីបុរស ដែលគេមិនស្គាល់ អត្តសញ្ញាណទាំងបីរូប ខាងលើនេះ បានកើតឡើង កាលពីម៉ោង៨ យប់យប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥ នៅចំនុចផ្ទះជួល ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងនោះដែរ មន្ត្រីរបស់ការិយាល័យ ប្រឆាំងគ្រឿងញៀន បានដកវត្ថុតាង មួយចំនួនមាន អាឌី(ID)មួយគ្រឿង កាំបិតចំនូន០៥ និងឧបករណ៍ប្រើប្រាស់ ជាមួយថ្នាំញៀន មួយចំនួនទៀត នៅទីតាំងខាងលើ។
បន្ទាប់ពីធ្វើការដកហូតរួចរាល់ អ្នកទាំងបី ត្រូវបានបញ្ជូនខ្លូន ទៅកាន់អធិការដ្ឋានខណ្ឌទួលគោក។ មន្រ្តីការិយាល័យ ប្រឆាំងការជួញដូរគ្រឿងញៀន បានបញ្ជាក់ចុងក្រោយថា ក្រុមបុរសស្រ្តី ដែលគេឃើញ ប្រើប្រាស់គ្រឿងញៀននេះ ជាមុខសញ្ញា របស់មន្រ្តីមានសម្ថកិច្ច នៅក្នុងតំបន់ជាយូមកហើយ។ រហូតមកដល់យប់ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៥ ទើបកម្លាំងរបស់លោក សម្រេចឃាត់ខ្លួនបាន៕