Posts tagged as "Tramway"

មើល​​តារាៗ​​ហ្វេសប៊ុក ជជែក​គ្នា​ពី​វិបត្តិ​ទឹក​ជំនន់​នៅ​​ភ្នំពេញ​ម្ដង!

មើល​​តារាៗ​​ហ្វេសប៊ុក ជជែក​គ្នា​ពី​វិបត្តិ​ទឹក​ជំនន់​នៅ​​ភ្នំពេញ​ម្ដង!

ពីនេះពីនោះ - ឱ្យតែពេលមានភ្លៀងធ្លាក់ម្តងៗ នៅរាជធានីភ្នំពេញ មិនថាជាភ្លៀងត្រឹមតែមួយមេតូចនោះទេ នៅ​តាមផ្លូវតូចធំមួយចំនួន ឬនៅតាមតំបន់ខ្លះទាំងមូលតែម្ដង ត្រូវបានជន់ជោរទៅដោយទឹកល្ហាចល្ហឹម។ នៅ​កន្លែងខ្លះ គេមិនអាចធ្វើដំណើរបានទេ ដោយសារជម្រៅទឹកជន់ជ្រៅពេក ដែលអាចបណ្តាលឱ្យយាន្ត​ជំនិះ​រលត់។ រីឯអ្នករស់​នៅក្នុងរាជធានី ក្នុងតំបន់ខ្លះទៀត ត្រូវសម្របជីវិតរបស់ពួកគេ ទៅនឹងភាពស្មោគរោគ ព្រោះ​តែទឹកភ្លៀងលាយ​នឹង​ទឹកលូ បន្ថែមដោយសម្រាម បានចូលទៅ​ដល់ក្នុងលំនៅដ្ឋានរបស់ពួកគេនោះ​ផង​ទៀត។

មនុស្សកាន់តែច្រើនឡើងៗ បានសម្ដែងភាពធុញទ្រាន់ និងការត្អូញត្អែរនឹងទឹកជំនន់ ហើយបានធ្វើការចំអក និងខ្លះ​ទៀតបានទាំងរិះគន់យ៉ាងចាស់ដៃ ទៅលើរដ្ឋាភិបាល ដែលជាអ្នកទទួលខុសត្រូវ ទៅលើបញ្ហានេះ។ ការរអ៊ូរទាំ​នេះ​ មិនមែនកើតមានឡើង តែនៅលើដងផ្លូវប៉ុណ្ណោះទេ តែនៅលើបណ្ដាសង្គមហ្វេសប៊ុកឯណេះវិញ [...]

ការ​អំពាវនាវ​មិន​ឲ្យ​ដំឡើង​ថ្លៃ របស់​រដ្ឋាភិបាល​គ្មាន​ប្រសិទ្ធភាព?

ការ​អំពាវនាវ​មិន​ឲ្យ​ដំឡើង​ថ្លៃ របស់​រដ្ឋាភិបាល​គ្មាន​ប្រសិទ្ធភាព?

ប្រធានមជ្ឈមណ្ឌល អភិវឌ្ឍន៍ពលរដ្ឋ និងសន្តិភាព លោក យ៉ង់ គឹមអេង បានរិះគន់ចំៗថា ការអំនាវរបស់រដ្ឋាភិបាល​មិនឲ្យមានការដំឡើងថ្លៃរាល់គ្រប់សេវា ក្នុងពេលចូលឆ្នាំខ្មែរ នឹងមិនមានប្រសិទ្ធភាពនោះទេ ដរាបណាមិនមាន​វិធានការជាក់ស្តែងសម្រាប់អនុវត្តនោះ។


រថយន្ដក្រុង ដែលជាមធ្យោបាយដឹកជញ្ជូនសាធារណៈ ក្នុងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ SokKheang)

សង្គម - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៩ មេសា នេះ លោក យ៉ង់ គឹមអេង បាន​សម្តែងចម្ងល់ថា នៅពេលចូលឆ្នាំសេវារដ្ឋ ឬការប្រមូលពន្ធរដ្ឋ មិនមានការឡើងថ្លៃទេ ចុះហេតុអ្វីសេវាឯកជនមាន​រថយន្ត​ក្រុងជាដើមនោះ ត្រូវឡើងថ្លៃ ហើយវាមានអាថ៌កំបាំងអ្វីនៅពីក្រោយការឡើងថ្លៃនោះ?

[...]
ការ​សាកល្បង​រថយន្ត​ក្រុង​សាធារណៈ បញ្ចប់​ទៅ​ដោយ​ជោគជ័យ

ការ​សាកល្បង​រថយន្ត​ក្រុង​សាធារណៈ បញ្ចប់​ទៅ​ដោយ​ជោគជ័យ

នេះជាថ្ងៃចុងក្រោយហើយ នៃសេវារថយន្ដក្រុងក្នុងរាជធានីភ្នំពេញ បន្ទាប់ដាក់អោយសាកល្បងដំណើរការ​អស់​រយៈពេលមួយខែកន្លងមកនៅតាមបណ្តោយផ្លូវមុនីវង្ស។


សេវារថយន្ដក្រុង ដែលបានដាក់ឲ្យប្រើប្រាស់ពេញមួយខែ នៅរាជធានីភ្នំពេញ។ (រូបថត AP)

សេវាសាធារណៈ - នៅថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៤ នេះការសាកល្បងដាក់អោយប្រើប្រាស់ សេវារថយន្ដក្រុង​សាធារណៈនឹងត្រូវបានបញ្ចប់។ គម្រោងសាកល្បងរថយន្តក្រុងសាធារណៈ ដែលបានសម្ពោធដាក់​ឲ្យប្រើប្រាស់​ពេញមួយខែ ចាប់ពីថ្ងៃទី០៥ ខែកុម្ភះដល់ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៤ ក្នុងគោលបំណងអោយប្រជាពលរដ្ឋ ក្នុង​រាជធានីភ្នំពេញទាំងអស់ កែប្រែទម្លាប់ក្នុងការប្រើប្រាស់យានជំនិះផ្ទាល់ខ្លួន មកប្រើប្រាស់របស់រួមដើម្បីជួយសង្គម កាត់បន្ថយការបំពុលបរិស្ថាន និងការកកស្ទះចរាចរណ៍។

[...]
សេវា​សាកល្បង​រថយន្ត​ក្រុង ទទួល​ការ​គាំទ្រ​និង​រិះគន់​ស្រប​គ្នា

សេវា​សាកល្បង​រថយន្ត​ក្រុង ទទួល​ការ​គាំទ្រ​និង​រិះគន់​ស្រប​គ្នា

«ជិះរថយន្តក្រុងដើម្បីអនាគតដ៍ប្រសើរ នៃទីក្រុងភ្នំពេញ» ជាសារមួយបោះពុម្ភ នៅលើខ្នងអាវអ្នកលក់សំបុត្រម្នាក់ នៃ​រថយន្ដក្រុងសាធារណៈរបស់ ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សហការជាមួយ សាលា​រាជធានី​ភ្នំពេញ ដែលកំពុងត្រូវបានដាក់អោយប្រើប្រាស់សាកល្បង នៅតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស ចាប់​ពី​ស្ពាន​ជ្រោយចង្វារ ដល់ផ្សារច្បារអំពៅ ពីថៃ្ងទី៥ខែកុម្ភៈ រហូតដល់៤ខែមិនាឆ្នាំ២០១៤។


រថយន្ដក្រុង ដែលជាមធ្យោបាយដឹកជញ្ជូនក្នុងរាជធានីភ្នំពេញដំបូងគេនៅកម្ពុជា។ (រូបថត MONOROOM.info/ SokKheang)

សេវាសាធារណៈ - គម្រោងសាកល្បងរថយន្តក្រុងសាធារណៈ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី០៥ ខែកុម្ភះនេះ ក្នុងគោលបំណងអោយប្រជាពលរដ្ឋក្នុងរាជធានីទាំងអស់ [...]

រថយន្ត​ក្រុង​សាធារណៈ នឹង​ចាប់​ផ្តើម​ដំណើរការ​នៅ​ថ្ងៃ​ទី​៥កុម្ភះ​នេះ

រថយន្ត​ក្រុង​សាធារណៈ នឹង​ចាប់​ផ្តើម​ដំណើរការ​នៅ​ថ្ងៃ​ទី​៥កុម្ភះ​នេះ

ចាប់ពីថ្ងៃស្អែកនេះ សាលារាជធានីភ្នំពេញ នឹងដាក់អោយប្រើប្រាស់សាកល្បង នូវសេវារថយន្តក្រុងសាធារណៈ នៅលើមហាវិថីព្រះមុនីវង្ស រយៈពេលមួយខែ។ ប្រសិនបើការសាកល្បងនេះ ទទូលបានជោគជ័យ សេវានេះនឹង​ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសគឺការកកស្ទះចរាចរណ៍។


គំនូសនៅលើទ្រូងថ្នល់ សំគាល់ពីចំណតឈប់មួយភ្លែតៗ របស់រថយន្ដក្រុង។ (រូបថត ឯកសារ)

សេវាសាធារណៈ - សាលារាជធានីភ្នំពេញ នឹងដាក់សម្ពោធឲ្យប្រើប្រាស់ សេវាកម្មរថយន្តក្រុង​សាធារណៈ​សាក​ល្បងនៅលើមហាវិថីព្រះមុនីវង្ស។ ក្រោមកិច្ចសហការរវាងសាលារាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិជប៉ុន(JICA) ឲ្យដឹងថា រថយន្តក្រុងសាធារណៈ នឹងដំណើរការសាកល្បងរយៈពេល១ខែ លើកំណាត់ផ្លូវ​មួយខ្សែប្រវែងប្រហែល ៧,៥គីឡូម៉ែត្រ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...