Posts tagged as "Khmer"

ជន​បរទេស​ទាំង​នេះ និយាយ​ភាសា​ខ្មែរ! (vdo)

ជន​បរទេស​ទាំង​នេះ និយាយ​ភាសា​ខ្មែរ! (vdo)

នេះជាលើកទីមួយហើយ ដែលសាលាបង្រៀនភាសារខ្មែរ ដល់ជនបរទេសនៅកម្ពុជា បានបើកការប្រលង​ជ្រើស​រើស ជនបរទេសបរទេសណា ដែលមករស់នៅកម្ពុជាតិចជាងគេ តែអាចនិយាយភាសាខ្មែរ បានល្អជាងគេ។ សូម​ប្រិយមិត្តអ្នកអាច ជួយដាក់ពិន្ទុទៅមើល តើជនបរទេសសញ្ជាតិ ណាមួយ ដែលអាចទទួលបានជ័យលាភី​លេខ​មួយ ក្នុងការនិយាយភាសាខ្មែរ បានល្អជាងគេ។ តោះ... កុំចាំយូរ នាំគ្នាទស្សនា នូវការនិយាយភាសាខ្មែរ ដូច​ខាងក្រោម៖

១) បេក្ខនារី ស៊ូរីម កូ (Su rim Ko) មកពីប្រទេសកូរ៉េខាងជើង។ កញ្ញាមករស់នៅប្រទេសកម្ពុជា មានរយៈពេល​ជាង បួនឆ្នាំហើយ។ កញ្ញា បន្តថា ភាសាខ្មែរ ជាភាសាមួយចាំបាច់ណាស់ ដែលត្រូវចេះ ព្រោះកញ្ញារស់នៅ​ប្រទេស​​កម្ពុជា។ ដូច្នេះត្រូវចេះភាសាខ្មែរ ដែលធ្វើការទំនាក់ទំនង ជាមួយជនជាតិខ្មែរ លើទឹកដីខ្មែរ។

២) [...]

ពលរដ្ឋ​នៅ​ព្រែក​ថ្មី​ថា ការ​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ឆ្នាំ​នេះ មាន​ភាព​«ច្បាស់​លាស់»

ពលរដ្ឋ​នៅ​ព្រែក​ថ្មី​ថា ការ​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ឆ្នាំ​នេះ មាន​ភាព​«ច្បាស់​លាស់»

ការធ្វើអត្តសញ្ញាណប័ណ្ណ ជូនពលរដ្ឋនេះ ត្រូវបានមន្ត្រីអ្នកទទួលបន្ទុកម្នាក់ នៅខណ្ឌច្បារអំពៅ លោក ថាច់ ខន ឲ្យ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូដឹងថា បានចាប់ផ្តើម តាំងពីខែវិច្ឆិកា ឆ្នាំ២០១៤មកម្លេះ តែតួលេខអ្នកធ្វើ មាន​ច្រើន​ហេតុនេះ ត្រូវប្រើរយៈពេលយូរ។ លោកថា គម្រោងទាំងនេះ ត្រូវតែបញ្ចប់ នៅមុនពេលបោះឆ្នោត ឃុំ​សង្កាត់​ឆ្នាំ២០១៦ខាងមុខនេះ។ ហើយអ្នកដែលធ្វើមិនទាន់ ត្រូវរួសរាន់ទៅធ្វើ នៅឯខណ្ឌដទៃ ដែលនៅជិត នៅ​ពេល​ទទួលបានលិខិតអញ្ជើញ ឬការផ្តល់ព័ត៌មាន ពីភូមិឃុំរបស់ខ្លូន។

លោក ថាច់ ខន បានបញ្ជាក់ថា ក្នុងម្នាក់ត្រូវចំណាយប្រាក់ ១០០០០រៀល បន្ទាប់ពីបានថត ឬត្រួតពិនិត្យ​ឯកសារ ដែលជាប់ពាក់ព័ន្ធ មានដូចជាសៀវភៅគ្រួសារ ជាដើម ហើយលុយ១០០០០រៀល ក្នុងម្នាក់ដែលបាន​ចំណាយ​នោះ នឹងចូលទៅជាថវិការដ្ឋ។

កំពុងតែដើចេញ ពីកន្លែងត្រួតពិនិត្យ លក្ខណៈសម្គាល់ភិនភាគ កញ្ញា ថង់ សុភ័ក្រ ជាបុគ្គលិក នៅក្រុមហ៊ុនម៉ូតូ យាម៉ាហា [...]

«អាជ្ញាធរ​អប្សរា មិន​បាន​លក់​ដូរ​បូរាណ​វត្ថុ​​ក្នុង​តំបន់​អង្គរ​ទេ»

«អាជ្ញាធរ​អប្សរា មិន​បាន​លក់​ដូរ​បូរាណ​វត្ថុ​​ក្នុង​តំបន់​អង្គរ​ទេ»

អាជ្ញាធរអប្សរាមិនបានដាក់គោលការណ៍ ឬ គម្រោងណាមួយ ដើម្បីបំផ្លិចបំផ្លាញ តំបន់អង្គរ ដែលជាព្រលឹង​ជាតិខ្មែរ​នោះ​ទេ គឺមានតែគោលការណ៍អភិរក្ស និងកែលំអរ តាមការសិក្សារបស់អ្នកជំនាញច្បាស់លាស់ មិនមានដូចជាអ្វី ដែលអ្នក​មិន​បានយល់ច្បាស់ពីអង្គរ និយាយនោះទេ។ នេះជាការថ្លែងអះអាង របស់អ្នកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរ​ជាតិ​អប្សរា ប្រតិកម្មទៅនឹង ពាក្យចចាមអារាមមួយចំនួន ក្នុងពេលកន្លងមកថ្មីៗ ដែលចោទអាជ្ញាធរជាតិមួយនេះ ថាបានលក់​ដូរ វត្ថុមានតម្លៃ នៅក្នុងតំបន់អង្គរ និងមិនបានយកចិត្តទុកដាក់ ក្នុងការអភិរក្ស វត្ថុបុរាណទាំងនោះ ជាមរតកជាតិខ្មែរ។

នៅក្នុងកិច្ចសម្ភាសតាមទូរស័ព្ទ ជាមួយនឹងទស្សនាវដ្តីមនោរម្យ.អាំងហ្វូ កាលថ្ងៃទ២៨ ខែមេសា ឆ្នាំ២០១៥ អ្នកស្រី ចៅ ស៊ុនកិរិយា បានពន្យល់ថា ចំពោះកំណាយ ដែលបានរកឃើញ កាលពីឆ្នាំ២០១២ នៅប្រាសាទតាព្រហ្ម ជាវត្ថុមានតម្លៃ ក្នុង​នោះមានដូចជា ម្កុដ ឬភ្នួងសក់ធ្វើពីមាស [...]

មហា​សង្ក្រាន្ត​ឆ្នាំ​មមែ ពុទ្ធ​សករាជ​២៥៥៩ គ្រិស្ត​សករាជ​២០១៥

មហា​សង្ក្រាន្ត​ឆ្នាំ​មមែ ពុទ្ធ​សករាជ​២៥៥៩ គ្រិស្ត​សករាជ​២០១៥

សុភមស្តុ ! វរមង្គលាជយាតិរេក

ព្រះពុទ្ធសករាជព្រះសាសន អតិក្កន្តាកន្លងទៅហើយ បាន២៥៥៨ ត្រឹមថ្ងៃ១៥កើត ខែពិសាខ លុះដល់ថ្ងៃ១រោច ខែ​ពិសាខ ឆ្នាំមមែ សប្ដស័ក តទៅ ចូលពុទ្ធសករាជ ២៥៥៩។ នឹងគណនាឆ្នាំមមែឥឡូវនេះ សង្ក្រាន្តចូលមក នៅថ្ងៃអង្គារ ១១រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស.២០១៥ វេលាម៉ោង១៤ និង០២នាទី។

ពេលនោះ ព្រះអាទិត្យចេញពីមីនរាសី ទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្ដាល មានទេពធីតាមួយព្រះអង្គ ជាមគ្គនាយិកា ព្រះនាម រាគ្យសៈទេវី ជាបុត្រីទី៣ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខ្មៅ លម្អ​នៅព្រះកាណ៌ ដោយសៀតផ្កាឈូក អាភរណៈទ្រង់ពាក់កែវ មនោរា ភក្សាហារទ្រង់សោយ លោហិត ព្រះហស្តស្ដាំទ្រង់ ត្រីសូល៍ ព្រះហស្តឆ្វេងទ្រង់ ធ្នូ ទ្រង់គង់លើខ្នង អស្សតរ (សេះ) ជាពាហនៈ នាំអស់ទេវបុត្ត ទេពធីតា ទាំងមួយសែនកោដិ ហោះទៅកាន់គុហាកែវធម្មមាលីនា ទីភ្នំកៃលាស ខេត្តហេមពាន្ត ជាទីតម្កល់ទុក [...]

ខ្លោង​​ទ្វារ​​អង្គរ​សង្ក្រាន្ត​ថ្មី៖ គ្រាន់​បើ​ តែ​ជា​បទ​ពិសោធន៍​លើក​ក្រោយ!

ខ្លោង​​ទ្វារ​​អង្គរ​សង្ក្រាន្ត​ថ្មី៖ គ្រាន់​បើ​ តែ​ជា​បទ​ពិសោធន៍​លើក​ក្រោយ!

សង្គ្រាមពាក្យសម្ដី ដែលបានធ្វើការ វាយប្រហាររិះគន់ ទំនងជានឹងបាត់ឥទ្ធិពលទៅវិញ បន្ទាប់ពីខ្លោងទ្វារចាស់ ត្រូវបាន​ឆេះសល់តែតួ និងអ្នករៀបចំកម្មវិធីដ៏ធំនេះ បានសម្រេចចិត្ត ធ្វើការផ្លាស់ប្ដូរ ដាក់ខ្លោងទ្វារ «អង្គរ​សង្ក្រាន្ត» ថ្មីមួយ មក​ជំនួសវិញ។ រហូតមកដល់ពេលនេះ ក្រុម​ជាង កំពុង​ញាប់ដៃ​ញាប់ជើង រុះរើខ្លោងទ្វារចាស់ និង​រៀបចំតម្លើង  តាម​គំនូស​ពង្រាង ​ខ្លោងទ្វារ​ថ្មី ដែល​ទើបនឹងគូរជាថ្មី។

ជាមួយនឹងផ្ទាំង​គំរូ​ប្លង់ នៃ​​ខ្លោងទ្វារ​ថ្មី ចងភ្ជាប់​នៅ​ជិត​ខ្លោងទ្វារ​ចាស់ ​សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាអ្នករៀបចំ​ព្រឹត្តិការណ៍ ​អង្គរ​សង្ក្រាន្តឆ្នាំ២០១៥ ដឹកនាំដោយលោក ហ៊ុន ម៉ានី កូនប្រុសលោក ហ៊ុន សែន​ បានបញ្ជាក់ថា ខ្លោងទ្វារ​លើកក្រោយនេះ មាន​លក្ខណៈ​ជា​ខ្មែរ​«ជាង​មុន»។ រីឯការរិះគន់នានា ថាជា«ក្លោងទ្វារចិន-យួន» ដែលធ្វើតាម​បណ្ដាញ​សង្គម ក៏ហាក់ដូចជា បានថមថយដែរ។ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បែរជាត្រឡប់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...