Posts tagged as "HIV"

ប្រទះ​អ្នក​ជម្ងឺ​អេដស៍​ម្នាក់​ស្លាប់​ដោយ​ចង ក នៅ​ស្រុក​កណ្តាល​ស្ទឹង

ប្រទះ​អ្នក​ជម្ងឺ​អេដស៍​ម្នាក់​ស្លាប់​ដោយ​ចង ក នៅ​ស្រុក​កណ្តាល​ស្ទឹង

ជនរងគ្រោះដែលស្លាប់ស្តូកស្តឹង នៅលើដើមព្រីងនោះឈ្មោះ សុខ ឆារ៉ា អាយុ ១៩ឆ្នាំ រស់នៅភូមិស្វាយ ឃុំរការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នៅមុនមរណភាពនេះ យុវជនរូបនេះ បានរស់នៅជាមួយឪពុកម្តាយ ដែល​ជាកសិករ នៅក្នុងភូមិឃុំកើតហេតុខាងលើ។

នៅយប់ថ្ងៃកើតហេតុ គ្រួសារសពបានប្រាប់ឲ្យដឹងថា ពេលគាត់ និងប្រពន្ធត្រឡប់មកពីស្រែវិញ មិនឃើញកូន​ប្រុសនៅផ្ទះ បន្ទាប់មកអ្នកទាំងពីរ បានទៅសួរនាំអ្នកជិតខាង រកកូន។ តែគ្មានអ្នកណាម្នាក់បានដឹងថា កូនប្រុស​ជាជនរងគ្រោះ ទៅណាឡើយ។ លុះរដល់ម៉ោងប្រមាណជា៦និង៣០ នាទី ក្បាលព្រលប់ថ្ងៃទី២៣ ខែមិថុនា​ឆ្នាំ​២០១៥ ទើបគេប្រទះឃើញយុវជន នៅចង ក លើដើមព្រីងខាងជើងភូមិ។

ហេតុការណ៍ដ៏សោកសៅនេះ ត្រូវបានក្រុមគ្រួសារជនរងគ្រោះសន្និដ្ឋានថា កូនរបស់ខ្លូនទំនងជាតូចចិត្ត នឹង​ខ្លួន​មានជម្ងឺអេដស៏ហើយ បានឈានដល់យកក្រមាចងក នៅដើមព្រីងដូច្នេះ។

រីឯក្រុមសមត្ថកិច្ចជំនាញប៉ុស្តិ៍ ក្នុងតំបន់វិញបានបញ្ជាក់ថា [...]

ពលរដ្ឋឆ្លងអេដស៍៖ កែ សុវណ្ណរតន៍ គ្រោង​ហៅ ម៉ម ប៊ុនហេង មក​សាក​សួរ

ពលរដ្ឋឆ្លងអេដស៍៖ កែ សុវណ្ណរតន៍ គ្រោង​ហៅ ម៉ម ប៊ុនហេង មក​សាក​សួរ

ប្រធាន​គណៈ​កម្មការ​ទទួល​បន្ទុក​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធជន យុវនីតិ​សម្បទា ការងារ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​កិច្ចការ​នារី (គណៈ​កម្មការ​ទី​៨) នៃ​រដ្ឋសភា លោក​ស្រី កែ សុវណ្ណរតន៍ គ្រោង​នឹង​កោះ​ហៅ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល មក​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​ការ​រីក​រាល​ដាល​ជំងឺ​អេដស៍​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង នៅអំឡុង​ពេល​យ៉ាង​យូរ ​ក្នុង​សប្តាហ៍​ទី​ពីរ​ដើម​ខែមករា ឆ្នាំ​២០១៥​ខាង​មុខ។ គម្រោង​កោះ​ហៅ​មក​សាក​សួរ​នេះ បាន​ទម្លាយ​ឲ្យ​ដឹង បន្ទាប់​ពី​សេចក្ដី​ណែនាំ​ជា​ច្រើន បាន​ធ្លាក់​ចេញ​មក ក្នុង​ចេតនា​លាក់​កំបាំង​ព័ត៌មាន​«ពិត» ទៅ​នឹង​ការ​ឆ្លង និង​ចំនួន​កើន​ឡើង​នៃ​អ្នក​ផ្ទុក​មេរោគ​អេដស៍ ក្នុង​ឃុំ​រការ ពី​សំណាក់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​រូប​នេះ។

បញ្ជាក់ក្នុងបណ្តាញ​ព័ត៌មាន​សង្គម បន្ទាប់​ពី​វត្តមាន​នៃ​ការ​ចុះ​សួរ​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ [...]

នេន​អាយុ​១៥​វស្សា ឆ្លង​ជម្ងឺ​អេដស៏​ដោយ​មិន​ដឹង​ខ្លួន

នេន​អាយុ​១៥​វស្សា ឆ្លង​ជម្ងឺ​អេដស៏​ដោយ​មិន​ដឹង​ខ្លួន

ព្រះអង្គ​គ្រូ​សូត្រ​ស្តាំ វត្ត​នរា​ធិបតី​ព្រះ​នាម ម៉ន សាម៉េត បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ​ថា ពី​ចំណោម​ព្រះ​សង្ឃ​ទាំង​អស់ នៅ​ក្នុង​វត្ត​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង មាន​ព្រះ​សង្ឃ​ពីរ​អង្គ​ដែល​ផ្ទុក​មេរោគ​អេដស៏ ក្នុង​នោះ​មាន​ព្រះសង្ឃ​មួយ​អង្គ​នាម ម.ហ និង​លោក​នេន​មួយ​អង្គ​នាម ច.ច។ ព្រះ​សង្ឃ​ទាំង​ពីរ​អង្គ សុទ្ធ​តែ​បាន​ឆ្លង​មេរោគ​នេះ ដោយ​មិន​ដឹង​ខ្លួន។

ព្រះសង្ឃ​ព្រះ​នាម ច.ច គង់​នៅ​វត្ត​រកា បាន​មាន​សង្ឃ​ដីកា​ថា ពី​មុន​លោក​គ្រាន់​តែ​មាន​ជម្ងឺ​គ្រុន​ក្តៅ​ប៉ុណ្ណោះ តែ​ត្រូវ​ចាក់​ថ្នាំ ក្នុង​មួយ​ថ្ងៃ​បី​ដង ដើម្បី​ព្យាបាល​ជម្ងឺ​គ្រុនក្តៅ។ ព្រះ​អង្​គមិន​នឹក​ស្មាន​ថា ព្រះ​អង្គ​បែរ​ជា​ឆ្លង​បាន​ជម្ងឺ​អេដស៏ ត្រឡប់​មក​វិញ​យ៉ាង​ដូច្នេះ​ឡើយ។ បន្ទាប់​ពី​ដឹង​លទ្ធផល​បាន​ប៉ុន្មាន​ថ្ងៃ​មក​នេះ នេន​តូច​មាន​អាការៈ វិល​មុខ រាគ​រូស និង​ខ្សោយ​ជាង​ពី​មុន [...]

ពលរដ្ឋ​ឆ្លង​អេដស៍​ឃុំ​រកា កើន​ជិត​១៥០​នាក់ ខណៈ​នាយក​រដ្ឋ​មន្រ្តី​«មិន»​ជឿ​៩៩%

ពលរដ្ឋ​ឆ្លង​អេដស៍​ឃុំ​រកា កើន​ជិត​១៥០​នាក់ ខណៈ​នាយក​រដ្ឋ​មន្រ្តី​«មិន»​ជឿ​៩៩%

ចំនួនប្រជាពលរដ្ឋបាន​ឆ្លង​ជំងឺ​អេដស៍​នេះ កើន​ដល់​១៤០​នាក់​ហើយ នៃ​អ្នក​ភូមិ​ដែល​បាន​ធ្វើ​តេស្ត​ជាង​១០០០​នាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ វិទ្យាស្ថាន​ប៉ាស្ទ័រ ដែល​ត្រូវ​បាន​ថ្លែង​បន្ត​ ដោយ​ប្រធាន​គណៈ​កម្មការ​ទី​៨ នៃ​រដ្ឋសភា លោក​ស្រី កែ សុវណ្ណរតន៍ ក្រោយ​ពី​ជួប​សំណេះ​សំណាល ជា​មួយ​ប្រជា​ពលរដ្ឋ​ទាំង​អស់។ ក្រៅ​ពី​ការ​ពិនិត្យ និង​ស្រាវ​ជ្រាវ​រក​មូលហេតុ​ពិត​ប្រាកដ​នៃ​រឿង​នេះ លោក​ស្រី​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​នេះ ទៅ​ខាង​ក្រសួង​សុខាភិបាលថា«ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ជា​ចម្បង ចំពោះ​ប្រជា​ជាតិ​ខ្មែរ​ទាំង​មូល»។

នៅក្នុងកិច្ចសម្ភាស​ជា​មួយ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក ​លោក ឌីឌីយ៉េ ហ្វុងតេនីល (Didier Fontenille) នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​រសៀល​ថ្ងៃ​ទី២០ ខែ​ធ្នូ​នេះ​ថា ចំនួន​នោះ នឹង​អាច​បន្ត​ឡើង​ទៀត បន្ទាប់​ពី​មាន​វត្តមាន​ប្រជា​ពលរដ្ឋ [...]

ពលរដ្ឋ​ឃុំ​រកាឆ្លង​ជំងឺ​អេដស៍​ឡើង​ដល់​១០៦​នាក់ តែ​អាជ្ញាធរ​ដូច​ជា​លាក់​មូលហេតុ

ពលរដ្ឋ​ឃុំ​រកាឆ្លង​ជំងឺ​អេដស៍​ឡើង​ដល់​១០៦​នាក់ តែ​អាជ្ញាធរ​ដូច​ជា​លាក់​មូលហេតុ

មនុស្ស ក្មេងចាស់ ប្រុសស្រី និងព្រះសង្ឃ នៅ​ក្នុង​ភូមិ​ចំនួន​៣ នៃ​ឃុំ​​រកា ស្រុក​​សង្កែ ខេត្ត​​បាត់ដំបង ដែល​បាន​សង្ស័យ​ថា កំពុង​ផ្ទុក​មេរោគ​អេដស៍​នោះ នៅ​មិន​ទាន់​មាន​ការ​បង្ហាញ ពី​ហេតុ​ផល​ណា​មួយ​សមរម្យ​នៅ​ឡើយ ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច ជា​ពិសេស​ពី​ក្រសួង​សុខាភិបាល។ ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង លោក រឿន ប៊ុតរ៉េត មិន​បាន​ផ្តល់​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ទេ ដោល​លោក​បញ្ជាក់​ថា ជាប់​រវល់។ ឯ​លោក​អធិការ​ស្រុក​សង្កែ លោក ប៊ុត ប៊ុនរឿន មិន​អាច​ទំនាក់​ទំនង​បាន។

តែតាមការបង្ហើប​ពី​មន្ត្រី​សុខាភិបាល បាន​បញ្ជាក់​ថា ករណី​នេះ​ត្រូវ​បាន​ថ្នាក់​លើ​ហាម មិន​ឲ្យ​និយាយ ឬ​បក​ស្រាយ​អ្វី​ឡើយ រហូត​ដល់​មាន​លទ្ធផល​ពិត​ប្រាកដ​មួយ។ នៅ​ពេល​នោះ ក្រសួង​សុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា នឹង​ប្រកាស​ជា​ផ្លូវ​ការ​នា​ពេល​ក្រោយ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...