Posts tagged as "Accident routiere"

ជិះ​ម៉ូតូ​បុក​រ៉ឺម៉ក​ពី​ក្រោយ បណ្ដាល​ឲ្យ​របើក​ស្បែក​ក្បាល

ជិះ​ម៉ូតូ​បុក​រ៉ឺម៉ក​ពី​ក្រោយ បណ្ដាល​ឲ្យ​របើក​ស្បែក​ក្បាល

ករណីម៉ូតូបុករ៉ឺម៉កពីក្រោយនេះ បានកើតឡើង នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង៥ និង ៣០ នាទី​ព្រឹក ស្ថិត​នៅ​មុខផ្ទះលេខ ៧៧៦ ផ្លូវលេខ ១២៨ ក្នុងភូមិ២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាល​ឲ្យ​បុរស​ម្នាក់ ដែលជិះបុករ៉ឺម៉ក របើកស្បែកក្បាលផ្នែកខាងមុខ យ៉ាងធ្ងន់ធ្ងរ។

តាមប្រភពពីសមត្ថកិច្ច នៅមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ឃើញបុរសរងរបួស ជិះម៉ូតូតាមផ្លូវ កម្ពុជាក្រោមទិសដៅ ពីលិចទៅកើត បើកស្របទិសជាមួយរ៉ឺម៉ក។ មកដល់កន្លែងកើតហេតុ ស្រាប់តែម៉ូតូនោះ បានជ្រុលទៅបុករ៉ឺម៉ក ដឹកទឹកកកពីក្រោយ មួយទំហឹងតែម្ដង។

មន្ត្រីសមត្ថកិច្ចបានអះអាងទៀតថា បានហៅរថយន្តសាម៉ុយ មកដឹកជនរងរបួស ទៅព្យាបាលនៅគ្លីនិចអង្គរ ធំ ចំណែកឯម៉ូតូ និងរ៉ឺម៉កដឹកទឹកកក ត្រូវបានសមត្ថកិច្ច នាំយកទៅអធិការខណ្ឌទួលគោក ដើម្បីរងចាំភាគី ទាំង​សង​ខាងចូលទៅដោះស្រាយ៕

រថយន្ត​ដឹក​ដី ប៉ះ​រថយន្ដ​វីហ្គោ ខូច​ខាត​រថយន្ត

រថយន្ត​ដឹក​ដី ប៉ះ​រថយន្ដ​វីហ្គោ ខូច​ខាត​រថយន្ត

ហេតុការណ៍រថយន្តដឹកដី ប៉ះជាមួយរថយន្តវីហ្គោនេះ បានកើតឡើង នៅវេលាម៉ោង ៩ និង ៥០នាទីព្រឹក ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៥ ស្ថិតនៅតាមផ្លូវព្រះសីហនុ ទល់មុខឱសថដ្ឋានចន្ទពេញវង់ ក្នុងសង្កាត់ អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តោលឲ្យខូចខាតរថយន្តទាំងសងខាង តែមិនខូចខ្លាំងនោះទេ។

រថយន្តបង្ក ជាប្រភេទរថយន្តដឹកដីធន់ធ្ងរ របស់ក្រុមហ៊ុនណាកាវើល (NAKAWORLD) មានពណ៍លឿង ពាក់​ស្លាកលេខ AT15 3-0653 បើកបរដោយបុរស មិនស្គាល់អត្តសញ្ញាណ។ ចំណែករថយន្តវីហ្គោ (VIGO) មាន​ពណ៍ខ្មៅ មានស្លាកលេខ ភ្នំពេញ 2F-7788 មិនស្គាល់ឈ្មោះអ្នកបើកបរ។

បើតាមសម្តី របស់បុរសមានវ័យចំណាស់ ដែលជាម្ចាស់រថយន្តវីហ្គោ បានថ្លែងប្រាប់ទស្សនាវដ្តី​មនោរម្យ.​អាំងហ្វូ ដោយមិនបញ្ចេញឈ្មោះថា គាត់បានបើរថយន្ត តាមផ្លូវព្រះសីហនុ បំណងទៅតាខ្មៅ តែមក​ដល់​កន្លែងកើតហេតុ ក៏មានរថយន្តដឹកដី របស់ក្រុមហ៊ុន ណាកាវើល បានបុកពីក្រោយ បណ្តាលឲ្យរថយន្ដលោក [...]

ស្រវឹង​បើក​រថយន្ត​បុក​ម៉ូតូ​រួច​រត់​គេច រហូត​សមត្ថកិច្ច​ឃាត់​ជាប់

ស្រវឹង​បើក​រថយន្ត​បុក​ម៉ូតូ​រួច​រត់​គេច រហូត​សមត្ថកិច្ច​ឃាត់​ជាប់

រថយន្តដែលបើកបរ ដោយស្ត្រីស្រវឹងម្នាក់នេះ មានពណ៍ស មិនស្គាល់ម៉ាក ស្លាកលេខ ភ្នំពេញ ២AF-០៨៣០ និងបានបើកបរក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវព្រះមុន្នីវង្ស។ លុះដល់ម្តុំ​ស្តុប​មេ​ភ្លើង បានជ្រុលចង្កូត ទៅបុកម៉ូតូមួយគ្រឿង ធន់MSX ស្លាកលេខ ភ្នំពេញ ១BT-៧៧៣៩ ខណៈម៉ូតូនេះ ធ្វើ​ដំណើរ​គ្នាពីរនាក់ ស្របនឹងផ្លូវខាងលើ។ នេះបើតាមការអះអាង របស់ប្រភពពីកន្លែងកើតហេតុ។

អ្នកឃើញហេតុការណ៍ បានបន្តថា ឡានបង្កបុកអូសម៉ូតូរងគ្រោះ ប្រមាណជា២ម៉ែត្រ បណ្តាលឲ្យបុរស​ម្នាក់ ក្នុងចំណោមគ្នាពីរនាក់ សន្លប់ស្តូកស្តឹងនៅលើផ្លូវ។ ក្រោយពីគ្រោះថ្នាក់ភ្លាមៗ ស្រ្តីម្ចាស់ឡានបង្ក បាន​ព្យាយាម​បើកឡានគេច មិនទទួលខុសត្រូវ។

រហូតមកដល់ម៉ោងប្រមាណ២១ និង៤០នាទីយប់ ថ្ងៃទី០១ ខែតុលា មន្ត្រីសមត្ថកិច្ចមួយក្រុម បានមកដល់​កន្លែងកើតហេតុ និងបានពង្រាយគ្នា តាមឃាត់ខ្លូនស្រ្តីម្ចាស់ឡាន ដែលបើកបរទាំងស្រវឹងបង្កគ្រោះថ្នាក់ ដើម្បីឲ្យមកទទួលខុសត្រូវ [...]

ផលិតករ​ភាពយន្ដ ធ្វើ​វីដេអូ​«សង្គ្រោះ​កុមារ​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍»

ផលិតករ​ភាពយន្ដ ធ្វើ​វីដេអូ​«សង្គ្រោះ​កុមារ​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍»

កុមារ ១,៨ពាន់លាននាក់ នៅក្នុងពិភពលោក បានចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ឆ្ពោះទៅកាន់សាលារៀន ជារៀងរាល់ព្រឹក។ ប្រសិនជាកុមារមួយចំនួន បានជិះ ឬដើរកាត់តាមផ្លូវ ដែលឆាប់ដល់ និងគ្មានគ្រោះថ្នាក់នោះ ប៉ុន្តែកុមារមួយចំនួនទៀត បានដើរដោយថ្មើរជើង កាត់តាមដងផ្លូវជាច្រើន ដែលពោរពេញដោយគ្រោះថ្នាក់។ កុមារចំនួនជាមធ្យម ៥០០ នាក់ បានស្លាប់ជារៀងរាល់ថ្ងៃ នៅពេលដែលពួកគេបានឆ្លងកាត់ផ្លូវ ដែល​ពោរពេញ​ដោយហនិភ័យ ហើយត្រូវបានយានយន្ដបុក។

ឆ្លងចេញពីតួលេខដ៏រន្ធត់ខាងលើ ផលិតករភាពយន្ដជាតិបារាំង លោក លុច ប៊ឺសុង (Luc Besson) បាន​ធ្វើ​វីដេអូ​ឃ្លីប ផ្នែកមនុស្សធម៌ដំបូងគេមួយ ដើម្បីពញ៉ាក់ឲ្យអ្នកផងទាំងឡាយ ចាប់អារម្មណ៍ និងស្វែងរកវិធី ដើម្បី​បង្កា​គ្រោះ​ថ្នាក់ទាំងនេះ។ វីដេអូដែលមានរយៈពេល ជាង៣នាទីនេះ ក៏ជាការឆ្លើយតប ទៅនឹង​ការទទូច​សុំ​របស់​លោក ហ្សង់ តដ (Jean Todt) មិត្តរបស់លោក ប៊ឺសុង និងជានាយកសហព័ន្ធអន្តរជាតិ នៃយានយន្ដ (FIA - Fédération [...]

ខំ​រត់​ទៅ​ទប់​រថយន្ត​ដែល​កំពុង​រអិល បែរ​ជា​ត្រូវ​កៀប​ស្លាប់

ខំ​រត់​ទៅ​ទប់​រថយន្ត​ដែល​កំពុង​រអិល បែរ​ជា​ត្រូវ​កៀប​ស្លាប់

ករណីកៀបតៃកុងយានអេស្កាវាទ័រនេះ បានកើតនៅវេលាម៉ោង៩ និង៣០ នាទី ព្រឹកថ្ងៃទី ០១ ខែតុលា ឆ្នាំ​២០១៥ នៅភូមិជើងឯង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ រហូត​ដល់​បាត់​បង់ជិវិត។

មុនពេលកើតហេតុ គេឃើញរថយន្តប្រភេទ ទីតាន់ ពណ៍ខៀវមានស្លាកលេខ ភ្នំពេញ 3A 8124 ចតទុកចោល ក្នុងការដ្ឋានដឹកដីមួយកន្លែង នៅសុខៗ ស្រាប់តែរថយន្តទីតាន់នោះ រអិលចេញពីកន្លែងចត។ បុរស​រង​គ្រោះ​ឃើញបែបនេះ ក៏បានរត់ទៅទប់រថយន្តនោះ តែទប់មិនជាប់ ព្រោះកម្លាំងរអិលកាន់តែខ្លាំង ក៏បណ្តាលឲ្យ​កៀប​បុរសនោះ ផ្ទប់ជាមួយរថយន្ត អេស្កាវាទ័រ។

បុរសរងគ្រោះ បានរងរបួសធ្ងន់ធ្ងរ ដោយការកៀបរវាងយានយន្ដទាំងពីរ ហើយត្រូវបានអ្នក នៅក្នុងការដ្ឋាន​ដឹកដី នាំគ្នាម្នីម្នាហៅរថយន្តសាម៉ុយ មណ្ឌលបង្អែកខណ្ឌដង្កោ ដឹកជនរងគ្រោះទៅព្យាបាល នៅមន្ទីពេទ្យ​រ៉ូស្ស៊ី។ ប៉ុន្តែជាអកុសល ដោយមិនអាចទ្រាំទ្រ នឹងមុខរបួសដ៏ធ្ងន់ធ្ងរនេះបាន បុរសរងគ្រោះបានដាច់ខ្យល់ស្លាប់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...