«ព្រមាន ម៉ៅ ហាជី មួយ ដូចព្រមានដល់ពិភពសិល្បៈទាំងមូល»
រឿងរ៉ាវចម្រូងចម្រាស បានផ្ទុះឡើង នៅក្រោយពេលតារាចម្រៀងមួយរូប របស់ផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ បានសរសេរបង្ហោះនៅលើបណ្ដាញសង្គម «Instagram» ថាពេលនេះ លោក ម៉ៅ ហាជី បានក្លាយជាតារាចម្រៀង«ពេញសិទ្ធិ» របស់ផលិតកម្មថោន ហើយលោក ម៉ៅ ហាជី បានចុះកិច្ចសន្យា ជាមួយផលិតកម្មថោន សម្រាប់រយៈពេល៥ឆ្នាំ។ លោក ថេរ៉ាយុ ថែមទាំងបានសរសេរទៀតថា៖ «សូមស្វាគមន៍សមាជិកថ្មី»។
ការបង្ហើបករណីនេះជាសាធារណៈ បានបង្កការក្ដៅស្លឹកត្រជៀក ដល់ផលិតកម្មហង្សមាសមិនតិចឡើយ។ ផលិតកម្ម ដែលមានវ័យចំណាស់ជាងគេនេះ បានប្រតិកម្មភ្លាមៗ ដោយបានហៅអតីតបេក្ខជនរបស់ខ្លួន ឲ្យចូលមកបំភ្លឺ ឬបើមិនដូច្នេះទេ នឹងព្រមានចាត់វិធានការប្ដឹងលោក ម៉ៅ ហាជី ឡើងទៅតុលាការ។
លោក មាស រិទ្ធី អគ្គនាយករងស្ថានីយ៍ទូរទស្សន៍ហង្សមាស និងជាអ្នកអត្ថាធិប្បាយព័ត៌មាន នៅក្នុងស្ថាប័ននេះ បានថ្លែង នៅក្នុងការធ្វើការបកស្រាយមួយ [...]