ហ៊ុន សែន ថាកម្ពុជាមានចិនច្រើន ព្រោះការដ្ឋានសំណង់ចិនច្រើន
ការរិះគន់ទាំងឡាយ ជុំវិញវត្តមានរបស់ជនជាតិចិន ដ៏សន្ធឹកសន្ធាប់ នៅកម្ពុជា ជាការច្រណែនរបស់ជនបរទេសផ្សេងទៀត ដែលមិនមានការដ្ឋានសាងសង់ច្រើននៅក្នុងប្រទេសកម្ពុជា ដូចប្រទេសចិន។ នេះ ជាការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តបទៅនឹងការលើកឡើងជាបន្តបន្ទាប់ ក្នុងពេលប៉ុន្មានសប្ដាហ៍នេះ ជុំវិញការចូលមកកំសាន្ដ ឬតាំងទីលំនៅ របស់បណ្ដាជនចិន នៅក្នុងប្រទេសកម្ពុជា ដែលហាក់មិនបានផ្ដល់ប្រយោជន៍ ច្រើនណាស់ណា សម្រាប់ពលរដ្ឋកម្ពុជា ដែលជាម្ចាស់ស្រុកនោះទេ។
សម្រាប់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី បីទសវត្សន៍ជាងរបស់កម្ពុជា ជនជាតិចិនដែលចូលមករស់នៅ យ៉ាងសន្ធឹកសន្ធាប់នោះ បណ្ដាលមកពីប្រទេសចិន មានការដ្ឋានសំណង់យ៉ាងច្រើន នៅក្នុងប្រទេសកម្ពុជា។ លោកបន្តអះអាងទៀតថា ប្រទេសផ្សេងទៀត ដែលចង់ឲ្យជនជាតិខ្លួន ចូលមករស់នៅក្នុងប្រទេសកម្ពុជា [...]