នគរបាលហុងកុងរងការរិះគន់ ថាប្រើហិង្សាជ្រុលលើបាតុករដៃទទេរ (vdo)
នៅថ្ងៃពុធទី១៥ ខែតុលានេះ នគរបាលហុងកុងរងនូវការរិះគន់ខ្លាំងក្លា បន្ទាប់ពីវីដេអូជាច្រើន បានផ្សាយឲ្យឃើញ ពីការប្រើប្រាស់កម្លាំងយ៉ាងហិង្សា ពីសំណាក់កងកម្លាំងនគរបាល ធ្វើទៅលើបាតុករដៃទទេរ ដែលនិយមលិទ្ធិប្រជាធិបតេយ្យ។ សកម្មភាពរបស់កងកម្លាំងនគរបាល នៅយប់ថ្ងៃអង្គារចូលមកថ្ងៃពុធ បានប្រែក្លាយយប់នោះ ជារាត្រីប្រកបដោយភាពហិង្សាខ្លាំងជាងគេ បើគិតចាប់តាំងពី ៣សប្ដាហ៍មកហើយ នៃចលនាទាមទារឲ្យមានសិទ្ធិសេរីភាព នៅហុងកុង។
រដ្ឋមន្ត្រីសន្តិសុខរបស់ក្រុងហុងកុង លោក ឡៃ ទុង ក្វុក (Lai Tung-kwok) បានប្រកាសថា កងកម្លាំងដែលប្រព្រឹត្តិទោសកំហុស ត្រូវបានព្យួរពីតួនាទីនៅក្នុងពេលនេះ។ រូបភាពដែលបានផ្សាយតាមទូរទស្សន៍ហុងកុង TVB បានបង្ហាញឲ្យឃើញកងកម្លាំងនគរបាល៦នាក់ បានអូសបាតុករម្នាក់ដែលមានជាប់ខ្នោះនឹងដៃ ចូលទៅក្នុងកន្លែងងងឹតមួយ នៅក្បែរអាគាររដ្ឋអំណាចក្រុង។ [...]