Posts tagged as "Khieu Sopheak"

ពលរដ្ឋ​នៅ​តែ​លួច​ឆ្លង​ទៅ​កាប់​ព្រៃ​នៅ​ថៃ ទោះ​នាយក​រដ្ឋមន្ត្រី​ព្រមានមន្ត្រី

ពលរដ្ឋ​នៅ​តែ​លួច​ឆ្លង​ទៅ​កាប់​ព្រៃ​នៅ​ថៃ ទោះ​នាយក​រដ្ឋមន្ត្រី​ព្រមានមន្ត្រី

ភ្នំពេញ៖ កំលាំងឈរជើងរបស់កម្ពុជានៅតាមបណ្តោយព្រំដែន អាចនិងពាក់ព័ន្ធជាមួយការបន្ត ឆ្លងដែនខុសច្បាប់ របស់ពលរដ្ឋខ្មែរ ចូលទៅកាប់ឈើនៅក្នុងទឹកដីថៃ នៅតាមភូមិសាស្ត្រស្មុគស្មាញ នៅក្នុងខេត្តមួយចំនួន នេះបើយោង ទៅតាមរបាយការណ៍ប្រចាំខែ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ បង្ការទប់ស្កាត់ និងបង្ក្រាប​ការ​កាប់ ការដឹកជញ្ជូន ការប្រមូល ការស្តុកទុក និងការនាំចេញឈើគ្រញូង ពីថ្ងៃទី ១៩ ខែឧសភា ដល់ថ្ងៃ ទី ២០ ខែមិថុនា ដែលបានចេញផ្សាយកាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៣។


រូបភាពជំនួស បង្ហាញពីឈើទាំងដើមៗ ត្រូវបានកាប់រំលំ ដើម្បីរងចាំការនាំចេញ។

របាយការណ៍កម្រាស់៣ទំព័រ ចេញផ្សាយដោយក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ខែមិថុនាកន្លងទៅ ឲ្យដឹងថា ពលរដ្ឋ​នៅតែបន្តលួចលាក់ឆ្លងដែនដោយខុសច្បាប់ [...]

ខៀវ សុភ័ក​ថា​សុខ​ចិត្ត​កាត់​ក បើ​ហ៊ុន សែន​បញ្ជារ​​ឲ្យ​មន្ត្រី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​ឲ្យ​យូន

ខៀវ សុភ័ក​ថា​សុខ​ចិត្ត​កាត់​ក បើ​ហ៊ុន សែន​បញ្ជារ​​ឲ្យ​មន្ត្រី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​ឲ្យ​យូន

ភ្នំពេញ៖ លោក ខៀវ សុភ័ក អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា បានថ្លែងបែបនេះ ក្រោយបន្ទាប់ពីបេក្ខជនតំណាងរាស្ត្រ​ក្រុងប៉ៃលិន របស់គណបក្សសង្គ្រោះជាតិ លោក សួង សុភ័ណ្ឌ បានដាក់ពាក្យបណ្តឹង​ទៅ​កាន់សាលាដំបូងរាជធានីភ្នំពេញ ប្តឹងប្រឆាំងទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទក្លែងក្លាយឯកសារសាធារណៈ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ និងថាបានផ្តល់អត្តសញ្ញាប័ណ្ណជនជាតិខ្មែរដោយខុសច្បាប់ ទៅឲ្យ«យួន»។


លោកសួង សុភ័ណ្ឌ ប្រធានចលនាយុវជន គណបក្សសមរង្សី កាលពីខែមិនាឆ្នាំ២០១២កន្លងទៅ។ (រូបថត samrainsypartyyouth.blogspot.com)

នៅក្នុងពាក្យបណ្តឹងរបស់លោក សួង សុភ័ណ្ឌ បានប្តឹងលោកនាយករដ្ឋមន្ត្រីទៅសាលាដំបូងរាជធានីភ្នំពេញ ថាជាអ្នក​ផ្តើមគំនិត [...]

ចិន ស្នើសុំពលរដ្ឋបារាំង ឃាត់ខ្លួននៅកម្ពុជា ជួយក្នុងសំនុំរឿង ប៉ូ ស៊ីឡៃ

ចិន ស្នើសុំពលរដ្ឋបារាំង ឃាត់ខ្លួននៅកម្ពុជា ជួយក្នុងសំនុំរឿង ប៉ូ ស៊ីឡៃ

ក្រោយពីបានស្នើអោយ អាជ្ញាធរកម្ពុជាចាប់ខ្លួន ពលរដ្ឋបារាំងម្នាក់ឈ្មោះ ប៉ាទ្រិក ដឺវិល័រ កាលពីថ្ងៃទី១៣មិថុនាកន្លងមក អាជ្ញាធរចិន បានសន្យានៅថ្ងៃនេះ ថានឹងមិនប្ដឹងផ្ដល់ លើលោក ប៉ាទ្រិក ដឺវិល័រ នេះទេ បើលោកស្ម័គ្រចិត្ត ធ្វើជាសាក្សី។


លោក ប៉ូ ​ស៊ីឡៃ និងភរិយា

អ្នកនាំពាក្យម្នាក់របស់កម្ពុជា បាននិយាយថា ប្រទេសចិនបានសុំអោយ ស្ថាបត្យករជនជាតិបារាំងរូបនេះ សហការជាមួយ នឹងប្រព័ន្ធយុត្តិធម៌ចិន នៅក្នុងសំនុំរឿង របស់អ្នកទទួលខុសត្រូវជាន់ខ្ពស់ចិនម្នាក់ ឈ្មោះ ប៉ូ ​ស៊ីឡៃ ដោយសន្យាថា នឹងមិន ប្ដឹងផ្ដល់ ជនជាតិបារាំងរូបនេះទេ។ លោក ប៉ាទ្រិក ដឺវិល័រ (Patrick Devillers​) ត្រូវបានចាប់ឃាត់ខ្លួន ក្នុងបទសង្ស័យថា លោកមានចំណងទាក់ទង កិច្ចការងារ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...