Posts tagged as "Khieu Sopheak"

វៀតណាម​ថា បញ្ហា​ព្រំដែន​កើត​ឡើង​ដោយ​ពួកជ្រុល​និយម​កម្ពុជា

វៀតណាម​ថា បញ្ហា​ព្រំដែន​កើត​ឡើង​ដោយ​ពួកជ្រុល​និយម​កម្ពុជា

ក្នុងថ្ងៃទី៣០ ខែមិថុនាម្សិលម៉ិញនេះ ក្រសួងការបរទេសវៀតណាម បានចេញលិខិតថ្កោលទោសមួយ ចំពោះ​ការប៉ះទង្គិចគ្នារ វាងប្រជាពលរដ្ឋកម្ពុជា និងវៀតណាម កាលពីថ្ងៃទី២៨ ខែមិថុនា ខណៈប្រទេសមួយនេះ មិន​បានឆ្លើយតប នូវកំណត់ទូតទាំង១២ របស់កម្ពុជានៅឡើយនោះ។

សារព័ត៌មានក្នុងស្រុកមួយ បានធ្វើការចុះផ្សាយថា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក ឡេ ហាយប៊ិញ (Le hai binh) បញ្ជាក់ដូច្នេះថា «យើងខ្ញុំសូមរិះគន់យ៉ាងខ្លាំង ចំពោះសកម្មភាពហិង្សា ដែលប្រព្រឹត្ត​ដោយជនជ្រុលនិយមកម្ពុជា។ (…) ល្មើសច្បាប់ប្រទេសទាំងពីរ, សន្ធិសញ្ញា, អនុសញ្ញា និងកិច្ចព្រមព្រៀង រវាង​ប្រទេសវៀតណាម និងកម្ពុជា។ ធ្វើឲ្យប៉ះពាល់ដល់ដំណើរការ បោះបង្គោលព្រំដែន និងទំនាក់ទំនងដ៏ល្អ រវាង​វៀតណាម និងកម្ពុជា។ (…) សូមអំពាវនាវ ឲ្យស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ត្រូវមានវិធានការទប់ស្កាត់ កុំឲ្យ​សកម្មភាពដដែលនេះ កើតឡើងជាថ្មីទៀត។»

លោក ខៀវ សុភ័គ [...]

អាដហុក​រិះ​គន់​ការ​ចាប់​ជន​ភៀស​ខ្លួន  ថា​រំលោភ​សិទ្ធិ​មនុស្ស

អាដហុក​រិះ​គន់​ការ​ចាប់​ជន​ភៀស​ខ្លួន ថា​រំលោភ​សិទ្ធិ​មនុស្ស

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​រតនគីរី បាន​លើក​ឡើង​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​រតនៈគីរី បាន​ប៉ុនប៉ង​ចាប់​ខ្លួន​ជនជាតិ​ម៉ុងតាញ៉ា ចំនួន​៩​នាក់ ប៉ុន្តែ​ចាប់​បាន​តែ​៥នាក់​ប៉ុណ្ណោះ ដែល​ជា​សមាជិក​នៃ​គ្រួសារ​មួយ រួម​មាន​ឪពុក ម្ដាយ និង​កូន​ប្រុស​ស្រី​បី​នាក់។ ចំណែក​ឯ​ជន​ភៀស​ខ្លួន​៤នាក់​ផ្សេង​ទៀត ត្រូវ​បាន​រត់​គេច​ខ្លួន ពី​ការ​តាម​ប្រម៉ាញ់ របស់​សមត្ថកិច្ច​កម្ពុជា កាល​ពី​ល្ងាច​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ កន្លង​មក​នេះ។

តាម​សេចក្ដី​ថ្លែងការណ៍​មួយ ចុះ​ថ្ងៃ​ទី២ ខែ​កុម្ភៈ​ម្សិល​ម៉ិញ​នេះ របស់​សមាគមការពារសិទ្ធិមនុស្សអាដហុក បាន​អំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ការ​ចាប់​ខ្លួន ការ​ធ្វើ​ទុក្ខ​ទោស​ទៅលើជនភៀសខ្លួន ម៉ុងតាញ៉ា ដែល​កំពុង​រស់នៅលាក់ខ្លួនក្នុងព្រៃជាដើម។ សមាគម​នេះ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់កិច្ចសហការ ជាមួយទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិប្រចាំកម្ពុជា [...]

ការ​​ចុះ​បញ្ជី​គណបក្ស​អំណាច​ខ្មែរ នៅ​ចំពោះ​ពិរុទ្ធភាព​នៃ សួន សេរីរដ្ឋា...

ការ​​ចុះ​បញ្ជី​គណបក្ស​អំណាច​ខ្មែរ នៅ​ចំពោះ​ពិរុទ្ធភាព​នៃ សួន សេរីរដ្ឋា...

តើ​គណបក្ស​អំណាច​ខ្មែរ​របស់​លោក សួន សេរីរដ្ឋា អាច​ទទួល​បាន​ភ្លើង​ខៀវ ដើម្បី​បើក​ការិយល័យ​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​ឬ​ទេ បើ​ពេល​នេះ​លោក​ត្រូវ​បាន​តុលាការ​កម្ពុជា​សម្រេច​ឲ្យ​មាន​ទោស​ទៅ​ហើយ​នោះ?

បើ​ទោះ​ជា ក្នុង​ពេល​កន្លង​មក​ថ្មីៗ​នេះ សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ របស់​អគ្គលលេខា​ធិការ​របស់​គណបក្ស​អំណាច​ខ្មែរ លោក សៀង សុភារក្ស បាន​និយាយ​ពី​ផ្លូវ​ច្បាប់ និង​ក្ដី​សង្ឃឹម ក្នុង​ការ​ចុះ​បញ្ជី​គណបក្ស​ខ្លួន នៅ​ក្រសួង​មហាផ្ទៃ​កម្ពុជា​នោះ​ក៏​ដោយ តែ​ដើម្បី​ទទួល​បាន​ភ្លើង​ខៀវ​ទាំង​ស្រុង ឬយ៉ាង​ណា​នោះ គេ​ត្រូវ​ពិនិត្យ​ទៅ​លើ​ទិដ្ឋភាព​ពីរ​យ៉ាង។

ទីមួយ៖ ទិដ្ឋភាពនយោបាយចាស់

អនុលោមទៅតាមច្បាប់កម្ពុជា ជាពិសេសទៅតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ គ្រប់ពលរដ្ឋកម្ពុជាសុទ្ធ​តែ​មានលទ្ធភាពប្រមូលគ្នាជាក្រុម ដើម្បីបើកគណបក្សនយោបាយ សំដៅចូលប្រឡូកក្នុងការបោះឆ្នោត [...]

ដីកា​ស្វែង​រក​ចាប់​ខ្លួន ថោង សារ៉ាត ទៅ​ដល់​គ្រប់​ទី​កន្លែង សូម្បី​នៅ​វៀតណាម​

ដីកា​ស្វែង​រក​ចាប់​ខ្លួន ថោង សារ៉ាត ទៅ​ដល់​គ្រប់​ទី​កន្លែង សូម្បី​នៅ​វៀតណាម​

នៅថ្ងៃទី១២ ខែធ្នូនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ទើប​ទទួល​បាន​ដីកា របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មួយ​ច្បាប់ ក្នុង​សំនុំ​រឿង​លោក ថោង សារ៉ាត់ ដែល​បាន​ចុះ​ហត្ថលេខា តាំង​ពី​ថ្ងៃ​ទី០៥ ខែ​ធ្នូ ឆ្នាំ​២០១៤ ដោយ​ចៅ​ក្រម​ស៊ើប​សួរ សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក លី សុខលេង ដោយ​បាន​បញ្ជា​កង​កម្លាំង​សាធារណៈ​ឲ្យ​ស្វែង​រក​ចាប់ និង​នាំ​ខ្លួន​ជន​ជាប់​ចោទ​ឈ្មោះ ថោង សារ៉ាត់ មក​ប្រគល់​ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​តាម​ច្បាប់។

កាលពីព្រឹកថ្ងៃ​ទី១២ ខែ​ធ្នូ​ដដែល​នេះ ជន​សង្ស័យ​ម្នាក់​ឈ្មោះ សៀង វាសនា ក្នុង​ចំណោម ជន​សង្ស័យ​ទាំង​បួន​នាក់​ដែល​កំពុង​ជាប់​ឃុំ ក៏​ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​អង្កេត​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​អនុរក្ស​ពន្ឋនាគារ​នំា​ខ្លួន​មក​តុលាការ ដើម្បីបន្តសួរនំាបន្ថែមដែរ។ ការនាំមកតុលាការជាថ្មីនេះ ព្រោះចៅក្រម​សាលា​ដំបូង​ចង់​បាន​ការ​បញ្ជាក់​បន្ថែម [...]

ក្រសួង​​មហាផ្ទៃ​​ថា គម្រោង​បង្កើត​គណបក្ស សួន សេរីរដ្ឋា ទំនង​គ្មាន​ផ្លូវ

ក្រសួង​​មហាផ្ទៃ​​ថា គម្រោង​បង្កើត​គណបក្ស សួន សេរីរដ្ឋា ទំនង​គ្មាន​ផ្លូវ

ក្រសួងមហាផ្ទៃរបស់ប្រទេសកម្ពុជា បានលើកឡើងថា លោក សួន សេរីរដ្ឋា មានឱកាសតិចតួចណាស់​ក្នុងការចុះ​ឈ្មោះចលនាអំណាចពលរដ្ឋខ្មែររបស់លោក ឲ្យទៅជាគណបក្សនយោបាយមួយ នៅក្នុងប្រទេសកម្ពុជា។ ឱកាស​តិចតួច ដោយសារលោក សួន សេរីរដ្ឋា បានបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់ និងកំពុងប្រឈមមុខ​នឹងការចាប់​ខ្លួនពីកម្លាំងសមត្ថកិច្ច។ លោកសួន សេរីរដ្ឋា ដែលបានប្រកាសកាលពីពេលថ្មីៗនេះ ថាលោកគ្រោងនឹងចុះឈ្មោះ​អង្គការរបស់លោក ឲ្យទៅជាគណបក្សនយោបាយ នៅខែក្រោយនេះ។


ប្រធានចលនាអំណាចពលរដ្ឋខ្មែរ លោក សួន សេរីរដ្ឋា។ (រូបថតហ្វេសប៊ុក)

នយោបាយ - «ចលនាអំណាចពលរដ្ឋខ្មែររបស់លោក សួន សេរីរដ្ឋា ទំនងជាមិនអាចចុះឈ្មោះ ទៅជាគណបក្ស​នយោបាយ នៅក្នុងប្រទេសកម្ពុជាបានទេ» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...