ភេរវកម្មកណ្ដាលរដ្ឋធានីរបស់ទួរគី៖ យ៉ាងហោចស្លាប់៣៤នាក់ និងរបួស១២៥នាក់
ការបំផ្ទុះដ៏ខ្លាំងមួយ ដែលយ៉ាងហោច បានបណ្ដាលឲ្យមនុស្សស្លាប់ ៣៤នាក់ និងរបួស១២៥នាក់ បានកើតឡើងនៅចំកណ្ដាលរដ្ឋធានី អង់ការ៉ា (Ankara) នៃប្រទេសទួរគី កាលពីរសៀលថ្ងៃអាទិត្យទី១៣ ខែមីនា ឆ្នាំ២០១៦នេះ។ តួលេខខាងលើ ត្រូវបានផ្ដល់ឲ្យដោយរដ្ឋមន្ត្រីសុខាភិបាល លោក «Mehmet Müezzinoglu» ដោយផ្ទាល់។ លោករដ្ឋមន្ត្រី បានអះអាងថា ការខូចខាតដ៏សម្បើមនេះ បណ្ដាលមកពីរថយន្ដតូចមួយគ្រឿង ដែលមានផ្ទុកពោរពាសដោយជាតិផ្ទុះ ហើយបានមកបំផ្ទុះខ្លួន នៅចំងាយមិនឆ្ងាយប៉ុន្មាន ពីទីលាន «Kizilay»។ រថយន្ដនោះ បានរំកិលខ្លួន មកជិតរថយន្ដក្រុងពីរគ្រឿង ទើបបានបំផ្ទុះខ្លួនឡើង។
រថយន្ដសង្គ្រោះជាច្រើន ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដែលជាទីប្រជុំ នៃហាងលក់ទំនិញ ចំណតរថយន្ដក្រុងជាច្រើនខ្សែ និងចំណតរថភ្លើងក្រោមដីមួយផង។ ស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានបារាំង (AFP) អ្នកទទួលខុសត្រូវ ខាងផ្នែកសន្តិសុខមួយរូប របស់ប្រទេសទួរគី [...]