ប្រតិកម្មលើការចោទប្រកាន់របស់លោកហ៊ុន សែន ស្ដីពីការបង្កើតចលនារំលំរដ្ឋាភិបាល
នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាលោក ហ៊ុន សែន បានលើកឡើងថា ពលរដ្ឋខ្មែរនៅបរទេសមួយចំនួន មានបំណងចង់ផ្ដួលរំលំ រដ្ឋាភិបាលបច្ចុប្បន្ន និងរបបរាជានិយម ហើយពួកគេទាំងនោះ កំពុងជ្រកក្រោមស្លាកគណបក្សប្រឆាំង។ តែបើតាមប្រជាពលរដ្ឋ គណបក្សប្រឆាំង និងអ្នកវិភាគ ការថ្លែងរបស់លោកហ៊ុន សែន ជាការបំបាក់ស្មារតីប្រជាពលរដ្ឋ នៅខណៈពេលការបោះឆ្នោតឈានជិតមកដល់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃរដ្ឋាភិបាលកម្ពុជា។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើង ក្នុងពិធីសម្ពោធពុទ្ធិកអនុវិទ្យាល័យខេត្តព្រៃវែង កាលពីថ្ងៃទី១៦ ខែឧសភាកន្លងមកនេះ។ ក្រុមចំនួន៥ ដែលលោកបានលើកឡើង មានដូចជា ចលនាខ្លារំដោះ ចលនាអំណាចប្រជាជន ចលនាមហាចក្រខប រណសិរ្សរំដោះជាតិខ្មែរ ចលនាអតីតទាហានមៃហ្វក ដែលពួកគេទាំងនោះមានទីតាំង នៅសហរដ្ឋអាមេរិក [...]