«ទំរាំបានដូចសព្វថ្ងៃ កូនខំរំដោះដីឲ្យឪរែក» និពន្ធដោយ នួន ជា
អ្នកប្រើប្រាស់ បណ្ដាញសង្គមមួយរូប ឈ្មោះ សុខ សូផាត បានយកចម្រៀងមួយបទ ដែលលោកអះអាងថា និពន្ធដោយបងធំលេខ២ នៃរបបកម្ពុជាប្រជាធិតេយ្យ យកមកចុះផ្សាយ នៅលើជញ្ជាំងគណនេយ្យ ហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥នេះ។
ចម្រៀង «ទំរាំបានដូចសព្វថ្ងៃ កូនខំរំដោះដី អោយឪរែក» ដែលនិពន្ធដោយលោក នូន ជា ក្នុងសម័យកាលគ្រប់គ្រង នៃក្រុមខ្មែរក្រហម ត្រូវបានអ្នកប្រើប្រាស បណ្ដាញសង្គមម្នាក់ទៀត លោក ស៊ុន សត្ថា (Satha Sun) ជឿជាក់ថា បទនេះត្រូវបានចាក់ផ្សាយ ជារៀងរាល់ថ្ងៃ នៅពេលនោះ ដើម្បីឲ្យពលរដ្ឋខ្មែរស្ដាប់ ជាពិសេសនៅពេលពលរដ្ឋ កំពុងជីកប្រទ្បាយ លើកទំនប់ហាលថ្ងៃ ហាលភ្លៀង នៅកណ្តាលវាលស្រែជាដើម។
រីឯភាសា «កូនអើយ [...]