Posts tagged as "Song"

ISIS បង្ហោះ​ចម្រៀង​ឃោសនា​ជា​ភាសា​ចិន ជា​លើក​ទី​មួយ

ISIS បង្ហោះ​ចម្រៀង​ឃោសនា​ជា​ភាសា​ចិន ជា​លើក​ទី​មួយ

ចម្រៀងឃោសនា ជាភាសាចិន កុកងឺ នេះ មានលក្ខណៈជាចម្រៀងប្រពៃណី មានរយៈពេលជិត៤នាទី និង​មាន​ចំណងជើងថា «Mujahid»។ ចម្រៀងត្រូវបានយកមកបង្ហោះ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ នៅតាម​បណ្ដាញ​អ៊ិនធើណែត ដោយមជ្ឈមណ្ឌល «Al Hayat» ដែលជាស្ថាប័នផ្សព្វផ្សាយ និងទំនាក់ទំនង ជា​ភាសា​បរទេស របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​ហៅ EI ពាក្យកាត់​អង់គ្លេស​ហៅ ISIS)។

ក្រុមភេរវជន បានដង្ហោយហៅ តាមរយៈចម្រៀងនោះ ទៅកាន់«បងប្អូនម៉ូស្លីម»ទាំងអស់ ឲ្យ«ភ្ញាក់ឡើង» ដៃ​កាន់​អាវុធដើម្បី«ប្រយុទ្ធ»។ បើតាមការបកប្រែក្រៅផ្លូវការ ដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ចម្រៀងនោះ បាន​បញ្ជាក់​ដូច្នេះថា៖ «ពលីជីវិត ក្នុងពេលប្រយុទ្ធនៅសមរភូមិ ជាក្ដីសុបិន្ដរបស់យើង»។

[...]

«ដេឌី» ចម្រៀង​ថ្មី​របស់ ព្សាយ កំពូល​តារា​ចម្រៀង​កូរ៉េ

អ្នកចម្រៀងជាតិកូរ៉េ ដ៏ល្បីពេញពិភពលោក ដាក់ឈ្មោះខ្លួនថា ព្សាយ (Psy) បានចេញឃ្លីបចម្រៀងថ្មី នៅក្នុង​ថ្ងៃ​អង្គារទី១ ខែធ្នូនេះ។ ចម្រៀង ដែលស្ថិតនៅក្នុង ថាសចម្រៀងទី៧នេះ បានចេញផ្សាយ នៅបីឆ្នាំបន្ទាប់ពីបទ ហ្គាំណាស្តាយ៍ ដែលមានប្រជាប្រិយ ជាងចម្រៀងណាៗទាំងអស់ នៅក្នុងប្រវត្តិសាស្ត្រចម្រៀង នៃ​ពិភពលោក។

តារាចម្រៀង ព្សាយ ដែលមានអាយុ៣៧ឆ្នាំ បានសម្ដែងចម្រៀងថ្មីរបស់ខ្លួន ដោយផ្ទាល់ នៅមុនការចេញ​ផ្សាយ នៅក្នុងការប្រគុំតន្ត្រីដ៏សម្បើមមួយ កាលពីថ្ងៃទី៣០ ខែវិច្ឆិកាកន្លងទៅ។

រីឯនៅក្នុងឃ្លីបចម្រៀងវិញ គេឃើញ ព្សាយ បានសម្ដែងតួជាកុមារផង ជាឪពុក និងជាជីតាផង។ ជាមួយនឹង​ការរៀបក្រឡា ដ៏ស័ក្ដិសម លាយឡំនឹងរូបភាពចម្រុះពណ៌ តារាចម្រៀង បានបង្កើតចង្វាក់រាំ«ប្រចាំត្រកូល» មួយ​បែប​ទៀត ដែលនៅតែគួរឲ្យទាក់ទាញ និងធ្វើឲ្យអ្នកផង ចង់រាំតាម ដូចចម្រៀងមុនៗរបស់ខ្លួន​ដដែល។

គ្រាន់តែរយៈពេល មិនដល់ពីរថ្ងៃស្រួលបួលផង ចម្រៀងថ្មីនេះ [...]

«បងអើយបង» របស់ សុន ចន្ថន មិន​ចាញ់ សាយចៃ

«បងអើយបង» របស់ សុន ចន្ថន មិន​ចាញ់ សាយចៃ

នៅថ្ងៃ ទី ២១ ខែ វិច្ឆិកា ឆ្នាំ២០១៥នេះ អ្នកនាង សុន ចន្ថន បានបង្ហាញវត្តមាន​ នៅក្នុងកម្មវីធី តន្រ្តីលើទឹក វគ្គទី ៧ «Water Music» ដែលរៀបចំឡើងដោយ ស្ថានីយ៍ទូរទស្សន៍ហង្សមាស ជាមួយអតីតបេក្ខជន បេក្ខនារីជាច្រើន របស់កម្មវីធី ខេមបូឌៀន អាយឌល ដើម្បីបង្ហើសូរសៀងកំដរអារម្មណ៍ទស្សនិជន។

នៅក្នុងកម្មវីនេះ អ្នកនាង សុន ចន្ថន បានលើកយកចម្រៀងមួយបទ មកច្រៀងរួម​ជាមួយនឹងកញ្ញា យ៉ង់ នីតា មាន ដែលមានចំណងជើងថា «បងអើយបង» ដែលជាសំនៀងដើម របស់តារាចម្រៀង​សំលេងរដឺន ខ្មែរសុរិន អ្នកនាង ចេន សាយចៃ ដែលកំពុងច្រៀន ក្នុងពេលនេះ ក្នុងផលិតកម្មថោន។

អ្នកនាង ចន្ថន មានវ័យ ៣១ ឆ្នាំ ត្រូវបានចាកចេញពីកម្មវីធី ខេមបូឌៀន អាយឌល ក្នុងសប្តាហ៍ទី៥ វគ្គ «Live show» នោះ ពេលដែលបកស្រាយបទចម្រៀងប្រជាប្រិយខ្មែរ ពិតជាពិរោះមិនចាញ់តារាអាជីពឡើយ រួម​ជា​មួយ​នឹងកាយវិកាយទៀត ពិតជាធ្វើឲ្យអ្នកទស្សនា ចាប់អារម្មណ៍មិនធម្មតា៕

--------------

» [...]

«ព្រមាន ម៉ៅ ហាជី មួយ ដូច​ព្រមាន​ដល់​ពិភព​សិល្បៈ​ទាំង​មូល»

«ព្រមាន ម៉ៅ ហាជី មួយ ដូច​ព្រមាន​ដល់​ពិភព​សិល្បៈ​ទាំង​មូល»

រឿងរ៉ាវចម្រូងចម្រាស បានផ្ទុះឡើង នៅក្រោយពេល​តារា​ចម្រៀងមួយរូប ​របស់​ផលិតកម្ម​ថោន​ លោក សុគន្ធ ថេ​រ៉ា​យុ បាន​សរសេរ​បង្ហោះ​នៅ​លើបណ្ដាញសង្គម «​Instagram» ​ថាពេលនេះ លោក ម៉ៅ ហា​ជី បាន​ក្លាយ​ជា​តារា​ចម្រៀង​«ពេញ​សិទ្ធិ»​ របស់​ផលិត​កម្ម​ថោន ​ហើយលោក ម៉ៅ ហាជី បានចុះកិច្ចសន្យា ​ជាមួយ​ផលិតកម្ម​ថោន សម្រាប់​​រយៈពេល​៥​ឆ្នាំ។ លោក ថេរ៉ាយុ ថែមទាំងបានសរសេរទៀតថា៖ «សូម​ស្វាគមន៍​សមាជិក​ថ្មី»​។

ការបង្ហើបករណីនេះជាសាធារណៈ បានបង្កការក្ដៅស្លឹកត្រជៀក ដល់ផលិតកម្មហង្សមាសមិនតិចឡើយ។ ផលិតកម្ម ដែលមានវ័យចំណាស់ជាងគេនេះ បានប្រតិកម្មភ្លាមៗ ដោយបានហៅអតីតបេក្ខជនរបស់ខ្លួន ឲ្យ​ចូល​មកបំភ្លឺ ឬបើមិនដូច្នេះទេ នឹងព្រមានចាត់វិធានការប្ដឹងលោក ម៉ៅ ហាជី ឡើងទៅតុលាការ។ ​​​​

លោក​​ មាស រិទ្ធី អគ្គនាយករងស្ថានីយ៍ទូរទស្សន៍ហង្សមាស និងជាអ្នកអត្ថាធិប្បាយព័ត៌មាន នៅ​​ក្នុង​ស្ថាប័ន​នេះ​ បានថ្លែង នៅក្នុងការធ្វើការបកស្រាយមួយ [...]

នាយ ចឹម យំ​ដាក់​ធុងបាស់

នាយ ចឹម យំ​ដាក់​ធុងបាស់

បន្ទាប់ពីបានទទួលកាគាំទ្រខ្លាំង តាមរយះបទ «ពុកអើយម៉ែអើយ នាងការចោលខ្ញុំហើយ»នោះ​មក ពេល​នេះ តារាកំប្លែងវ័យក្មេង ប្រចាំទូរទស្សន៍ CTN នាយ ចឺម បានបង្ហាញបទថ្មីរបស់ខ្លួន ដើម្បីជាចំណី​អាម្មរណ៍ ដល់​ទស្សនិជន តាមបទចម្រៀង បែបអភ័យស្នេហ៍ម្តងទៀតហើយ។

ចម្រៀង «យំដាក់បាស់ (ឬធុងបាស់)» ដែលជាស្នាដៃថ្មី នៃផលិតកម្ម សាន់ដេ ត្រូវបានដាក់បង្ហោះ ដើម្បីធ្វើការផ្សព្វផ្សាយ​ដំបូង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងមកនេះ នៅលើបណ្ដាញសង្គម ហើយបានទាក់ទាញ​ប្រិយមិត្ត​ជាច្រើន ឲ្យធ្វើការគាំទ្រយ៉ាងច្រើនកុះករ។

តាមរយៈបទនេះ គេនឹងបានឮនាយ ចឺម ច្រៀងត្អូញត្អែរ «កំសត់វេទនា» រៀបរាប់ពី ការខូចចិត្តរបស់បុរសម្នាក់ ដែលត្រូវបានស្រីក្បត់ ទៅមានអ្នកថ្មី ព្រោះតែបុរសម្នាក់នោះ ព្រោះស្រលាញ់ស្រីស្អាត ហ៊ានចំណាយ​អស់​គោ​មួយក្រោល ជ្រូកមួយទ្រុង ហើយគេទៅចោលបាត់៕


» ចង់ដឹងថាបទនេះ មានអត្ថន័យយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...