Posts tagged as "Real Madrid"

ក្រុម រៀល នៅ​តែខ្លាំង​ដោយ​បំបាក់​ក្រុម ណាប៉ូលី ៣-១

ក្រុម រៀល នៅ​តែខ្លាំង​ដោយ​បំបាក់​ក្រុម ណាប៉ូលី ៣-១

បើទោះជាមួយគ្រាប់ របស់កីឡាករ «Lorenzo Insigne» នៃក្រុម ណាប៉ូលី (Napoli) តាំងពីនាទីទី៨ បាននាំ​មុខ​ក្រុម​ខ្លួន​ក៏ដោយ តែកីឡាករដ៏ល្បីៗ របស់ក្រុម រៀលម៉ាឌ្រីត (Real Madrid) មិនរង្គើខ្លួន​ ឬ​ញាប់​ញ័រសូម្បី​បន្តិច​ឡើយ នៅ​ក្នុង​ការ​ប្រកួត​វគ្គ ១ភាគ៨ ផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប (Champions League) ឆ្នាំ​២០១៦-២០១៧ ក្នុង​យប់​ថ្ងៃពុធ ទី១៥ ខែកុម្ភៈនេះ។ ក្រុម​​ម្ចាស់ពាន​ជើងឯកអ៊ឺរ៉ុប ឆ្នាំមុន​មួយនេះ នៅ​តែ​​មាន​ជំហរ​បាល់​រឹងមាំ ការ​លេង​យក​ប្រៀប និងរកឱកាស​បាន​ច្រើនដង ក្នុងការទាត់បញ្ចូលទី របស់​គូប្រកួត​ រហូត​លុះ​ត្រា​រក​បាន​៣គ្រាប់​វិញ។

គ្រាប់បាល់ទាំងបីនោះ របស់ក្រុមរៀល រកបាន​ដោយ​កីឡាករ «Karim Benzema» នៅនាទី​ទី១៨ - កីឡាករ ​«Toni Kroos» នៅនាទីទី៤៩ និងដោយកីឡាករ «Casemiro» នៅនាទីទី៥៤។ មួយគ្រាប់​ចុង​ក្រោយ​នេះ ជា​ការ​ទាត់​ផ្កាប់​បង្វិល​ខ្លួន របស់​កីឡាករ​អន្តរជាតិ «Casemiro» [...]

រ៉ូណាល់ដូ ឌឺ​ដង​ដាក់ គ្រីស្មាន ព្រោះ​បាន​ឈ្នះ​​ពីរ​ដង​នៅ​ផ្ដាច់​ព្រ័ត្រ

រ៉ូណាល់ដូ ឌឺ​ដង​ដាក់ គ្រីស្មាន ព្រោះ​បាន​ឈ្នះ​​ពីរ​ដង​នៅ​ផ្ដាច់​ព្រ័ត្រ

កំពូលតារាបាល់ទាត់ពិភពលោក នៅតែជាកំពូលតារាបាល់ទាត់! បន្ទាប់ពីឈ្នះជាជើងឯកអ៊ឺរ៉ុប ក្នុងក្របខណ្ឌ «Champions League» និងក្នុងក្របខណ្ឌ ប្រកួតថ្នាក់ជម្រើសជាតិ «Euro 2016» រួច កីឡាករ​បាល់ទាត់​ជាតិ​ព័រទុយហ្គាល់ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានយកឈ្នះជាថ្មីទៀត សម្រាប់​តំណែង​ជា​កីឡាករ​ឆ្នើម​ប្រចាំ​អ៊ឺរ៉ុប ក្នុងរដូវកាលកន្លងទៅ។

កីឡាកររូបសង្ហា គ្រីស្ទៀណូ រ៉ូណាល់ដូ បានទទួលពិន្ទុច្រើនជាងជាងដៃគូ នៅក្នុងក្រុមរៀលម៉ាឌ្រីត (Real Madrid) ជាមួយគ្នា កីឡាករអន្តរជាតិ ហ្គារេត បែល (Gareth Bale) និងកីឡាករអន្តរជាតិ អង់ទ័ន គ្រីស្មាន (Antoine Griezmann) ដែលកំពុងទាត់ឲ្យក្រុម អាត្លេទីកូ ម៉ាឌ្រីត (Atlético Madrid)។

នៅពេលមកទទួល​ពាន​រង្វាន់ សម្រាប់តំណែងមួយនេះ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងមក នៅក្នុងប្រទេសម៉ូណាកូ (Monaco) ដែល​ស្ថិត​ក្នុង​ភាគ​ខាង​ត្បូង​បារាំង រ៉ូណាល់ដូ កីឡាករព័រទុយហ្គាល់ [...]

ចេហ្សេ រ៉ូឌ្រីហ្គេ នាំ​មិត្ត​ស្រី​មក​បង្អើល​ថ្ងៃ​ដំបូង នៅ PSG

ចេហ្សេ រ៉ូឌ្រីហ្គេ នាំ​មិត្ត​ស្រី​មក​បង្អើល​ថ្ងៃ​ដំបូង នៅ PSG

មកដល់ក្រុមបារីស ត្រឹមតែពីរថ្ងៃប៉ុណ្ណោះ តែកញ្ញា អូរ៉ាហ៍ រីស៍ (Aurah Ruiz) មិត្តស្រីរបស់កីឡាករ ចេហ្សេ រ៉ូឌ្រីហ្គេ (Jesé Rodri­guez) ដែលទើបនឹងត្រូវបានផ្ទេរ ពីក្រុម រៀលម៉ាឌ្រីត (Real Madrid) របស់​អេស្ប៉ាញ​ បានទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់អ្នកគាំទ្រ របស់ក្រុមបាល់ទាត់ នៃនៅរដ្ឋធានីប៉ារីស របស់​បារាំង​រួច​ជា​ស្រេចហើយ។

តាមពិតទៅ ប្រសិនជាកីឡាករ ចេហ្សេ រ៉ូឌ្រីហ្គេ ត្រូវបានក្រុមប៉ារីស ទិញក្នុងទឹកប្រាក់ ២៥លានអ៊ឺរ៉ូ ពីក្រុម​រៀល​ម៉ាឌ្រីតនោះ គឺដោយសារកីឡាករមានសក្ដានុពល ដោយរកគ្រាប់បាល់បានច្រើនគួរសម នៅក្នុងរដូវ​កាល​កន្លង​មក។ ប៉ុន្តែសម្រាប់សាធារណមតិទូទៅ ជាពិសេសសម្រាប់អ្នកគាំទ្រវិញ មិនសូវមាន​នរណា​ស្គាល់​កីឡាករ ចេហ្សេ រ៉ូឌ្រីហ្គេ វ័យ ២៣ឆ្នាំ នេះ ប៉ុន្មានទេ។ ហើយវត្តមានរបស់កីឡាករ នៅក្នុងក្រុមប៉ារីស ក៏ត្រូវ​បាន​គេ​គិត​ថា កីឡាករទំនងជាមកអង្គុយ ចាំចូលទាត់ជំនួសខ្សែប្រយុទ្ធ កីឡាករ អេឌីនសុន កាវ៉ានី [...]

គ្រូបង្វឹក រៀលម៉ាឌ្រីត៖ «យើង​នៅ​មិន​ទាន់​ឈ្នះ​អ្វី​ទាំង​អស់»

គ្រូបង្វឹក រៀលម៉ាឌ្រីត៖ «យើង​នៅ​មិន​ទាន់​ឈ្នះ​អ្វី​ទាំង​អស់»

ទ្រាំមិនសរសើរមិនបាន។ ព្រោះជាបទពិសោធ ដែលលោក ហ្សីនឌីន ហ្សីដាន់ (Zinedine Zidane) បាន​ក្លាយ​ជាគ្រូបង្វឹកជាលើកដំបូង នៅក្នុងជីវិតរបស់លោក តែលោកបានដឹកនាំ​ក្រុមរៀលម៉ាឌ្រីត (Real Madrid) ឲ្យ​ទទួលបានជ័យជំនះ ឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួត ដណ្ដើមពានរង្វាន់ជើងឯកអ៊ឺរ៉ុប «Champions League» ឆ្នាំ២០១៦ បន្ទាប់ពីបានបំបាក់ក្រុម មេនឆេស្ទ័រស៊ីធី (Manchester City) កាលពីយប់ថ្ងៃពុធ នៅ​ក្នុង​កីឡាដ្ឋាន​ដ៏​ធំរបស់​ខ្លួន។ ក្រុមរៀលម៉ាឌ្រីត នឹងត្រូវទៅជួបជាមួយក្រុម អាត្លេទីកូម៉ាឌ្រីត (Atletico Madrid)  នៅ​ក្នុង​វគ្គផ្ដាច់ព្រ័ត្រ ដែលត្រូវរៀបចំធ្វើ នៅក្នុងក្រុង មីឡង់ (Milan)  ប្រទេសអ៊ីតាលី នាថ្ងៃទី២៨ ខែឧសភា​ខាង​មុខ​នេះ។ ក្រុម​ទាំងពីរ​នេះ ស្ថិតនៅម្ខាងម្នាក់ នៃរាជធានី ម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។

១/៤​ផ្ដាច់​ព្រ័ត្រ​នៃ​ជើង​ឯក​អ៊ឺរ៉ុប៖ ប៉ារីស​ហាល​អាវ ខណៈ​រៀលម៉ាឌ្រីត​បន្ត​ដំណើរ

១/៤​ផ្ដាច់​ព្រ័ត្រ​នៃ​ជើង​ឯក​អ៊ឺរ៉ុប៖ ប៉ារីស​ហាល​អាវ ខណៈ​រៀលម៉ាឌ្រីត​បន្ត​ដំណើរ

ក្រុមប៉ារីសនៅលេងបាល់«អន់»នៅឡើយ ដោយដើរមិនបានឆ្ងាយ ក្រៅតែពីមកដល់ វគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៃ​ការប្រកួតដណ្ដើមជើងឯក ថ្នាក់អ៊ឺរ៉ុប ឬហៅថា «Champions League» ឆ្នាំ២០១៦នេះ។ ឆ្នាំនេះ ជាលើក​ទី៤​ហើយ ដែលក្រុមប៉ារីស បានឡើងមកដល់វគ្គនេះ ហើយជួបជាមួយក្រុម មែនឆេស្ទ័រស៊ីធី (Manchester City) និង​ទីបំផុត ត្រូវហាលអាវត្រឡប់ទៅផ្ទះវិញ យ៉ាងអាម៉ាស ដូចលើកមុនៗ។

ហើយកីឡាករ របស់ក្រុមមែនស៊ីធី ដែលបានធ្វើក្រុមប៉ារីសភ្លឺភ្នែក នៅក្នុងពេលទៅប្រកួត ក្នុងក្រុង មែនឆេស្ទ័រ ((Manchester) នាយប់ថ្ងៃអង្គារនេះ គឺកីឡាករអន្តរជាតិ មកពីប្រទេសប៊ែលហ្សិកឈ្មោះ «Kevin De Bruyne» នៅ​នាទីទី៧៦។ រីឯកីឡាករអន្តរជាតិល្បីៗ របស់ក្រុមប៉ារីស ដែលត្រូវបានទិញ ឬផ្ទេរមក ក្នុង​តម្លៃ​ដ៏ថ្លៃៗ បែរជា​មិន​ឃើញ​មានប្រតិកម្មអ្វីសោះ ដើម្បីយកឈ្នះ ក្នុងការប្រកួតមួយ ដែលពួកខ្លួនអះអាង ថាចង់លើក​ពាន​ឲ្យ​បាន​នោះ។

បើទោះជាកីឡាករជាច្រើន បានរងរបួស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...