វិភាគបាល់ទាត់៖ តើការចំណាយលុយធំ ពិតជាធ្វើឲ្យក្រុមជោគជ័យមែនទេ?
កាលពីពេលថ្មីៗនេះ ក្រុមបាសេឡូណា (Barcelona) បានចំណាយប្រាក់ ៧៥លានដុល្លា (៥៧លានអ៊ឺរ៉ូ) ដើម្បីទិញយកកីឡាករប្រេស៊ីល ណីម៉ា (Neymar) មកចូលរួមជាមួយក្រុម នៅរដូវកាលថ្មី។ ហើយជាតម្លៃមួយ ស្ថិតក្នុងចំណោមតម្លៃដ៏ខ្ពស់បំផុត ក្នុងការដោះដូរកីឡាករកន្លងមក។
ខ្សែប្រយុទ្ធក្រុមសាន់តូស (Santos) វ័យ២១ឆ្នាំ បានចុះកិច្ចសន្យារួចរាល់អស់ហើយ និងបានធ្វើការបង្ហាញខ្លួនរួចហើយដែរ ទៅដល់អ្នកគាំទ្រ។ ខណៈដែលក្រុមម៉ូណាកូ (Monaco) របស់បារាំងហ៊ានចំណាយលុយជាង ៧៦លានដុល្លា ដើម្បីទិញខ្សែប្រយុទ្ធកូឡុំប៊ី រ៉ាដាមែល ហ្វាលខាវ (Radamel Falcao) ដែរនោះ។
សំនួរចោទថា តើក្រុមទាំងពីរនេះ រំពឹងអ្វីខ្លះ បន្ទាប់ពីចំណាយលុយដ៏សន្ធឹកសន្ធាប់លើកីឡាករឆ្នើមទាំងពីររូបនេះរួចមក?
រូបភាពដាក់បណ្ដុំរូបភាពកីឡាករល្បីៗ [...]