កឹម សុខា ថាព្រះរាជអាជ្ញា នាំលោករៀនអក្ខរកម្ម ជាង៧ម៉ោងនៅតុលាការ
ការបញ្ចប់ទៅ នៃការសាកសួររបស់តំណាងអយ្យការ បានបន្សល់ទុក នូវនិតិវិធីសួរនាំ ដ៏ចម្លែក សម្រាប់លោក កឹម សុខា កាលពីថ្ងៃទី៨ ខែមេសា ម្សិលម៉ិញនេះ ក្នុងការចូលខ្លួនរបស់លោក ទៅកាន់តុលាការ តាមការណាត់ក្នុងដីកាកោះមួយ។ លោកមិនបានដឹងថា ព្រះរាជអាជ្ញា របស់សាលាដំបូង រាជធានីភ្នំពេញ ចង់ដឹងពីរឿងអ្វី ចង់បានរឿងអ្វី និងចង់ឲ្យនិយាយរឿងអ្វី ឲ្យពិតប្រាកដនោះទេ។ នេះបើតាមការអះអាង របស់លោក កឹម សុខា អនុប្រធានទី១នៃរដ្ឋសភា បន្ទាប់ចាកចេញពីតុលាការ (បន្ទប់សាកសួរ)។
លោក កឹម សុខា បានលើកឡើងថា ស្ថាប័នតុលាការជាស្ថាប័នមួយ ស្វែងរក និងផ្តល់យុត្តិធម៌ ជាមួយនឹងការស្រាវជ្រាវ ស៊ើបអង្កេត ស្វែងរកភស្តុតាងនានា «ពាក់ព័ន្ធ»រឿងក្តី ។ លោកថា តុលាការមិនមែនជាកន្លែង ដែលត្រូវធ្វើការបកស្រាយ ឬពន្យល់ពាក្យ«ពិបាក» ជាភាសារខ្មែរនោះឡើយ។ តែផ្ទុយទៅវិញ នៅក្នុងរយៈពេល ស្ទើរពេញមួយថ្ងៃ អត់បាយក្រហាយទឹក ទាំងព្រះរាជអាជ្ញា ទាំងលោក កឹម សុខា មិនបានចាកចេញទៅណាទេ [...]