Posts tagged as "Environnement"

សាយ សំអាល់៖ អស់​ប្រាំ​លាន​ដុល្លារ ភ្នំពេញ​នឹង​លែង​លិច​ទឹក​ទៀត​ហើយ!

សាយ សំអាល់៖ អស់​ប្រាំ​លាន​ដុល្លារ ភ្នំពេញ​នឹង​លែង​លិច​ទឹក​ទៀត​ហើយ!

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បាន​ថ្លែង​ឡើង​ថា លោក និង​ក្រសួង​របស់​លោក កំពុង​ធ្វើការ​ជា​មួយ​ភាគី​ពាក់​ព័ន្ធ ក្នុង​ការ​សិក្សា​ពី​ការ​ស្ថាបនា​ប្រព័ន្ធ​ប្រឡាយ​ទឹក ប្រព័ន្ធ​លូ និង​ទឹក​សម្អុយ ដើម្បី​រំដោះ​ទឹក​លិច​នៅ​រាជធានី​ភ្នំពេញ។ ការ​ថ្លែង​របស់​លោក​រដ្ឋមន្ត្រី បាន​ធ្វើ​ឡើង ក្នុង​សន្និសីទ​សារព័ត៌មាន នា​ទីស្ដីការ​ក្រសួង​បរិស្ថាន កាល​ពី​ព្រឹ​ក​ថ្ងៃ​ទី៦ ខែ​មករា កន្លង​ទៅ​នេះ។

ក្នុងនាម​ជា​រដ្ឋមន្រ្តី​វ័យ​ក្មេង នឹង​ទើប​ឡើង​កាន់​ដំណែង​នោះ លោក​បាន​ត្អូញ​ឡើង​ថា ការងារ​ដែល​លោក​បាន​នឹង​កំពុង​ពិភាក្សា និង​អនុវត្ត លើ​ប្រព័ន្ធ​ប្រឡាយ​ទឹក ប្រព័ន្ធ​លូ និង​ទឹក​សម្អុយ​នេះ វា​ជា​ការងារ​មួយ​ដែល​ធំ​និង​ពិបាក។ លោក​បាន​ថ្លែង​ថា «យើង​សិក្សា​មើល​ថា តើ​យើង​ត្រូវ​ធ្វើ​ប្រឡាយ​រំដោះ​ទឹក​របៀប​ម៉េច ដើម្បី​កុំ​ឲ្យ​មាន​ការ​លិច​ទឹក​នៅ​ភ្នំពេញ​ទៀត។ នេះ​ជា​ការងារ​ធំ ហើយ​ក៏​មាន​ភាព​លំបាក​ដែរ។ [...]

ដី​សម្បទាន​សេដ្ឋកិច្ច ពី​ក្រុមហ៊ុន​ចំនួន​២៣ ត្រូវ​បាន​ដក​ហូត​យក​វិញ

ដី​សម្បទាន​សេដ្ឋកិច្ច ពី​ក្រុមហ៊ុន​ចំនួន​២៣ ត្រូវ​បាន​ដក​ហូត​យក​វិញ

គម្រោង​ចំនួន​៣២ ក្នុង​ចំណោម​គម្រោង​១១៣ ត្រូវ​បាន​ដាក់​ឆ្លង​អង្គ​ប្រជុំ​គណកម្មាធិការ​អន្តរ​ក្រសួង ដើម្បី​ពិភាក្សា និង​លើក​សំណើរ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការ​ពិនិត្យ និង​សម្រេច ក្នុង​នោះ​គម្រោង​របស់​ក្រុមហ៊ុន​ចំនួន​២៣ មាន​ទំហំ​ដី​សរុប​៩០៦៨២​ហិចតា ត្រូវ​បាន​រដ្ឋភិបាល សម្រេច​ធ្វើ​និរាករណ៍ (ដកហូត) សិទ្ធិ​វិនិយោគ គម្រោង​ចំនួន​៣​ដែល​មាន​ផ្ទៃ​ដី​សរុប​២៥៨៥៥​ហិចតា ត្រូវ​បាន​ក្រុមហ៊ុន​ប្រគល់​ដោយ​ស្ម័គ្រ​ចិត្ត ឱ្យ​រដ្ឋាភិបាល​គ្រប់​គ្រង​វិញ គម្រោង​ចំនួន​២ មាន​ទំហំ​សរុប​១០៣៨៩​ហិចតា ត្រូវ​បាន​កាត់​បន្ថយ​ទំហំ​ផ្ទៃ​ដី​វិនិយោគ មក​ត្រឹម​២៣៥​ហិចតា និង​គម្រោង​ចំនួន​៤ ត្រូវ​បាន​រដ្ឋាភិបាល​ទុក​ពេល​ឱ្យ​ពី​៦​ខែ​ទៅ​១​ឆ្នាំ ដើម្បី​បន្ត​និតិវិធី (ស្ថិត​ក្រោម​ការ​តាម​ដាន)។

ក្នុង​សន្និសីទ​សារព័ត៌មាន អំពី​ការងារ​គ្រប់​គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី០៦ មករា ២០១៤​នេះ លោក សាយ [...]

តំណាងសហគមន៍៖ ពលរដ្ឋ​នៅ​អារ៉ែង កំពុង​រង​ការ​គម្រាម​ពី​អាជ្ញាធរ​និង​ក្រុមហ៊ុន

តំណាងសហគមន៍៖ ពលរដ្ឋ​នៅ​អារ៉ែង កំពុង​រង​ការ​គម្រាម​ពី​អាជ្ញាធរ​និង​ក្រុមហ៊ុន

តំណាងប្រជាសហគមន៍ លោក វ៉ែន វ៉ន បាន​រៀបរាប់​ថា ឥលូវ​នេះ ប្រជា​សហគមន៍​ដែល​ជា​ជន​ជាតិ​ជង រស់​នៅ​ក្នុង​តំបន់​ស្ទឹង​ជាយ​អារ៉ែង បាន​នឹង​កំពុង​រង​ការ​គម្រាម​កំហែង ពី​សំណាក់​ក្រុមហ៊ុន​ចិន ស៊ីណូហាយដ្រូ។ លោក​ថា គេ​បាន​គម្រាម​ពួក​លោក​ថា ប្រសិន​បើ​សហគមន៍​របស់​លោក មិន​យល់​ព្រម​ឱ្យ​គេ​សាង​សង់​វ៉ារី​អគ្គីសនី​ទេ គេ​នឹង​ចាប់​សកម្មជន និង​តំណាង​យក​ទៅ​ដាក់​ពន្ធនាគារ។

តំណាង​ជន​ជាតិ​ភាគ​តិច​ជង​រូប​នេះ​បន្ត​ទៀត​ថា៖ «ទី​ពីរ គេ​ធ្វើការ​ដក​ហូត ដូច​ជា​វិទ្យុ​ទាក់​ទង​របស់​ពួក​យើង ដែល​ប្រើ​រយៈ​កាល​កន្លង​មក ដែល​អង្គការ​គេ​ឱ្យ​មក​យើង​ប្រើ​ប្រាស់។ ខ្ញុំ​មក​នេះ ខ្ញុំ​ចង់​បង្ហាញ​ពី​ទុក្ខ​កង្វល់​របស់​ពួក​យើង។»។

លោកបញ្ជាក់បន្ថែមថា បើទោះបីជាមានការគម្រាមកំហែងយ៉ាងណាក៏ដោយ លោកនឹងនៅតែធ្វើការ​តស៊ូ​ការពារ មិនឱ្យមានការសាងសងទំនប់វារីអគ្គីសនី នៅក្នុងតំបន់ស្ទឹងអារ៉ែងទេ ព្រោះថានៅទីនោះ [...]

ការ​បូម​ខ្សាច់៖ លឹម គានហោ ថា​«គ្មាន» តែ​ប៉ុល ហំម ថា​សកម្មភាព​នៅ​បន្ត

នាសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ នេះ នា​វិមាន​រដ្ឋសភា​ជាតិ លោក លឹម គានហោ បាន​ឆ្លើយ​បំភ្លឺ​ផ្ទាល់​មាត់​ទៅ​នឹង​សំណួរ​របស់​លោក ប៉ុល ហំម ប្រធាន​គណៈកម្មការ​ទី៣  ឬ​ហៅ​ថា​គណៈ​កម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធន​ធាន​ទឹក នៃ​រដ្ឋសភា។ នេះ​ជា​ការ​សាកសួរ និង​ការ​ឆ្លើយ​បំភ្លឺ​ជុំ​វិញ​ស្ថានភាព​បច្ចុប្បន្ន ទាក់​ទង​នឹង​វិស័យ​នានា ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម ពិសេស​​ទៅ​លើ​ករណី​«អាជីវកម្ម​បូម​ខ្សាច់»។

លោក លឹម គានហោ បាន​អះ​អាង​ថា ការ​បូម​ខ្សាច់​ក្នុង​ទន្លេ​ជា​សកម្មភាព​ខុស​ច្បាប់។ ហើយ​បច្ចុប្បន្ន​នេះ ក៏​មិន​ទាន់​មាន​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ណា​មួយ ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន ឬ​ឯកជន​នៅ​ឡើយ​ដែរ។ លោក​បាន​បន្ត​ថា ជា​មួយ​គ្នា​នេះ លោក​ក៏​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​រឹប​អូស រាល់​សាឡង់​បូម​ខ្សាច់​ទាំង​ឡាយ [...]

ប្រធាន​អង្គការ​មាតា​ធម្មជាតិ ថា​សម្ដី ឈាង វុន «ហួស​សម័យ​ហើយ»

ប្រធាន​អង្គការ​មាតា​ធម្មជាតិ ថា​សម្ដី ឈាង វុន «ហួស​សម័យ​ហើយ»

ប្រធានអង្គការមាតា​ធម្មជាតិ អាឡិចហ្សង់ដ្រូ ហ្សន់ហ្សាឡេ ដាវីតសុន (Alex jandro Gonzalez Davidson) បាន​លើក​ឡើង​ថា ការ​គម្រាម​កំហែង​របស់​លោក ឈាង វុន នៅ​ពេលនេះ ទោះ​មិន​លើក​ឡើង​ចំ​ឈ្មោះ តែ​សម្រាប់​តំបន់​អារ៉ែង មាន​តែ​លោក​ម្នាក់​គត់ ដែល​ធ្វើការ​ក្នុង​រឿង​នេះ។ ដូច្នេះ​ការ​គម្រាម​កំហែង​នេះ ប្រាកដ​ជា​បាញ់​ឆ្ពោះ​មក​លើ​រូប​លោក​ហើយ។

ក្នុងកិច្ចសម្ភាសជាមួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ប្រធាន​អង្គការ​មាតា​ធម្មជាតិ លោក អាឡិច ជាតិ​អេស្ប៉ាញ រូប​នេះ បាន​ចាត់​ទុក​ការ​គម្រាម​របស់​លោក ឈាង វុន នៅ​ពេល​នេះ ជា​ទង្វើ​បំភិតបំភ័យ​ដល់​ក្រុម​របស់​លោក ដែល​ធ្វើការ​ក្នុង​ការ​ការពារ​ធម្មជាតិ​នៅ​កម្ពុជា។ ជា​មួយ​នឹង​ភាសា​ខ្មែរ ដែល​និយាយ​ចង់​ច្បាស់​ជាង​ខ្មែរ​មួយ​ចំនួន​នោះ លោក អាឡិច បាន​និយាយ​ថា៖ «វា​ហួស​សម័យ​ហើយ»។

លោកបញ្ជាក់ថា ជាង១០ឆ្នាំមុននៅកម្ពុជា ការកំហែងនេះអាចមានប្រសិទ្ធិភាព។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...