Posts tagged as "Lionel Messi"

ម៉េសស៊ី ធ្វើ​ឲ្យ ប៉ាសេឡូណា ឡើង​មក​កំពូល​តារាង ឡាលីហ្កា

ម៉េសស៊ី ធ្វើ​ឲ្យ ប៉ាសេឡូណា ឡើង​មក​កំពូល​តារាង ឡាលីហ្កា

ក្រុមយក្ស ប៉ាសេឡូណា (Barcelona) របស់ប្រទេស អេស្ប៉ាញ បានធ្វើដំណើរទៅកាន់ទឹកដី របស់ក្រុម ស៊ីវីឡា (Sevilla) ហើយបានបំបាក់ក្រុមម្ចាស់ផ្ទះយ៉ាងជូរចត់ នៅក្នុងការជួបប្រកួតកាលពីយប់ថ្ងៃអាទិត្យទី០៩ ខែកុម្ភះនេះ។ តែជាជ័យជំនះ ដែលបានបង្ហាញពីមហិទ្ធិរិទ្ធនៃតោកំណាច ម៉េសស៊ី។


លីយ៉ូនែល ម៉េស៊ី សប្បាយជាមួយមិត្តរួមក្រុម ក្រោយរកគ្រាប់ឲ្យក្រុមបាន។ (រូបថត huffingtonpost.com)

បាល់ទាត់ - នៅក្នុងជំនួបចាប់ផ្តើមតង់ទី ១ ក្នុងទឹកដីរបស់ខ្លួន ស៊ីវីឡា មិនសូវជា បានសំដែងរិទ្ធិរបស់ខ្លួនឡើយ​ដោយសារ ប៉ាសេឡូណា បិទជាប់តែម្តង ។ តែនៅនាទីទី ១៥ ប៉ាសេឡូណា បានភ្លាត់ស្នៀត ដោយបណ្តាលឲ្យ​កីឡាករ ម៉ូរ៉េនូ (Moreno) ស៊ុតបានមួយគ្រាប់ នាំមុខមុន ។ យ៉ាងណាម៉ិញ ក្រុម ប៉ាសេឡូណា [...]

ហ្គេម​បាល់​ទាត់​ហ្វីហ្វា​១៤៖ ប៊េល បង្ហាញ​ខ្លួន​លើ​គម្រប​ថ្មី​ជា​មួយ ម៉េស៊ី

ហ្គេម​បាល់​ទាត់​ហ្វីហ្វា​១៤៖ ប៊េល បង្ហាញ​ខ្លួន​លើ​គម្រប​ថ្មី​ជា​មួយ ម៉េស៊ី

កីឡាករបាល់ទាត់ ដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងលោក ហ្គារែត ប៊េល (Gareth Bale) បានបង្ហាញខ្លួននៅលើគម្រប​ហ្គេម​បាល់ទាត់ ហ្វីហ្វា១៤ (Fifa 14) ជាមួយនឹងតារាឆ្នើមពិភពលោក លីយ៉ូនែល ម៉េស៊ី (Lionel Messi) ដោយពាក់ឯកសណ្ឋាន​ក្រុម រៀលម៉ាឌ្រីដ (Real Madrid)។ រីឯកីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ពុំមានវត្តមាននោះទេ។


រូបកីឡាករម៉េស៊ី និងប៊េល នៅលើគម្របនៃហ្គេមហ្វីហ្វា១៤ ដែលទើបនឹងចេញផ្សាយ។ (រូបថត MONOROOM.info)

គួរបញ្ជាក់ថា មុនផ្ទេរមកកាន់ក្រុមរៀលម៉ាឌ្រីដ ប៊េលក៏បានបង្ហាញខ្លួនលើគម្របហ្គេមហ្វីហ្វា១៤នេះរួចម្តងហើយ ប៉ុន្តែ​ពេលនោះគាត់ពាក់ឯកសណ្ឋានក្រុម ទតិនហេម (Tottenham) រីឯពេលនេះ តារាឆ្នើមវ៊ែល បានកែប្រែពាក់ឯក​សណ្ឋាន​ក្រុមថ្មីរបស់ខ្លួនវិញ។

[...]
គ្រូ​បង្វឹក​បាសេឡូណា បារម្មណ៏​ពី​របួស​របស់ ម៉េស៊ី

គ្រូ​បង្វឹក​បាសេឡូណា បារម្មណ៏​ពី​របួស​របស់ ម៉េស៊ី

គ្រូបង្វឹកក្រុមបាសេឡូណា (Barcelona) លោក ហ្គឺរ៉ាដូ ម៉ាទីណូ (Gerardo Martino) បានប្រាប់ឲ្យដឹងថា គាត់ដកខ្សែ​ប្រយុទ្ធ លីយ៉ួនែល ម៉េស៊ី (Lionel Messi) ចេញនៅវគ្គទី២ នៅក្នុងការប្រកួតជាមួយនឹងក្រុម អាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) ព្រោះតែកីឡាករអាស្សង់ទីន មានការឈឺចាប់ ដោយសារបញ្ហារបួសសរសៃរពួរគន្លាក់ជើង។


កំពូលកីឡាករ លីយ៉ូនែល ម៉េស៊ី របស់ក្រុម បាសឺឡូណា។ (រូបថត Marcelo del Pozo)

ម៉េស៊ី លេងពុំបានល្អទេ នៅក្នុងការប្រកួតវគ្គទី១ នៃការប្រកួតជើងទី១ វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ កំពូលរបស់អេស្ប៉ាញ (Spanish Super Cup) កាលពីយប់ថ្ងៃពុធ ហើយគាត់ត្រូវបានដូរជំនួសដោយកីឡាករ សែស ហ្វាប្រេហ្គាស (Cesc Fabregas) នៅវគ្គទី២ ខណៈដែលក្រុមអាត្លិកទិកូ បានធ្វើការនាំមុខមុន ១-០ [...]

ម៉េស៊ី, រ៉ីបឺរ៉ី ឬ​រ៉ូណាល់ដូ ដែល​ជា​អ្នក​ឈ្នះ​ពាន​រង្វាន់​កំពូល​របស់​អ៊ឺរ៉ុប

ម៉េស៊ី, រ៉ីបឺរ៉ី ឬ​រ៉ូណាល់ដូ ដែល​ជា​អ្នក​ឈ្នះ​ពាន​រង្វាន់​កំពូល​របស់​អ៊ឺរ៉ុប

កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi), ហ្វ្រែង រ៉ីបឺរ៉ី (Franck Ribery) និងកីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ជាកីឡាករ៣រូប ដែលស្ថិតនៅក្នុងបញ្ជីជម្រុះចុងក្រោយគេ នៃពានរង្វាន់ កីឡាករល្អបំផុតនៅតំបន់អ៊ឺរ៉ុប របស់​សហព័ន្ធបាល់ទាត់អ៊ឺរ៉ុបយូហ្វា (UEFA's Best Player in Europe) សម្រាប់រដូវកាល ២០១២-២០១៣។


ពីឆ្វេងទៅស្ដាំ៖ កីឡាកររីបឺរី - ម៉េស៊ី - និងកីឡាកររ៉ូណាល់ដូ។ (រូបថត Getty Images)

ក្នុងចំណោមកីឡាករកំពូលទាំង៣រូបនេះ នឹងត្រូវបានគេប្រកាសឈ្មោះម្នាក់ ដែលជាកីឡាករល្អដាច់គេ ដោយការ​បោះ​ឆ្នោត នៅថ្ងៃទី២៩ ខែសីហានេះ ហើយក៏ជាថ្ងៃដែលសហព័ន្ធបាល់ទាត់អ៊ឺរ៉ុបចាប់ឆ្នោតចែកពូលពានរង្វាន់ ឆែមពានលីក (Champions League) ផងដែរ។

អ្នកឈ្នះប្រចាំរដូវកាលមុន គឺខ្សែបម្រើអេស្ប៉ាញ [...]

ក្រុម​បាសេឡូណា៖ ណីម៉ា និង​តារា​ឆ្នើមៗ ​ចាប់​ផ្ដើម​ចូល​ហ្វឹក​ហាត់

ក្រុម​បាសេឡូណា៖ ណីម៉ា និង​តារា​ឆ្នើមៗ ​ចាប់​ផ្ដើម​ចូល​ហ្វឹក​ហាត់

កីឡាករចំណូលថ្មីក្រុមបាសេឡូណា (Barcelona) ណីម៉ា (Neymar) បានធ្វើដំណើរមកហ្វឹកហាត់ជាមួយក្រុមលើកដំបូង កាលពីថ្ងៃច័ន្ទម្សិលមិញ ជាមួយនឹងគ្រូបង្វឹកថ្មីរបស់ក្រុម លោកហ្គឺរ៉ាដូ ម៉ាទីណូ (Gerardo Martino)។


កីឡាករ ណីម៉ា និងលីយ៉ូនែល ម៉េស៊ី នៅពេលហ្វឹកហាត់ក្នុងក្រុមបាលឺឡូណា។ (រូបថត REUTERS)

ក្លិបអ្នកមានបុណ្យ បានស្វាគមន៏កីឡាករដែលជាប់ភារកិច្ចលេងនៅ ពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប (Confederations Cup) ទាំងអស់ត្រឡប់មកកាន់ក្រុមវិញ កាលពីរសៀលម្សិលមិញ ដែលកីឡាករឆ្នើមៗទាំងនោះ មានដូចជា៖ ណីម៉ា, ស្ស៊ាវី (Xavi), អេនដ្រេ អ៊ីណែស្តា (Andres Iniesta)និងខ្សែបម្រើ សែស ហ្វាប្រេហ្គាស (Cesc Fabregas)។ រីឯខ្សែប្រយុទ្ធ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ក៏បង្ហាញខ្លួនដែរ។

នេះជាឱកាសលើកដំបូង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...