ទស្សនៈពលរដ្ឋកម្ពុជា ជុំវិញការមកដល់នៃប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា
បញ្ហាជម្លោះដីធ្លី ប្រព័ន្ធតុលាការមិនឯករាជ្យ អំពើរំលោភសិទ្ធិមនុស្ស និងបញ្ហាមួយចំនួនផ្សេងៗទៀត សុទ្ធតែជារបៀបវារះ ដែលប្រជាជនកម្ពុជាអ្នករងគ្រោះ នឹងដំណោះស្រាយក្នុងស្រុកមិនបានផលនោះ ចង់ឲ្យមេដឹកនាំប្រទេសមហាអំណាចធំៗមួយចំនូន ជាពិសេស ប្រធានាធិបតីអាមេរិក លោកបារ៉ាក អូបាម៉ា (Barack Obama) យកមកពិភាក្សា ក្នុងកិច្ចប្រជុំកំពួលអាស៊ានលើកទី២១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ទស្សនាវដ្តី មនោរម្យព័ងអាំងហ្វូ បានជួបសម្ភាសជាមួយប្រជាពលរដ្ឋ មួយចំនួន ទាក់ទងទៅនឹងក្តីរំពឹងទុករបស់ពួកគាត់។
កម្ពុជារៀបចំ «កិច្ចប្រជុំកំពូលអាស៊ាន» ថ្ងៃទី១៨-២០វិច្ឆិកា។ នេះជារូបសញ្ញារបស់អាស៊ាន រៀបចំក្នុងសួនច្បារ
[...]