ដីធ្លី និងសិទ្ធិលំនៅដ្ឋាន៖ សហគមន៍ប្រាំបីជួបជុំគ្នាតវ៉ា នៅមុខសាលារាជធានី
ភ្នំពេញ៖ តំណាងប្រជាពលរដ្ឋប្រាំបីសហគមន៍ បានមកជួបជុំគ្នានៅមុខសាលារាជធានីភ្នំពេញ និងស្រែកបន្តរការទាមទារឲ្យមានដំណោះស្រាយដីលំនោះដ្ឋាន។ ប្រជាពលរដ្ឋប្រមាណជិតមួយរយនាក់ ទាមទារដល់អភិបាលថ្មី ទោះយ៉ាងណាសុំឲ្យមានការឆ្លើយតប នូវសំណើររបស់ពួកគាត់។ ការទាមទានេះធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣។
ប្រជាពលរដ្ឋប្រាំបីសហគមន៍ បានមកជួបជុំគ្នាតវ៉ានៅមុខសាលារាជធានីភ្នំពេញ។
«ចាញ់បោក»អាជ្ញាធរ?
អ្នកមីង ឯក ម៉ាលីនណា មកពីសហគមន៍ ៣៤៧ ភូមិ៣ សង្កាត់បឹងងក់១ ខណ្ឌទួលគោក បានប្រាប់មនោរម្យព័ងអាំងហ្វូថា ពួកគាត់បានចាញ់បញ្ឆោតអាជ្ញាធរមូលដ្ឋាន ដែលបានបន្លំស្នាមមេដៃ ដើម្បីបណ្តេញពួកគាត់ឲ្យចាកចេញពីលំនៅដ្ឋាន។ ស្រ្តីមេម៉ាយរូបនេះបន្តថា កាលនោះមានអភិបាលរងខណ្ឌទួលគោក [...]