អំ សំអាត៖ ការលាបពណ៌ បានបំបាត់សិទ្ធិលំនៅដ្ឋានសមរម្យ
«បើយើងលះបង់ អាភាពលាបពណ៌ដាក់គ្នា ខ្ញុំគិតថា អ្វីៗក៏វាបានប្រសើដែរ។» នេះជាការលើកឡើង របស់លោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេត នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ទៅកាន់អ្នកសារព័ត៌មាន ទាក់ទងនឹងបញ្ហាសិទ្ធិលំនៅដ្ឋាន ដែលត្រូវបានគេមើលឃើញថា បានប៉ះពាល់ លើពលរដ្ឋកម្ពុជាមួយចំនួន។
ផ្ដល់កិច្ចសម្ភាស ក្នុងទិវាសិទ្ធិលំនៅដ្ឋាន កាលពីថ្ងៃទី៥ ខែតុលា លោក អំ សំអាត បានលើកជាឧទាហរណ៍ថា ពលរដ្ឋជាង២០ សហគមន៍បាននាំគ្នាប្រារព្វ ទិវាសិទ្ធិលំនៅដ្ឋាន បើរដ្ឋាភិបាលមិនបានប្រារព្ធទេ អាចចាត់តំណាងមកចូលរួម ជាមួយនឹងប្រជាពលរដ្ឋ។ ឬបើមិនបានប្រារព្ធទេ គួណាស់បើកទូលាយ ដល់ពលរដ្ឋទាំងអស់ ឲ្យបង្ហាញនូវទុក្ខកង្វល់របស់ខ្លួន ពីបញ្ហាសិទ្ធិលំនៅដ្ឋាននេះ។ លោកបន្តថា ពេលនោះជាតិ និងអន្តរជាតិ នឹងមើលឃើញថា រដ្ឋាភិបាលកម្ពុជា បើកឱកាសទូលាយ ក្នុងការសម្តែងមតិ ជាមួយនឹងសិទ្ធិសេរីភាព ដល់ប្រជាពលរដ្ឋ។
ផ្ទុយមកវិញ [...]