ហ៊ីឡារី គ្លីនតុន ជាប់ជាបេក្ខនារីផ្លូវការ ឆ្ពោះទៅសេតវិមាន
អតីតស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក កំពុងសម្រេចក្ដីស្រម័យរបស់ខ្លួន ដើម្បីឈានទៅក្លាយជាប្រធានាធិបតីស្ត្រីលើកដំបូងគេបង្អស់ របស់ប្រទេសមហាអំណាចធំជាងគេ ក្នុងពិភពលោក។
អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ភរិយារបស់អតីតប្រធានាធិបតី ប៊ីល គ្លីនតុន (Bill Clinton) បានក្លាយជាបេក្ខនារីទីមួយ របស់គណបក្សប្រជាធិបតេយ្យ ក្នុងការដណ្ដើមតំណែង ជាប្រធានាធិបតីសហរដ្ឋអាមេរិក សម្រាប់អណត្តិ ដែលមានរយៈពេល៤ឆ្នាំ (២០១៧-២០២១) បន្តពីលោក បារ៉ាក់ អូបាម៉ា (Barack Obama) នាពេលខាងមុខ។ លោក អូបាម៉ា ដែលធ្លាប់បំបាក់អ្នកស្រី កាលពីរដូវកាលបោះឆ្នោត នាឆ្នាំ២០០៧កន្លងមក។
តាមពិតទៅ ការប្រកាសបេក្ខភាព របស់អ្នកស្រី ហ៊ីឡារី គ្លីនតុន បានធ្វើឡើងក្នុងបរិយាកាសដ៏តឹងតែង ដោយសារតែក្រុមអ្នកតំណាង ដែលគាំទ្រលោក «Bernie Sanders (បេក្ខជនបឋមមួយរូបទៀត នៃគណបក្សប្រជាធិបតេយ្យ)» មិនសូវជាពេញចិត្តអ្នកស្រីប៉ុន្មានឡើយ។ យ៉ាងណា [...]