Posts tagged as "Angela Merkel"

បញ្ហានៅស៊ីរី៖ ហូឡង់ សុំអោយ អាល់-អាសាដ ចាកចេញ នៅចំពោះមុខ ពូទីន

បញ្ហានៅស៊ីរី៖ ហូឡង់ សុំអោយ អាល់-អាសាដ ចាកចេញ នៅចំពោះមុខ ពូទីន

ការទូត បារីស និងម៉ូស្គូ៖ ស្ថានភាពរបស់ប្រទេសស៊ីរី គឺជារបៀបវីរះដ៏សំខាន់មួយ នៅក្នុងជំនួប រវាងប្រធានាធិបតី ប្រទេសបារាំង និងរ៉ូស៊្សី ក្នុងវិមានអេលីហ្សេ នាទីក្រុងបារីស កាលពីថ្ងៃសុក្រទី១​ ខែមិថុនាកន្លងទៅ។ តែអ្នកតាម ដានស្ថានការណ៍ទាំងឡាយ បានមើលដឹងឃើញពី ភាពមិនចុះសំរុងគ្នាយ៉ាងចំរូងចំរ៉ាស់មួយរវាង ទីក្រុងបារីស និងម៉ូស្គូ។

លោកប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បានជួបជាលើកទីមួយ ហើយបានខំបញ្ចុះបញ្ចូល    ដៃគូ សន្ទនារបស់គាត់ លោកប្រធានាធិបតីរ៉ូស្ស៊ី វ្លាឌីមៀរ ពូទីន (Vladimir Poutine) ថាដំណោះស្រាយតែមួយគត់ សំរាប់បញ្ហា នៅប្រទសស៊ីរី គឺត្រូវតែសុំអោយ លោក បាឆា អាល់-អាសាដ (Bachar al-Assad) [...]

អ៊ឺរ៉ូ២០១២៖ ហ្វ្រង់ស៊័រ ហូឡង់ និង អង់ជឺឡា មែរគែល គំរាមមិនទៅ អ៊ុយក្រែន

អ៊ឺរ៉ូ២០១២៖ ហ្វ្រង់ស៊័រ ហូឡង់ និង អង់ជឺឡា មែរគែល គំរាមមិនទៅ អ៊ុយក្រែន

តែដើម្បីអោយប្រធានាធិបតី ទៅចូលរួមក្នុង ការប្រកួតយកពានរង្វាន់នេះ ក្រុមជំរើសជាតិបារាំងត្រូវ ទាត់ឈ្នះក្នុងការទាត់ ជំរុះជុំជាមុនសិន។ ហើយដោយសារ តែក្រុមជំរើសជាតិបារាំង ស្ថិតនៅក្នុង ក្រុមទាត់ជំរុះជាមួយនឹងប្រទេសអ៊ុយក្រែន ដូច្នេះបារាំងត្រូវជួបទាត់ជាមួយអ៊ុយក្រែន ចំនួនបីប្រកួត។ ឆ្លើយតបនឹងសំនួររបស់អ្នកកាសែត នៅពេលចេញពី កិច្ចប្រជុំ កំពូលរបស់សហគមន៍អ៊ឺរ៉ុប លោកប្រធានាធិបតី ជាប់ឆ្នោតថ្មី បាននិយាយថា «អ្វិដែលកំពុងកើតឡើងនៅប្រទេសអ៊ុយក្រែន ជាបញ្ហាមួយ»។

«បញ្ហា» គឺចង់និយាយសំដៅទៅលើស្ថានភាពរបស់ លោកស្រី អ៊ីអ៊ូលីយ៉ា ទីម៉ូឆិនកូ ដែលត្រូវបានកាត់ទោសអោយជាប់ ពន្ធធនាគារ ចំនួន ៧ឆ្នាំ ក្រោមបទ ថា គាត់បានបំពានលើអំណាច ក្នុងពេលដែលលោកស្រីស្ថិតនៅក្នុងតំណែង។ សហគមន៍អ៊ឺរ៉ុប បានបង្ហាញពីការជំទាស់របស់ខ្លួន ដែលអាជ្ញាធររបស់ប្រទេសអ៊ុយក្រែន បានធ្វើចំណាត់ការទៅលើ លោកស្រី អតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ [...]

ជំនួបកំពូល ហ្សេ៨ G8 រវាងមេដឹកនាំ នៃប្រទេសមាន ឧស្សាហកម្មរីកចំរើន

ជំនួបកំពូល ហ្សេ៨ G8 រវាងមេដឹកនាំ នៃប្រទេសមាន ឧស្សាហកម្មរីកចំរើន

នៅក្នុងសេចក្ដីប្រកាសនៅពេលបិតបញ្ចប់ ជំនួបកំពូលនេះ ត្រូវបានគេកត់សំគាល់ជាសំខាន់ អំពីការគាំទ្រអោយ ប្រទេសក្រិច នៅជាសមាជិករបស់សហគមន៍អ៊ឺរ៉ុប។ នេះជាការសំរេចជាឯកច្ឆ័ន កាលពីថ្ងៃសៅរិ៍កន្លងទៅ របស់ រាល់បណ្ដាមេដឹកនាំរបស់ប្រទេសទាំងប្រាំបី ដែលមានឧស្សាហកម្មរីកចំរើនជាងគេ ក្នុងពិភពលោក។ ហើយមេ ដឹកនាំទាំង៨ ក៏បានលើកពីភាពចាំបាច់ដែរ ក្នុងការយកចិត្តទុកដាក់ ធ្វើអោយមានកំណើន និងការងារ ដើម្បីផ្ដល់ សន្ទុះជាថ្មី ដល់សេដ្ឋកិច្ចពិភពលោក។

ការចេញផ្សាយសេចក្ដីប្រកាសពី កំ ដេវិដ Camp David នៅសហរដ្ឋអាមេរិច ទីកន្លែងប្រព្រឹត្តទៅនៃជំនួបកំពូលនេះ បាន ចង្អុលបង្ហាញថា «ជាការសំខាន់ណាស់ ក្នុងការមានសហគមន៍អ៊ឺរ៉ុបមួយខ្លាំងនឹងរួបរួមគ្នា» ដើម្បីជាលំនឹង និងដំណើរងើប ឡើងវិញ សំរាប់ពិភពលោក។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...