ប្រវត្តិ«ស្នេហាដំបូងដ៏ផ្អែមល្ហែម» របស់ កែម ឡី និងភរិយា
សូមជម្រាបថា ខាងក្រោមនេះ ជាសំណេរទាំងស្រុងរបស់លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ដែលលោកបានបង្ហោះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក។ ទស្សនាវដ្ដីគ្រាន់តែកែកំហុសអក្ខរាវិរុទ្ធបន្តិចបន្តួច និងពាក្យពេជន៍ខ្លះប៉ុណ្ណោះ។ ផ្ទុយទៅវិញ សំណេររបស់លោក ជុន ច័ន្ទបុត្រ បែរជាបានបង្ហាញថា ស្មេររូបនេះពិតជាមានបេះដូង ជាអ្នកស្រឡាញ់អក្សរសាស្ត្រជាតិម្នាក់ ដែលស័ក្ដិសមនឹងទទួលបាន ការកោតស្ងប់ស្ងែងមួយ ដ៏ខ្ពង់ខ្ពស់។
-------------
ថ្ងៃនេះខ្ញុំចង់ដកឃ្លា ពីនិយាយរឿងមរណភាព មករំលឹកពីជីវិត និងពីប្រវត្តិស្នេហាដ៏ផ្អែមល្ហែម និងពោរពេញដោយការទទួលខុសត្រូវ របស់លោកបណ្ឌិត កែម ឡី និងភរិយារបស់លោក គឺអ្នកស្រី ប៊ូ រចនា វិញម្តង។ លោក កែម ឡី ផ្ទាល់បានរៀបរាប់រឿងរ៉ាវទំនាក់ទំនងស្នេហានេះ ប្រាប់ខ្ញុំ និងភរិយា ព្រមកូនរបស់ខ្ញុំ ពេលដែលយើងជួបគ្នា ក្នុងពិធីញ៉ាំបាយល្ងាច ជាលក្ខណៈគ្រួសារមួយ៖
ថ្ងៃមួយកម្លោះ [...]