Posts tagged as "Python"

ទើប​នឹង​រក​ឃើញ​ពស់​ថ្លាន់​«យក្ស»​មួយ​ទៀត នៅ​ប្រេស៊ីល

ទើប​នឹង​រក​ឃើញ​ពស់​ថ្លាន់​«យក្ស»​មួយ​ទៀត នៅ​ប្រេស៊ីល

ពស់ថ្លាន់យក្សមួយក្បាល ទើបនឹងត្រូវបានគេប្រទះឃើញ កាលពីសប្ដាហ៍មុន នៅក្នុងការដ្ឋានសាងសង់មួយ ស្ថិត​ក្នុងក្រុង «Altamira» ភាគកណ្ដាល​នៃប្រទេសប្រេស៊ីល។ សារព័ត៌មានអង់គ្លេស «Daily Mail» បាន​រាយការណ៍​ថា ពស់ថ្លាន់នោះ មានប្រវែងប្រមាណជា១០ម៉ែត្រ និងមានទម្ងន់ប្រមាណជា ៤០០គីឡូក្រាម។ ប្រវែង​និង​ទម្ងន់នេះ ក៏ត្រូវបានសារព័ត៌មានចិន «People's Daily» រាយការណ៍ដូចគ្នាដែរ។

វាត្រូវបានប្រទះឃើញ បន្ទាប់ពីកម្មការបានដាក់​ម្សៅបំផ្ទុះដី នៅក្នុងការដ្ឋាននោះ។ កម្មករបាននិយាយថា អង្កត់ផ្ចិត​(ទទឹង)​​​របស់​ពស់​ថ្លាន់យក្ស មានប្រវែងដល់ទៅ១ម៉ែត្រ។

បន្ទាប់ពីដំណឹងខាងលើ និងរូបភាពនៃសាកសពពស់ ត្រូវបានផ្សព្វផ្សាយរួច ក្រុមអ្នកស្រឡាញ់ និងអភិរក្ស​សត្វ​ព្រៃ បានបន្ទោសក្រុមកម្មករយ៉ាងខ្លាំង ដែលបានព្យាយាមសម្លាប់សត្វ ដ៏កម្រមួយក្បាលនេះ [...]

ច្រៀង​យក​ពស់​វែក​មក​បង្ហាញ​ឫទ្ធិ ដល់​ពេល​ពស់​ចិក... ស្អែក​ស្លាប់

ច្រៀង​យក​ពស់​វែក​មក​បង្ហាញ​ឫទ្ធិ ដល់​ពេល​ពស់​ចិក... ស្អែក​ស្លាប់

អ៊ីម៉ា ប៊ូឡេ (Irma Bule) ស្ត្រីអ្នកចម្រៀងអាយុ២៩ឆ្នាំ ជាតិឥណ្ឌូនេស៊ីមួយរូប បានចូលរួមការប្រគុំតន្ត្រីមួយ ដែល​រៀបចំ​ឡើង នៅក្រុង «Karawang» ស្ថិតនៅខាងកើតរដ្ឋធានី ចាការតា កាលពីថ្ងៃអាទិត្យកន្លងទៅ។ នៅពេល​នាង​បានច្រៀនចម្រៀងទីពីរ ពស់វែកមួយក្បាល ដែលនាងយកទៅសម្ដែងជាមួយ បានងាក​មកចិក​កំភួន​ជើង​របស់​នាង។ ប៉ុន្តែស្ត្រីអ្នកចម្រៀងអាជីពរូបនេះ បាននៅបន្តសម្ដែង និងនៅលើឆាក រហូត៤៥នាទីទៀត ទើប​បាន​ចូលទៅក្រោយឆាក។

នៅទីនោះ នាង ប៊ូឡេ បាននៅនិយាយលេងជាមួយ នឹងមនុស្សម្នាជុំវិញបានជាច្រើនម៉ាត់ទៀត មុន​នឹង​នាង​ដួលចុះ។ នាងត្រូវបានដឹក ទៅសង្គ្រោះជាបន្ទាន់ នៅឯមន្ទីរពេទ្យ។ ប៉ុន្តែការសង្គ្រោះជនរងគ្រោះ ដែល​បណ្ដាល​មក​ពី​ពស់ចិក ដែលទុករហូតដល់ជាតិពិស ជ្រាបចូលទៅ​ដល់ប្រព័ន្ធប្រសាទហើយនោះ ពិតជា​មិន​អាច​ទៅ​រួចឡើយ។ នាងបានលាចាកលោក នៅព្រឹកថ្ងៃចន្ទស្អែកឡើង។

ពស់វែកដែលចិក នាង អ៊ីម៉ា ប៊ូឡេ ជាប្រភេទពស់ដែលមានពិសដ៏សាហាវបំផុត។ [...]

បង្ហោះ​ម៉ាស៊ីន​ថត​ទៅ​ថត​សម្បុក​ពស់​វែក តែ​ត្រូវ​ខាំ​ទម្លាក់...

បើជារូបលោកអ្នកវិញ តើលោកអ្នកត្រូវធ្វើដូចម្ដេច ដើម្បីចូលទៅស្វែងរកឧបករណ៍របស់ខ្លួន ដែលធ្លាក់ចូល​ទៅក្នុង សម្បុកពស់វែកដ៏សាហាវទាំងនេះ? បើអ្នកគ្មានដំណោះស្រាយទេ សូមកុំបញ្ជូនឧបករណ៍នោះ ទៅជិត​សត្វតិរច្ឆានទាំងនោះពេក។

ប៉ុន្តែនេះ មិនដូច្នេះទេ។ បន្ទាប់ពីបានហោះ ពីលើទីកន្លែងនោះ ជាច្រើនដងរួចមក លោក ម៉ៃឃើល ឌឺឡាណី (Michael Delaney) ម្ចាស់ម៉ាស៊ីនថត​ពីអាកាសមួយនេះ បានព្យាយាមបញ្ជាម៉ាស៊ីនថតរបស់ខ្លួន ឲ្យ​ហោះ​ទៅជិត... សម្បុកពស់វែក (ប្រភេទពស់វែក កន្ទុយកណ្ដឹង បើមើលក្នុងរូបភាព)។ ទោះពួកវាជា​សត្វតិរច្ឆាន​ក៏ដោយ តែនៅមានអ្វីទៅនៅជិតវា ពួកវាចាំបាច់ត្រូវធ្វើការការពារខ្លួន ជាចាំបាច់។ ហេតុដូច្នេះហើយ ទើប​មានពស់ជាច្រើនក្បាល បានសាកល្បង ងាកមកវាយប្រហារលើ ម៉ាស៊ីនថតពីអាកាសនេះវិញ។

ជាលទ្ធផល ម៉ាស៊ីនថតត្រូវបានខាំទម្លាក់ ហើយគេត្រូវរងចាំប្រមាណជា ១នាទី៣០វិនាទីក្រោយមក ទើប​ឃើញលោក ម៉ៃឃើល ឌឺឡាណី ដើរចូលទៅយកឧបករណ៍របស់ខ្លួនមកវិញ [...]

ភ្ញាក់​ព្រើត! ចូល​បង្គន់ ប្រទះ​ពស់​ថ្លាន់​ពីរ​ក្បាល​នៅ​ក្នុង​ចាន​បង្គន់

ភ្ញាក់​ព្រើត! ចូល​បង្គន់ ប្រទះ​ពស់​ថ្លាន់​ពីរ​ក្បាល​នៅ​ក្នុង​ចាន​បង្គន់

វិធានការចាំបាច់ ដើម្បីចូលបង្គន់ ធ្វើការបន្ទោរបង់ (ជាពិសេស បន្ទោរបង់«អាធំ») ប្រកបដោយសុវត្ថិភាព នៅ​ប្រទេសអូស្ត្រាលី នោះគឺត្រូវបើកភ្នែកមើល ថានៅក្នុងចានបង្គន់មានអ្វី! ព្រោះហេតុការណ៍នេះ បានកើត​ឡើង​ទៀតហើយ នៅក្នុងក្រុង «Townsville» ភាគឦសាននៃកោះអូស្ត្រាលី ពស់ថ្លាន់ពីរក្បាល បានចូលទៅសំងំ​កាច់​សម្បុក ក្នុងចានបង្គន់ និងក្នុងធុងទឹក (របស់ចានបង្គន់) នៃគេហដ្ឋាន​របស់យុវនិស្សិតមួយរូប។

ជាសំណាងល្អដែរ ដែលយុវនិស្សិតរូបនោះ ចេះរបៀបចាប់ពស់ ហើយបានទាញយកសត្វល្មូនទាំងពីរក្បាល ចេញ​ពីចានបង្គន់ និងក្នុងធុងទឹក (របស់ចានបង្គន់) ដោយសុវត្ថិភាព។ យុវជន «Elliot Budd» ដែលមាន​ជំនាញ​ខាងគ្រប់គ្រងសួនសត្វ បានរំលឹកករណីនេះ ប្រាប់គេហទំព័រអាមេរិក «Mashable» ថា លោកបាន​ចាប់​ទាញ ដោយដៃទទេ នូវពស់ថ្លាន់ទាំងពីរក្បាល មួយប្រវែង៣ម៉ែត្រ និងមួយទៀត ប្រវែង ២,៤០ម៉ែត្រ ចេញ​ពី​ចាន​បង្គន់​របស់ខ្លួន។

ពស់​ថ្លាន់​យក្ស ដែល​មាន​ទទឹង​ធំ​ជាង​គេ​ក្នុង​លោក

នៅនឹងវីដេអូ ដែលទើបនឹងត្រូវបានយកមកបង្ហោះ កាលពីសប្ដាហ៍មុននេះ គេអាចអានចំណងជើងបានថា៖ «ពស់​ថ្លាន់ ដែលមានទទឺងខ្លួន ធំជាងគេបង្អស់ ក្នុងលោក»។ ពស់ថ្លាន់នេះ បានងាប់ហើយ តែវាត្រូវបានគេដឹក​តាម​រថយន្ដ​ដ៏ធំ ចេញពីតំបន់មួយ នៅក្នុងទ្វីបអាមេកខាងត្បូង។

ពស់ថ្លាន់យក្ស ដែលមានអាយុចាស់វស្សា មានបណ្ដោយវែងជាង ១០ម៉ែត្រ និងទទឹង វែងជាង១ម៉ែត្រ។ បើវា​នៅរស់វិញ តើនរណាម្នាក់ហ៊ានទៅក្បែរ?


ខាងក្រោមនេះ ជាប្រភេទពស់ថ្លាន់យក្ស (ប្រភេទតែមួយនឹងពស់ខាងលើ) រស់នៅក្នុងតំបន់ព្រៃអាម៉ាហ្សូន នៃ​ប្រទេស​ប្រេស៊ីល៖




ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...