ស៊ីសុវត្ថិ ធម្មិកោ៖ «យើងកំពុងក្លាយជាកម្ពុជាក្រោមទី២»
សង្គ្រាមពាក្យសម្ដី បានចាប់ផ្ដើមផ្ទុះសារជាថ្មី។ បើរដ្ឋាភិបាលកម្ពុជា បានថ្លែងការពារខ្លួន និងការទទួលខុសត្រូវរបស់ខ្លួន ក្នុងបញ្ហាទឹកដី និងការគ្រប់គ្រងប្រទេសនោះ តែសម្រាប់សមាជិកព្រះញាតិវង្សមួយរូប គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ វិញ បានអះអាងថា ប្រទេសកម្ពុជាសព្វថ្ងៃ កំពុងតែក្លាយខ្លួន ទៅជាកម្ពុជាក្រោមទីពីរហើយ។ ជាអតីតជំនួយការផ្ទាល់ របស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ រូបនេះ បានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីរំលឹកខួបលើកទី ៦៦ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥កន្លងទៅនេះ ក្នុងវត្តចាស់ រាជធានីភ្នំពេញ។
ព្រះអង្គម្ចាស់ ធម្មិកោ បានលើកយកពី កំហុសចំនួន៤ ដែលជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ក្នុងនោះ៖
- ទីមួយ «ប្រព័ន្ធអងប់រំ»៖ ដែលប្រព័ន្ធមួយនេះ បាននឹងកំពុងបំផ្លាញ ការចេះដឹងរបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់សញ្ញាបត្រ ដែលគ្មានតម្លៃ។ ជាពិសេស រដ្ឋាភិបាលមិនបានយកថ្ងៃ [...]