កម្ពុជា៖ បារ៉ាក់ អូបាម៉ា នឹងមកកម្ពុជា ទោះបក្សប្រឆាំងរារាំង
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា នឹងមកចូលរួមក្នុងជំនួបកំពូលលើកទី៧ របស់ក្រុមប្រទេសអាស៊ី ខាងកើត ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២០វិច្ឆិការឆ្នាំ២០១២នេះ នៅរាជធានីភ្នំពេញ។ នេះជាការអះអាងចុងក្រោយបំផុត បើទោះជាមានការស្នើសុំ ពីសំណាក់គណបក្សប្រឆាំង ដើម្បីកុំអោយលោកធ្វើដំណើរមកកម្ពុជា ឬដោយមានលក្ខខ័ណ្ឌ យ៉ាងណាក៏ដោយ។
រដ្ឋលេខាដ្ឋានរបស់អាមេរិក បានបញ្ជាក់យ៉ាងច្បាស់លាស់សារជាថ្មីថា ប្រសិនជាលោក បារ៉ាក់ អូបាម៉ា នឹងជាប់ឆ្នោតជា ប្រធានាធិបតីឡើងវិញ នៅថ្ងៃទី៦វិច្ឆិកាខាងមុខ លោកនឹងមានវត្តមាននៅក្នុងអង្គប្រជំដ៏កំពូលនេះ បើទោះជាមាន សំណូមពរពីសំណាក់គណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា មិនចង់អោយលោកធ្វើទស្សនកិច្ចនេះក៏ដោយ។ គណបក្ស [...]