Posts tagged as "Rodrigo Duterte"

ឌុយតែតេ វាយ​តម្លៃ គីម ជុងអ៊ុន ថា​«រឹង​ក្បាល»

ឌុយតែតេ វាយ​តម្លៃ គីម ជុងអ៊ុន ថា​«រឹង​ក្បាល»

ក្នុងលើកនេះ ភាសាមិនសំចៃមាត់ របស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែរតេ (Rodrigo Duterte) ត្រូវបានធ្វើឡើង សំដៅទៅមេដឹកនាំវ័យក្មេង កូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-Un) ដោយផ្ទាល់តែម្ដង នៅតែប៉ុន្មានម៉ោង មុនកិច្ចជំនួបតំបន់ ដែលត្រូវរៀបចំធ្វើ នៅក្នុងសប្ដាហ៍នេះ ក្នុងរដ្ឋធានី ម៉ានីល ប្រទេសហ្វីលីពីន ជាមួយនឹងវត្តមានចូលរួម របស់រដ្ឋមន្ត្រីការបរទេស នៃប្រទេស​កូរ៉េខាងជើង​នោះផង។

«មនុស្សចំកួតមួយនេះ!»

លោក រ៉ូឌ្រីចូ ឌុយតែរតេ បានថ្លែងឡើង នៅតាមកញ្ចក់ទូរទស្សន៍ជាតិហ្វីលីពីនថា៖ «មនុស្សចំកួតមួយនេះ វាកំពុងប្រឡែងលេង ជាមួយល្បែង​ដ៏គ្រោះថ្នាក់ ហើយអ្នកឯងកុំទុកចិត្ត មនុស្សដែលមានមុខដូចវា។ មុខមូលកំប្លង់ៗ ដែលមើលទៅ ដូចជាគួរឲ្យស្រឡាញ់​ណាស់។»។

បុរសខ្លាំងហ្វីលីពីន បានបន្តទៀតថា៖ «ភាពរឹងក្បាល របស់អាកូនមីសំផឹង បើសិនជាវាប្រពឹត្តិកំហុសអ្វីមួយ [...]

ឌុយតែតេ៖ អាមេរិក និង​កូរ៉េ​ខាង​ជើង លេង​ល្បែង​ដែល​មិន​សប្បាយ​លេង

ឌុយតែតេ៖ អាមេរិក និង​កូរ៉េ​ខាង​ជើង លេង​ល្បែង​ដែល​មិន​សប្បាយ​លេង

«សូមកុំប្រឡែងលេង ជាមួយនឹងភ្លើង» នេះជាសារខ្លី តែមានន័យវែង ធ្វើទៅកាន់ភាគីពាក់ព័ន្ធ នៅក្នុងសំនុំរឿងកូរ៉េខាងជើង ដែលជាសារ កើតចេញពីការសម្រេចរួម របស់បណ្ដាប្រទេសទាំង១០ របស់សមាគមប្រជាជាតិអាស៊ាន នៅក្នុងជំនួបកំពូល លើកទី៣០ រៀបចំធ្វើត្រូវវេន នៅក្នុង (រដ្ឋធានី ម៉ានីល ) ប្រទេសហ្វីលីពីន តាំងពីថ្ងៃសៅរ៍ម្សិលម៉ិញ និងបញ្ចប់ទៅ នៅថ្ងៃអាទិត្យនេះ។

សារខ្លីនេះ ក៏ត្រូវបានលោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីនៃកោះហ្វីលីពីន យកមកប្រកាសឡើងវិញ នៅក្នុងសន្និសីទសារព័ត៌មាន នាពេលបញ្ចប់ជំនួបនេះដែរ។ លោកបានថ្លែងក្នុងនាមជាម្ចាស់ផ្ទះ ដែលជាអ្នករៀបចំជំនួបថា តំបន់ (អាស៊ីខាងកើត) ទាំងមូល មានក្ដីបារម្ភខ្លាំងណាស់ នៅចំពោះការវិវត្តន៍ទៅមុខ នៃស្ថានការណ៍ប្រឈមមុខ ជាពិសេសនៅចំពោះ ការបាញ់កាំជ្រួចអន្តរទ្វីបថ្មីចុងក្រោយបង្អស់ របស់របបកុម្មុយនីស។ ជាមួយគ្នា លោកប្រធានាធិបតី​បានថ្លែងអំពាវនាវ ទៅសហរដ្ឋអាមេរិក [...]

ឌុយតែតេ រង​​បណ្ដឹង​ពី​បទ​«ឧក្រិដ្ឋ​កម្ម​​ប្រឆាំង​​មនុស្ស​​ជាតិ»

ឌុយតែតេ រង​​បណ្ដឹង​ពី​បទ​«ឧក្រិដ្ឋ​កម្ម​​ប្រឆាំង​​មនុស្ស​​ជាតិ»

មេធាវីជាតិហ្វីលីពីនមួយរូប បានដាក់ពាក្យបណ្ដឹង ប្ដឹងចោទប្រធានាធិបតី នៃកោះហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) និងអ្នកទទួលខុសត្រូវជាន់ខ្ពស់ ចំនួន១១នាក់ទៀត ទៅកាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ហៅ​កាត់​ជា​ភាសា​អង់គ្លេស «ICC» និងភាសាបារាំង «CPI» កាលពីថ្ងៃចន្ទម្សិលម៉ិញ។ លោក​មេធាវី «Jude Sabio» បាន​ចោទ​មេដឹកនាំ​ទាំង​នេះ ពីបទ«ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ» ជុំវិញយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង នឹង​ការ​ជួញដូរ​-សេព​គ្រឿងញៀន តាំងពីពេល​កន្លងមក រហូតមកដល់​សព្វថ្ងៃ។

នៅក្នុងពាក្យបណ្ដឹង ដែលមានកម្រាស់៧៧ទំព័រ លោកមេធាវីបានអះអាងថា លោក រ៉ូឌ្រីចូ ឌុយតែតេ បាន​ប្រព្រឹត្តិ​ទង្វើ​ឧក្រិដ្ឋ​ជាច្រើន ប្រឆាំងនឹងមនុស្សជាតិ ដោយមានលក្ខណៈដដែលៗ និងជាបន្តរហូត។ ពាក្យ​​បណ្ដឹង​​បាន​​សរសេរ​ថា ជាមួយនឹងបញ្ជារបស់លោក ឌុយតែតែ ការកាប់​សម្លាប់​មនុស្ស ដែល​ជា​ជន​សង្ស័យ នៅ​​ក្នុង​​រឿង​រ៉ាវ​ទាក់ទង​​នឹង​គ្រឿងញៀន [...]

ឌុយតែតេ ហៅ​កងទ័ព​ឲ្យ​ជួយ «សម្លាប់» អ្នក​ជួញ​គ្រឿង​ញៀន

ឌុយតែតេ ហៅ​កងទ័ព​ឲ្យ​ជួយ «សម្លាប់» អ្នក​ជួញ​គ្រឿង​ញៀន

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) បានប្រកាសជាសាធារណៈ នៅ​ថ្ងៃ​ព្រហ្បត្តិ៍​នេះ ថា​កងទ័ព​ជាតិ​របស់​ប្រទេស នឹងដើរតួយ៉ាងសំខាន់ នៅក្នុងសង្គ្រាម​ដ៏​រង្គាល​របស់លោក ប្រឆាំង​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន។ លោក​ប្រធានាធិបតី បាន​សន្យា​ជា​ថ្មីថា នឹងផ្ដាច់ជីវិត ក្រុមអ្នក​ជាប់​ពាក់ព័ន្ធ ក្នុង​គ្រឿង​ញៀន (ទាំងអ្នកជួញដូរ ទាំងអ្នកប្រើប្រាស់) ឲ្យបាន​កាន់​តែ​ច្រើន​ថែម​ទៀត។

លោកប្រធានាធិបតី បានថ្លែងឡើងថា៖ «ខ្ញុំនឹងប្រើប្រាស់កម្លាំង​យោធា របស់​ប្រទេស​ហ្វីលីពីន ដោយ​សារ​បញ្ហា នៃ​គ្រឿង​ញៀន គឺជាការគម្រាម សម្រាប់សន្តិសុខជាតិ។ ហើយខ្ញុំនឹង​ហៅ​កងទ័ព ឲ្យចូលជួយ​ទាំង​ស្រុង​ ក្នុង​រឿង​នេះ។»។

ការប្រកាស​របស់​លោក រ៉ូឌ្រីចូ ឌុយតែតេ បានធ្វើឡើងមួយថ្ងៃ ក្រោយការចេញ​របាយ​ការណ៍ របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ ហៅជាភាសាអង់គ្លេស «Amnesty International» ដែល​​ចេញ​ផ្សាយ​ [...]

ច្បាប់​«អាជ្ញា​សឹក»​គ្រោង​នឹង​ត្រឡប់​មក​វិញ នៅ​កោះ​ហ្វីលីពីន?

ច្បាប់​«អាជ្ញា​សឹក»​គ្រោង​នឹង​ត្រឡប់​មក​វិញ នៅ​កោះ​ហ្វីលីពីន?

របបផ្ដាច់ការ នៅហ្វីលីពីនបានផុតរលត់ទៅ អស់រយៈកាល ជាង៣០ឆ្នាំមកហើយ។ ប៉ុន្តែនៅពេលនេះ លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតី ដែលបានជាប់ឆ្នោត តាមបែបលិទ្ធិ​ប្រជាធិបតេយ្យ បែរ​ជា​បាន​គម្រាម ថាលោកនឹងចេញក្រិត្យ ស្ដីពីច្បាប់អាជ្ញាសឹក ដើម្បីយកមកអនុវត្តន៍ នៅក្នុងក្របខណ្ឌ នៃប្រតិបត្តិការ​ប្រឆាំង​​នឹង​​​ការ​ជួញដូរ​គ្រឿងញៀន​ទៅវិញ។

នៅក្នុងសុន្ទរកថាមួយ កាលពីយប់ថ្ងសៅរ៍ លោក ឌុយតែតេ បានថ្លែងឡើងថា៖ «ក្នុងករណីចាំបាច់ ខ្ញុំនឹងចេញ​ក្រិត្យ​ដាក់ឲ្យប្រើ នូវច្បាប់អាជ្ញាសឹក។ គ្មាននរណាម្នាក់ អាចរារាំងខ្ញុំ មិនឲ្យធ្វើរឿងនេះ​បាន​ទេ។»។ ប្រធានាធិបតី ដែល​ធ្លាប់​ជាធ្វើជាមេធាវីរូបនេះ បានអះអាងថា ការ​ប្រើ​ប្រាស់​ឡើង​វិញ នូវ​ច្បាប់​អាជ្ញាសឹក​នេះ ធ្វើឡើង​ដើម្បី​​​ការពារ ប្រជាជន​ហ្វីលីពីន និង​យុវវ័យរបស់ប្រទេសនេះ។

លោក ឌុយតែតេ បានឈ្នះឆ្នោត ជាប់ជាប្រធានាធិបតីហ្វីលីពីន កាលពីខែឧសភា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...