អង្គការឃ្លាំមើលសិទ្ធិមនុស្ស តាមដាន ត្រាំ រឿង«ទារុណកម្ម»
អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសាអង់គ្លេស «Human Rights Watch (HRW)» នឹងធ្វើការតាមដានលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីជាប់ឆ្នោតថ្មី របស់សហរដ្ឋអាមេរិក យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ទាក់ទងនឹងការលើកឡើង នៅក្នុងពេលឃោសនាបោះឆ្នោត ស្ដីពីការធ្វើ«ទារុណកម្ម»។ នេះជាការលើកឡើង របស់លោក កេណេត រ៉ូដ៍ (Kenneth Roth) នាយកប្រតិបត្តិរបស់អង្គការនេះ នៅក្នុងដំណើររបស់លោក មកកាន់រដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីសប្ដាហ៍មុន។
មេដឹកនាំរបស់អង្គការសិទ្ធិមនុស្ស ដែលមានស្នាក់ការធំ នៅរដ្ឋធានីញ៉ូយក សហរដ្ឋអាមេរិកមួយនេះ បានបញ្ជាក់ច្បាស់ៗ ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថា៖ «ខ្ញុំមិនគិត យកជាបានការទាំងស្រុង នូវអ្វីដែលលោក ត្រាំ បានថ្លែងនៅក្នុងរយៈកាល នៃការឃោសនាបោះឆ្នោតនោះទេ។ យើងក៏មិនបានសន្និដ្ឋានជាមុន នូវអ្វីដែលជារឿងដ៏អាក្រក់នោះដែរ។ តែយើងនឹងដាក់គំនាប [...]