Posts tagged as "reading"

រឿង​និទាន ហារី ផតទ័ ក្នុង​កម្ម​វិធី​សិក្សា​វិទ្យាសាស្ត្រ​នយោបាយ នៅ​ប៉ារីស

រឿង​និទាន ហារី ផតទ័ ក្នុង​កម្ម​វិធី​សិក្សា​វិទ្យាសាស្ត្រ​នយោបាយ នៅ​ប៉ារីស

វិទ្យាស្ថានឯកទេសខាងវិទ្យាសាស្ត្រនយោបាយដ៏សំខាន់មួយ នៃទីក្រុងប៉ារីសប្រទេសបារាំង បានជ្រើសរើស ដាក់ទៅក្នុង​កម្មវិធី​សិក្សារបស់ខ្លួន នូវរឿងនិទានមួយដ៏ល្បីមានចំណងជើងថា ហារី ផតទ័រ (Harry Potter)។ នេះបើតាមការលើកឡើង របស់​ការសែត​បារាំងមួយ ឈ្មោះថា ឡិចស្ព្រេស (l'Express)។


តួអង្គហារី ផតទ័រ នៅក្នុងភាពយន្ដអាមេរិក។ (រូបថត ភាពយន្ដ)

ទីក្រុងប៉ារីស - កម្មវិធីសិក្សាមួយ ដែលដាក់ឈ្មោះឲ្យថា «ហារី ផតទ័រ ស្វែងយល់ពីអក្សសាស្ត្រ វិភាគតាមបែបចិត្តសាស្ត្រ និងនយោបាយ» ត្រូវបានបង្កើតឡើងដោយវិទ្យាស្ថាននេះ ដើម្បីដាក់ឲ្យមាន នូវការអានសៀវភៅនៃរឿង​ព្រងនិទាន​ចំនួន​៧ក្បាលធំៗ ទៅកាន់និស្សិតរបស់ខ្លួន ឲ្យធ្វើការសិក្សាវិភាគ។ ប៉ុន្តែវិទ្យាស្ថានបានហាមឃាត់ដាក់ខាត ពីការទស្សនា​ភាពយន្ដស្ដីពីរឿងនិទាននេះ [...]

៥ចំណុច ដែល​ជួយ​ឲ្យ​កូន​លោក​អ្នក ចូលចិត្ត​«អាន​សៀវភៅ»

៥ចំណុច ដែល​ជួយ​ឲ្យ​កូន​លោក​អ្នក ចូលចិត្ត​«អាន​សៀវភៅ»

រាជធានីភ្នំពេញ - ដើម្បីឲ្យកូនៗលោកអ្នក ពូកែខាងការអានសៀវភៅ៖

១. ត្រូវចេះដឹកនាំពួកគេ ឲ្យធ្វើទស្សនៈកិច្ច ក្នុងបណ្ណាល័យ ឲ្យបានញឹកញាប់៖

ព្រោះ បណ្ណាល័យទាំងឡាយ បានផ្គត់ផ្គង់សៀវភៅច្រើនប្រភេទ សម្រាប់ឲ្យកូនៗលោកអ្នកបានអាន។ មិនតែប៉ុណ្ណោះ បណ្ណាល័យ គឺជាកន្លែងសម្រាប់សិក្សា ស្រាវជ្រាវរៀនសូត្រ និង ជាន្លែងដែលអាចលាតត្រដាងនូវរឿងរ៉ាវ ច្រើនប្រភេទ តាមរយៈសៀវភៅនានាដល់ អ្នករាល់គ្នាដោយ មិនរើសមុខ និងមិន ប្រកាន់ពេលវេលា។ នៅពេលលោកអ្នកបាន ជូន​កូនៗទៅទស្សនកិច្ច បណ្ណាល័យ លោកអ្នកគួរស្នើសុំបណ្ណារក្ខ ឲ្យជួយ ធ្វើបណ្ណសមាជិកបណ្ណាល័យ ដល់កូនៗរបស់ លោកអ្នក ។ ប៉ុន្តែក្នុងករណីដែល លោកអ្នក មិនបានស្នើសុំបណ្ណសមាជិក របស់បណ្ណាល័យ ដល់កូនៗនៅឡើយទេ លោកអ្នកអាចប្រើប្រាស់ បណ្ណសមាជិកបណ្ណាល័យ របស់លោកអ្នកជំនួសមួយ ពេលសិនក៏បាន ។

២. ត្រូវចេះណែនាំពួកគេ ឲ្យស្គាល់ [...]

បាល់ទាត់អង់គ្លេស៖ ក្រុម​រីដឌិង បាន​បណ្តេញ​គ្រូ​បង្វឹក ប្រែន ម៉ាកដឺម៉ូត

បាល់ទាត់អង់គ្លេស៖ ក្រុម​រីដឌិង បាន​បណ្តេញ​គ្រូ​បង្វឹក ប្រែន ម៉ាកដឺម៉ូត

បន្ទាប់ពីបរាជ័យ ២-១ ដោយចាញ់ក្រុម អាស្តុន វីឡា (Aston Villa) ក្រុមដែលស្ថិតក្នុងតំបន់ ដែលត្រូវកាត់ចោលមួយដែរ នៅការប្រកួតកាលពីថ្ងៃសៅរ៏នោះ កាលពីរសៀលថ្ងៃច័ន្ទក្រុមរីដឌិង (Reading) បានធ្វើការប្រកាសជាផ្លូវការមួយថា លោកគ្រូបង្វឹក ប្រែន ម៉ាកដឺម៉ូត (Brian McDermott) ត្រូវបានបណ្តេញចេញពីដំណែង។


គ្រូបង្វឹក ប្រែន ម៉ាកដឺម៉ូត ពេលនៅក្នុងក្រុមបាល់ទាត់ រីដឌីង។

ការចាញ់ក្រុម អាស្តុន វីឡា គឺជាការបរាជ័យលើកទី៤ ជាប់ៗគ្នានៅក្នុងលីក ហើយក្រុមនេះមានគំលាត ៤ពិន្ទុពីតំបន់ ដែលត្រូវរួចខ្លួន។ ការនាំមុខគ្រាប់បាល់មុនរបស់ក្រុមរីដឌិង នៅនាទី៣២ បន្ទាប់ពីការធ្វើឲ្យចូលទីខ្លួនឯងរបស់កីឡាករ ណាថាន់ បាឃឺ (Nathan Baker)។ ប៉ុន្តែគ្រាប់បាល់តាមយកស្មើបានកើតឡើងភ្លាមៗ បន្ទាប់ពីកីឡាករ គ្រីស្ទែន បិនថេក (Christian [...]

បរិយាកាស នៃការអានសៀវភៅ

បរិយាកាស នៃការអានសៀវភៅ

ធ្វើដូចម្តេច ដើម្បីឲ្យបរិយាកាស នៃការអានសៀវភៅ ប្រកបដោយផាសុកភាព? មានវត្ថុជាច្រើន ដែលអាចធ្វើឲ្យ មានការរំខាន ដល់ប្រសិទ្ធិភាព នៃការអានសៀវភៅ។ វត្ថុរំខានខ្លះ យើងអាចដោះស្រាយបាន ដោយងាយស្រួល។ ឯការរំខានខ្លះទៀតគឺ មានការលំបាកបន្តិច និងប្រហែលជាត្រូវការ ការប្រឹងប្រែងអត់ធ្មត់ និងពេលយូរបន្តិច ប្រសិនបើគេ ចង់ជំនះលើរឿងទាំងនោះ បានដោយជោគជ័យ។ យ៉ាងណាម៉ិញ យើងគួរតែធ្វើការ ជំនះការរំខានទាំងនោះ ចាប់ពីចំនុចងាយស្រួលទៅមុន។ ព្រោះថាវិធីសាស្ត្រនេះ នឹងនាំមកនូវការអភិវឌ្ឍ ដ៏ប្រសើរបំផុត ដោយគ្រាន់តែ [...]

អំណាន ឬ ការអាន - Lecture - Reading

អំណាន ឬ ការអាន - Lecture - Reading

លោកអ្នកអាចធ្វើការគណនា បានទេថា មនុស្សយើង ចាប់ផ្តើម អំណាន តាំងពីពេលណាមក? តើពេញមួយជីវិតរបស់មនុស្ស ត្រូវការអំណាន ក្នុងកម្រិតណា? តើអំណាន អាចជួយអ្វីខ្លះ ដល់ការរីកចម្រើន របស់ខួរក្បាល? បើតាមសៀវភៅ របស់លោក ម៉ៅ សម្បត្តិ ឈ្មោះ «នយោបាយអប់រំខួរក្បាល» លោកបានពន្យល់ថា៖ មនុស្សអាចធ្វើការអភិវឌ្ឍប្រាជ្ញា ស្មារតីតាមរយៈ វិធីច្រើនយ៉ាង ក្នុងនោះអំណាន ក៏ជាវិធីដ៏សំខាន់ មួយដែរ។ តើហេតុអ្វី បានជាលោកពោលដូចនេះ? ដើម្បីស្រាយ នូវចម្ងល់ ខាងលើនេះបាន សូមអញ្ជើញលោកអ្នកមេត្តា តាមដាននូវចំនុចសំខាន់ៗ មួយចំនួនដូចខាងក្រោម៖

១. ដូចម្តេចដែលហៅថា អំណាន?

មានការឲ្យនិយមន័យ ប្លែកគ្នាជាច្រើន ទាក់ទងនឹងពាក្យថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...