បង្ក្រាបជនម្នាក់ដែលវាយប្រហារលើនគរបាល នៅមុខព្រះវិហារកាតូលីក នៃរដ្ឋធានីប៉ារីស
សាក្សីជាច្រើននាក់ បានឃើញបុរសម្នាក់ ដកញញួរចេញ ហើយរត់សំដៅ ទៅវាយលើភ្នាក់ងារនគរបាលមួយរូប នៅលើទីលាន ខាងមុខព្រះវិហារកាតូលីកដ៏ល្បី ឈ្មោះ «Notre-Dame» នៃរដ្ឋធានីប៉ារីស។ បើតាមស្នងការនគរបាលនៃរដ្ឋធានី ប៉ារីស បានបញ្ជាក់បន្ថែមថា បុសរូបនោះ ត្រូវបានជនរងគ្រោះ (ដែលជានគរបាល) ផ្ទុះអាវុធការពារខ្លួន បាញ់សដៅវិញ បណ្ដាលឲ្យរបួសដេកដួល នៅលើដី។
សាក្សីម្នាក់ទៀត បានអះអាង បានឮសូរសម្លេងស្រែកដ៏ខ្លាំងមួយ និងបន្ទាប់មកបានឃើញមនុស្សផ្អើលឈូឆរ នៅខាងមុខព្រះវិហារ ដែលសម្បូរទៅដោយទេសចរណ៍ ក្នុងមួយឆ្នាំៗ។ សាក្សីដដែលបានបន្តថា៖ «មនុស្សម្នានាំគ្នាជ្រួលច្របល់ ហើយខ្ញុំបានឭសូរសម្លេងផ្ទុះអាវុធ ចំនួនពីរគ្រាប់ និងបន្ទាប់មក ឃើញបុរសម្នាក់ ដេកដួលនៅលើដី។ ខ្ញុំឃើញមានស្លាកស្នាមឈាម នៅពាសពេញទីកន្លែងនោះ។»។
ប្រភពពីអាជ្ញាធរ បានឲ្យដឹងថា [...]