ក្រុមអនាមិកបង្កើតទិវា«Troll»មួយថ្ងៃ ដើម្បីចំអកឲ្យក្រុម ISIS
បន្ទាប់ពីគាស់កកាយគណនីជាច្រើនពាន់ របស់ក្រុមភេរវជន នៅតាមបណ្ដាញសង្គមរួច នៅពេលនេះសកម្មជនលាក់មុខ ដើម្បីសេរីភាព នៅតាមបណ្ដាញអ៊ិនធើណែត ឬហៅថាក្រុមអនាមិក (Anonymous) បានធ្វើយុទ្ធនាការថ្មីមួយទៀត ដើម្បីប្រឆាំង នឹងក្រុមភេរវជនរដ្ឋអ៊ីស្លាម។ យុទ្ធនាការនោះ មានឈ្មោះថា «Trolling day» ឬ«ថ្ងៃចំអក» ដែលធ្វើឡើង នៅថ្ងៃសុក្រ ទី១១ ខែធ្នូនេះ ដើម្បីជាការប្រឆាំង ទៅនឹងក្រុមរដ្ឋអ៊ីស្លាម។
នៅក្នុងសារមួយ ដែលត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម ក្រុមអនាមិកបានស្នើឲ្យបណ្ដាជន ដែលជាអ្នកប្រើប្រាស់អ៊ិនធើណែត ធ្វើការ«ចំអក» ទៅលើអង្គការភរវកម្ម នៅថ្ងៃសុក្រនេះ។ សារនោះបានសរសេរថា៖ «យើងសុំអញ្ជើញអ្នក ឲ្យបង្ហាញ ពីការគាំទ្ររបស់អ្នក និងការជួយទ្រទ្រង់របស់អ្នក ក្នុងការប្រឆាំង នឹងក្រុមរដ្ឋអ៊ីស្លាម តាមរយៈការរួបរួមគ្នាយើង និងធ្វើការចំអកតបទៅពួកវាវិញ។ មិនបាច់គិតថា ទាល់តែអ្នកជាសមាជិក របស់ក្រុមអនាមិកនោះទេ [...]