អ៊ឺរ៉ូ២០១៦៖ អង់គ្លេស យកឈ្នះក្រុមប្អូនឯង នៅចុងម៉ោង ២-១
តាមពិតទៅ ការប្រកួតនៅក្នុងពាក់កណ្ដាលម៉ោងដំបូង បានផ្អៀងទៅរកក្រុមជម្រើសជាតិ វៀល្ស៍ (Wales - ជាអាណាចក្រមួយ ស្ថិតនៅភាគខាងលិច ក្នុងចក្រភពអង់គ្លេស តែមានប្រព័ន្ធកីឡា ឯករាជ្យដោយខ្លួនពីអង់គ្លេស) ហើយកីឡាករ «Gareth Bale» ដ៏ល្បីឈ្មោះ ដែលកំពុងទាត់ឲ្យក្រុម «Real Madrid» សព្វថ្ងៃ បានរកគ្រាប់បាល់ពិន័យ ទាត់ពីចំងាយ នៅនាទីទី៤២ ឲ្យដល់ក្រុមខ្លួនបានមួយគ្រាប់ នាំមុខក្រុមអង់គ្លេសនោះផង។
ប៉ុន្តែនៅពាក់កណ្ដាលម៉ោងទីពីរ ក្រុមអង់គ្លេសបានត្រឡប់ចូល មកក្នុងការប្រកួតវិញ ដោយបើកការប្រយុទ្ធយ៉ាងសន្ធាប់ ទៅលើក្រុម វៀល្ស៍ រហូតដល់នាទីទី៥៦ កីឡាករ «Vardy» របស់អង់គ្លេស បានរកបានមួយគ្រាប់ យកស្មើជាមួយក្រុមប្អូន របស់ខ្លួនបានវិញ។ គ្រាប់បាល់នេះ បានរងការរិះគន់ថា ជាគ្រាប់បាល់«ចង់មុង» របស់កីឡាករ «Vardy» ដែលទើបនឹងចូល ទៅជំនួសកីឡាករ «Kane» នៅនាទីទី៤៦។
ការប្រកួតនៅបន្ត ហើយក្រុមវៀល្ស៍ [...]