បាល់ទាត់ពិភពលោក៖ អ៊ុយរូហ្គាយបំបាក់ម្ចាស់ពានអ៊ឺរ៉ុប ឡើងទៅជួបបារាំង
ចាប់ពីវគ្គនេះតទៅ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ លែងបានឃើញ កំពូលកីឡាករពិភពលោក ទាំងពីរនាក់នេះទៀតហើយ។ បន្ទាប់ពីកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ដែលត្រូវបានជម្រុះចេញ កាលពីប៉ុន្មានម៉ោងមុន ជាមួយក្រុម អាហ្សង់ទីន របស់ខ្លួន ដោយសារប្រកួតចាញក្រុម បារាំង ដោយគ្រាប់បាល់ ៣-៤ នោះ នៅពេលនេះ ដល់វេនកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ម្ដង ដែលត្រូវវេចបង្វិចត្រឡប់ទៅផ្ទះ ក្រោយពីក្រុម ព័រទុយហ្គាល់ បានប្រកួតចាញ់ក្រុម អ៊ុយរូហ្គាយ ដោយគ្រាប់បាល់ ១-២។
ក្រុម ព័រទុយហ្គាល់ ដែលជាម្ចាស់ពានអ៊ឺរ៉ុប ឆ្នាំ២០១៦ បានដួលបះជើង នៅចំពោះក្រុម អ៊ុយរូហ្គាយ ដែលត្រូវបានបើកផ្លូវ ដោយគ្រាប់បាល់ ពីរគ្រាប់តែឯង របស់កីឡាករ អេឌីសុន កាវ៉ានី (Edinson Cavani) នៅនាទីទី ៧ និងនាទីទី ៦២។ ប៉ុន្តែគួរឲ្យស្ដាយ ដែលខ្សែប្រយុទ្ធ ដែលកំពុងទាត់ឲ្យក្រុម ប៉ារីស រូបនេះ បានចាកចេញពីការប្រកួត នៅចុងបញ្ចប់ម៉ោង [...]