ផៃ ស៊ីផាន៖ កឹម សុខា ជាបុគ្គល«ឧទ្ទាម»មួយ តាមចិញ្ចើមថ្នល់
នយោបាយ - មើលទៅ សង្គ្រាមពាក្យសម្ដី និងការវាយប្រហារគ្នា តាមរយៈវោហាស័ព្ទ រវាងអ្នកនយោបាយខ្មែរ កាន់តែមានភាពស្រួចស្រាវឡើងៗ។ ការវាយប្រហារតាមពាក្យសម្ដី ដែលជាការការលើកឡើងរបស់លោក ផៃ ស៊ីផាន ក្នុងថ្ងៃនេះ ប្រតិកម្មតបនឹងការចោទប្រកាន់របស់លោកកឹម សុខា ដែលថារដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បណ្តោយឲ្យមានព្រឹត្តិការណ៍រត់ជាន់គ្នាស្លាប់ នៅកោះពេជ្រកាលពីឆ្នាំ២០១០ និងលុបបំបាត់បុណ្យអំទូកប្រពៃណីខ្មែរ។
លោកផៃ ស៊ីផាន មន្រ្តីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៤ នេះថា រដ្ឋាភិបាលកម្ពុជាគ្មានបំណង បង្កឲ្យមានព្រឹត្តិការណ៍រត់ជាន់គ្នានៅកោះពេជ្រ ហើយក៏គ្មានហេតុផល លុបបំបាត់បុណ្យអំទូកប្រពៃណីខ្មែរនោះដែរ។ តែអ្វីដែលលោក កឹម សុខា ចោទប្រកាន់គឺគ្រាន់ជាការបំភ្លើស [...]