យន្ដហោះ AirAsia បាត់ខ្លួន មានអ្នកដំណើរ៦ជនជាតិ តែគ្មានខ្មែរទេ
ភ្លាមៗបន្ទាប់ពីបានទទួលស្គាល់ថា យន្ដហោះខ្លួនបានបាត់ដំណឹងសូន្យឈឹង ពីការទាក់ទងផ្លូវអាកាស ក្រុមហ៊ុនអាកាសចរណ៍លក់សំបុត្រថោក អ៊ែរអេសៀ របស់ប្រទេសម៉ាឡេស៊ី បានចេញមកបញ្ជាក់ថា នៅលើយន្ដហោះអ៊ែរប៊ូស ៣២០-២០០ (Airbus 320-200) ដែលបានភ្ជាប់ជើងហោះហើរលេខ QZ8501 ជាមួយនឹងមនុស្សជិះ១៦២នាក់នោះ មានជនជាតិមកពីប្រទេស៦។ ក្នុងនោះមាន ១៥៥ នាក់ជាជនជាតិឥណ្ឌូនេស៊ី ៣នាក់ជាជនជាតិកូរ៉េខាងត្បូង ១នាក់ជាជនជាតិបារាំង ១នាក់ជាជនជាតិអង់គ្លេស ១នាក់ជាជនជាតិម៉ាឡេស៊ី និងម្នាក់ទៀតជាជនជាតិសាំងហ្គាពួរ។
នៅក្នុងការប្រកាសពីដើមកំណើត របស់អ្នកដំណើរខាងលើនេះ គេមិនមានឃើញអ្នកដំណើរណាម្នាក់ជាជនជាតិខ្មែរនោះឡើយ។ សូមបញ្ជាក់ដែរថា មនុស្សដែលជិះនៅលើយន្ដហោះ មានចំនួនសរុប១៦២នាក់ ក្នុងនោះ១៥៥នាក់ជាអ្នកដំណើរ [...]