Posts tagged as "Football"

អាជ្ញា​កណ្ដាល​ទទួល​១ជើង​ចំ​កណ្ដាល​ខ្នង ព្រោះ​ឲ្យ​កាត់​លឿង

បើអ្នកតែងតែឃើញ អាជ្ញាកណ្ដាលបាល់ទាត់ តែងរងគ្រោះ ដោយការស្រែកគំហក ឬបន្លំបុក ពីសំណាក់កីឡាករនោះ អ្នក​អាចទៅរកមើល នៅប្រទេសប៉េរូ (ក្នុងទ្វីបអាមេរិកខាងត្បូង) ពីករណីជាច្រើន របស់អាជ្ញាកណ្ដាលបាល់ទាត់ ដែលតែង​រង​នូវ​កណ្ដាប់ដៃ ឬការធាក់ទាត់ ដោយចំហរពីសំណាក់កីឡាករ។

នេះ ជាការប្រកួតដណ្ដើម ពានរង្វាន់បាល់ទាត់ថ្នាក់ជាតិ របស់ប្រទេស ក្នុងទ្វីបអាមេរិកខាងត្បូងមួយនេះ រវាង​ក្រុម​បាល់​ទាត់ Union Perené និង Union Pichanaki។ ប៉ុន្តែគេមិននឹកស្មានថា បន្ទាប់ពីឲ្យកាតលឿង ទៅឲ្យកីឡាករមួយរូបរួច ស្រាប់​តែអាជ្ញាកណ្ដាល បានទទួលមកវិញ ទាំងមិនដឹងខ្លួន នូវរន្ទះជើង ធាក់ចំកណ្ដាលខ្នងពីក្រោយ ដួលទាំងជំហរ ពីសំណាក់​កីឡាករចាំទី ដែលមានឈ្មោះថា Pablo Insua។

ទង្វើរបៀបនេះ នៅក្នុងបាល់ទាត់ អាចនឹងត្រូវគេធ្វើការហាមឃាត់ លែងឲ្យត្រឡប់ចូល មកប្រកួតវិញជារៀងរហូត។ ប៉ុន្តែ​សម្រាប់ប្រទេសប៉េរូវិញ ចំណាត់ការ ប្រឆាំងនឹងអំពើហិង្សា [...]

កីឡាករ​បាល់​ទាត់ បោក​ក្បាល​ប្រេះ​លលាដ៏​ពីរ​កន្លែង ក្នុង​ពេល​ប្រកួត

ការប៉ះទង្គិច ដោយសារការប្រជែងបាល់គ្នា រវាងកីឡាករទាំងសងខាង នៅក្នុងការប្រកួតបាល់ទាត់ តែងតែកើតមានឡើង មិនលែងឡើយ។ ទាស់តែ នៅក្នុងការប្រកួតលើកនេះ ជញ្ជាំងថ្មមួយ បានស្ថិតនៅជាប់បង្កើយ នឹងទីលានប្រកួត ដោយ​ទុក​ចន្លោះ ប្រមាណជា១ម៉ែត្រប៉ុណ្ណោះ ពីខ្សែបាល់ចេញ។ អញ្ចឹង ប្រសិនបើមាន ការរុញច្រានគ្នាតែបន្តិច ហេតុការណ៍ទៅប៉ះ​នឹង​ជញ្ជាំងថ្មនេះ អាចនឹងក្លាយជាគ្រោះអាសន្នធំ។

នេះជាហេតុការណ៍ ដែលបានកើតឡើង នៅក្នុងការប្រកួតមួយ កាលពីថ្ងៃចន្ទសប្ដាហ៍មុន រវាងក្រុមបាល់ទាត់ San Martín Burzaco និងក្រុម Juventud Unida ក្នុងប្រទេសអាហ្សង់ទីន។ កីឡាករ Emanuel Ortega បានរងគ្រោះ ពីការ​ច្រាន​របស់​កីឡាករគូប្រជែង ហើយដួលពេញមួយទំហឹង ដោយបោកក្បាលទៅលើ ជញ្ជាំងបេតុង ដែលដាក់ខណ្ឌចែក ទីលាន​ប្រកួត។

បន្ទាប់ពីបានទៅដល់មន្ទីរពេទ្យ Buenos Aires កីឡាករ Emanuel Ortega ដែលមានអាយុ២១ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យ ធ្វើ​ការ​វះកាត់ កាលពីថ្ងៃពុធ [...]

ស្ត្រី​កំពូល​ថ្វី​ជើង​វៀតណាម​ ទាត់​បាល់​ពី​ចំហៀង​ ចូល​ទី​ទាំង​ពីរ​គ្រាប់

មិនមែនកីឡាករបាល់ទាត់ រ៉ូណាល់ដូ (Ronaldo) ឬម៉េស៊ី (Messi) ទេ ដែលជាទាត់បាល់ពិន័យ ពីចំហៀង ហើយដាក់​បញ្ចូល​ទី ដោយគ្មានកីឡាករជួយបន្ថែម បែបនេះ តែគឺជាយុវតីមួយរូប ជនជាតិវៀតណាម នៅក្នុងការប្រកួត បាល់​ទាត់​ស្ត្រីអាយុ១៩ឆ្នាំ ដណ្ដើមជើងឯកអាស៊ី ឆ្នាំ២០១៥ រវាងក្រុមបាល់ទាត់វៀតណាម និងក្រុមបាល់ម៉ាឡេស៊ី កាលពីថ្ងៃទី០៥ ខែឧសភានេះ។

នៅក្នុងការប្រកួតនោះ ក្រុមស្ត្រីវ័យ១៩ឆ្នាំ របស់វៀតណាម បានរកបានពិន្ទុឈ្នះ ក្រុមម៉ាឡេស៊ី ដល់ទៅ៧គ្រាប់ ទល់នឹង​សូន្យ។ ហើយនាង ង្វៀនធី ទូយ៉េ យ៉ង់ (Nguyen Thi Tuyet Dung) ជាអ្នករកគ្រាប់ឲ្យក្រុមរបស់នាង បានបីគ្រាប់។ ពីក្នុង​នោះ ពីរគ្រាប់ នាងរកបាន ដោយទាត់ដោយផ្ទាល់ ពីស្លាបចំហៀង បញ្ចូលទី ដោយគ្មាននរណាប៉ះ ឬជួយបន្ថែមឡើយ។

គ្រាប់បាល់ពីចំហៀង ទាំងពីរគ្រាប់ ត្រូវបាននាងទាត់ ម្ដងពីឆ្វេង ម្ដងពីស្តាំ ដោយប្រើជើងម្ខាងម្នាក់ ដូចគ្នា។ បានសេចក្ដីថា យុវតីអាយុ១៩ឆ្នាំរូបនេះ ចេះប្រើជើងទាំងពីរ [...]

មិន​ដែល​ជួប៖ សហព័ន្ធ​បាល់​ទាត់​អ៊ឺរ៉ុប ឲ្យ​ប្រកួត​១៩​វិនាទី​ឡើង​វិញ

ដើម្បីយល់ពីរឿងនេះ គេត្រូវរំលឹករឿង កាលពីចុងសប្ដាហ៍មុន។ ក្រុមបាល់ទាត់ស្ត្រី អាយុមិនលើសពី១៩ឆ្នាំ របស់​ប្រទេស​អង់គ្លេស និងប្រទេសណ័វ៉េស ត្រូវជួបគ្នាដើម្បី ទាត់ក្នុងវគ្គជម្រុះ ឡើងទៅដណ្ដើមពានរង្វាន់អ៊ឺរ៉ូ ផ្នែកស្ត្រី ក្នុងឆ្នាំ​ខាង​មុខ។ ក្រុមអង់គ្លេសត្រូវការពិន្ទុ ត្រឹមតែស្មើប៉ុណ្ណោះ នឹងអាចឡើងទៅប្រកួត នៅវគ្គបន្តបាន។ ប៉ុន្តែបញ្ហាបាន​កើត​ឡើង នៅ​ចុង​ការប្រកួត...

នៅក្នុងម៉ោងបន្ថែម ៩០+៦ ដែលជិតដល់នាទីចុងក្រោយ នៃការប្រកួតទៅហើយ អាជ្ញាកណ្ដាលស្ត្រី នាង ម៉ារីចា គួតេស (Marija Kurtes) បានកាត់ក្ដីឲ្យក្រុមបាល់ទាត់អង់គ្លេស ទាត់បាត់ពិន័យ១១ម៉ែត្រ បន្ទាប់ពីក្រុមបាល់ទាត់ ណ័រវេស បាន​ធ្វើ​កំហុស នៅក្នុងតំបន់គ្រោះថ្នាក់។

កីឡាការិនីអង់គ្លេស វីលៀមសុន (Williamson) បានទាត់គ្រាប់បាល់ពិន័យនេះ បានសម្រេច តែត្រូវបានផាត់ចោល ដោយ​អាជ្ញាកណ្ដាល ព្រោះនាងយោងមូលហេតុថា មកពីមានកីឡាការិនីច្រើនពេក បានរត់ចូល [...]

ប្រើ​កែង​ជើង ឈូស​បាល់​បញ្ចូល​ទី (vdo)

ពីពេលនេះតទៅ កីឡាករ ផ្លាវីយូ ការណីរ៉ូ (Flavio Carneiro) នឹងក្លាយជាតារាបាល់ទាត់ ដ៏ល្បីមួយ នៅលើបណ្ដាញ​អ៊ិនធើណែត និងបណ្ដាញសង្គម។ នៅក្នុងវគ្គចុងក្រោយ នៃការប្រកួតដណ្ដើមជើងឯង ក្នុងរដ្ឋ ស៊ែជីប៉ាណូ (Sergipano) របស់ប្រទេសប្រេស៊ីល រវាងក្រុមបាល់ទាត់ចំនួនបួនក្រុម កីឡាការខ្សែប្រយុទ្ធ ការណីរ៉ូ បានទាត់បញ្ចូលទី យក​ជ័យជំនះ​ឲ្យក្រុម កុងហ្វីយ៉ងស្សា (Confiança) របស់ខ្លួន ជាមួយនឹងថ្វីជើងដ៏ពិសេស និងគ្មាននរណានឹកស្មានដល់។

បើទោះជាមកដល់ពេលនេះ ក៏គេនៅតែឆ្ងល់ដែរថា តើកីឡាករជាតិប្រេស៊ីលម្នាក់នេះ កំពុងលេងកីឡាទាត់សី ឬទាត់​បាល់​សីដក់?

នៅពេលបានបណ្ដើរបាល់ មកដល់មុខទី របស់ក្រុម សូក័ររ៉េនសេ (Socorrense) កីឡាករយើង បានបញ្ឆោតអ្នកចាំទី ដោយ​បានទាត់បាល់ទៅមុខបន្តិច តែកីឡាករបានរត់លឿនជាងបាល់ ហើយបាល់នៅពេលនោះ បានរត់មកនៅ​ខាង​ក្រោយ ជើង​របស់​កីឡាករ។ បើសិនជាកីឡាករធម្មតា និងទូទៅ គេច្បាស់ជាត្រឡប់ក្រោយ ដើម្បីទាត់បាល់ពីមុខ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...