CPP ជំទាស់ CNRP រឿងបង្កើនអាសនៈរដ្ឋសភាសម្រាប់អាណត្តិក្រោយ
វិសោធនកម្មលើ សេចក្តីស្នើ «ច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងអ្នកតំណាងរាស្ត្រ» ត្រូវបានតំណាងគណបក្សប្រជាជនកម្ពុជា និងតំណាងគណបក្សសង្គ្រោះជាតិ លើកមកពិភាក្សាជាបន្តបន្ទាប់ ក្រោយពីបានបញ្ចប់ការពិភាក្សាលើច្បាប់ គ.ជ.ប នាពេលថ្មីៗនេះ។
តំណាងមកពីគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន បានធ្វើការបដិសេធ ចំពោះគម្រោងសំណើរនៃការសុំបង្កើនអសនៈ សម្រាប់អាណត្តិក្រោយ។ លោកបានបញ្ជាក់ថា ការធ្វើវិសោធនកម្មនៃសេចក្តីស្នើ «ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ» ជាគោលការណ៍ គណបក្សប្រជាជនកម្ពុជាមិនបានគិតគូរ ចំពោះការបន្ថែមអាសនៈនោះឡើយ។ បើមិនមានការឯកភាពគ្នាទេ អាចកំណត់យកច្បាប់បោះឆ្នោតចាស់ដដែល ដើម្បីងាយស្រួលក្នុងការបោះឆ្នោត ដោយមិនចាំបាច់កែប្រែ នូវពាក្យពេចន៍ និងមិនកែឃ្លានីមួយៗ។ លោក ប៊ិន ឈិន បានពន្យល់ទៀតថា៖ [...]