មានអ្នកដំណើរ ត្រូវខ្សែរភ្លើង«ឆក់» ក្នុងយន្ដហោះ!
យុវជន ដេវីដ អាយុ២៦ឆ្នាំ បានចាប់ផ្ដើមរៀបរាប់ ប្រាប់សារព័ត៌មាន 20Minutes របស់ប្រទេសស្វីសថា៖ «ក្នុងយន្ដហោះ ខ្ញុំបានអង្គុយ នៅជិតបុរសម្នាក់ ដែលមានមាឌមាំជាងខ្ញុំ។ នៅពេលយន្ដហោះ បានហោះដល់កំពស់ និងមានល្បឿនធម្មតារួច បុរសនោះ បានសួរខ្ញុំ ក្រែងលោខ្ញុំអាចដាក់ភ្នាក់ដៃ របស់កៅអីរបស់ខ្ញុំ ចុះបាន។»
ប៉ុន្តែរឿងដែលនឹកស្មានមិនដល់ នៅពេលដែល ដេវីដ បានយល់ព្រម ហើយដាក់ភ្នាក់ដៃកៅអីនោះ ចុះ ស្រាប់តែដាវីដ មានអារម្មណ៍ ដូចជាញាក់ទាំងដៃទាំងខ្លួន ហើយដូចជាបានលឺ សម្លេងអ្វីមួយយ៉ាងចម្លែក។ របៀបនេះ គឺជាសភាព«ឆក់ខ្សែរភ្លើង» ហើយអ្នកដែលធ្លាប់ឆក់ ប្រាកដជាដឹង។ តែសំនួរច្បាស់ជាឆ្ងល់ឡើង ថាហេតុអីបាននៅក្នុងយន្ដហោះនេះ មានរឿងដ៏ចម្លែកបែបនេះ?
យ៉ាងណា ក៏ ដេវីដ ដឹងភ្លាមដែរថា ប្រាកដជាមិនស្រួល។ ព្រោះការឆក់នេះ បណ្ដាលមកពីប្រអប់ បញ្ជាល្បែង ឬបញ្ជាទូរទស្សន៍ របស់យន្ដហោះ នៅនឹងកៅអីរបស់ ដេវីដ បានរបើកផ្នែកផ្លាស្ទីក [...]