MH370៖ ម៉ាឡេស៊ី កំពុងសិក្សាលើបំណែកថ្មីទៀត រកឃើញនៅលើកោះម៉ូរីស
បំណែកយន្ដហោះថ្មីមួយនេះ ត្រូវបានរកឃើញ កាលពីថ្ងៃអង្គារសប្ដាហ៍មុន នៅលើឆ្នេរសមុទ្រ នៃកោះ «Rodrigues» ដែលស្ថិតនៅភាគខាងកើត នៃប្រទេសម៉ូរីស (Maurice - ជាប្រជុំកោះ នៅភាគខាងលិចនៃមហាសមុទ្រឥណ្ឌា)។ គឺអ្នកទេសចរណ៍ពីរនាក់ប្ដីប្រពន្ធ មកពីកោះ រ៉េអ៊ុយញ៉ុង (Réunion) ជាអ្នកបានឃើញមុនគេ នូវបំណែកមួយនេះ។
គេបានសង្ស័យថា បំណែកនោះ ជាផ្នែកមួយនៃយន្ដហោះ ប៊ូអីង (Boeing ប្រភេទ 777-200ER) របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលភ្ជាប់ជើងហោះហើរ លេខ «MH370» ពីរដ្ឋធានី កូឡាឡំពួរ ឆ្ពោះទៅរដ្ឋធានី ប៉េកាំង និងដែលបានបាត់ខ្លួនយ៉ាងអាចកំបាំង កាលពីព្រឹកព្រហាមថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ជាមួយនឹងអ្នកដំណើរ ២៣៩នាក់។
តាមប្រភពព័ត៌មាននៅនឹងកន្លែង បានឲ្យដឹងថា [...]