Posts tagged as "Différend Frontalier"

រឿង​ព្រំដែន ជា​រឿង​«ផ្ដាច់​មុខ»​របស់​រដ្ឋាភិបាល?

រឿង​ព្រំដែន ជា​រឿង​«ផ្ដាច់​មុខ»​របស់​រដ្ឋាភិបាល?

នៅចំពោះភាពចម្រូងចម្រាស នៃបញ្ហាព្រំដែនកម្ពុជា-វៀតណាម ដែលបានកើតចេញ ពីភាពមិនច្បាស់លាស់ នៃផៃនទីកំណត់ព្រំសីមា រវាងប្រទេសទាំងពីរនោះ រដ្ឋាភិបាលកម្ពុជាបានសម្រេច ជ្រើសរើសយក​កណ្ដាប់​ដៃ​ដែក ជាថ្មីទៀត ដើម្បីបំបាត់ចោល នូវពាក្យ«រដ្ឋាភិបាល ប្រើប្រាស់ផែនទីក្លែងក្លាយ» ជាអ្វីដែល​រដ្ឋាភិបាល​ខ្លួន​ឯង និយាយថា ជាការបំភ័ន្ដ ញុះញង់ និងជាការកេងចំណេញ ខាងនយោបាយ របស់ក្រុម​គណបក្ស​​ប្រឆាំង។

មិនត្រឹមតែប៉ុណ្ណឹង រដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានបញ្ជាក់ហើយបញ្ជាក់ទៀតថា ការងារ និងតួនាទីពាក់ព័ន្ធ នឹងបញ្ហាព្រំដែន គឺជាសមត្ថកិច្ច និង​ការទទួលខុសត្រូវ«ផ្តាច់មុខ»របស់រាជរដ្ឋាភិបាល ដែលទទួលបានការអនុញ្ញាត និងសុពលភាពីសភាជាតិ និង​ស្ថាប័នព្រះហាក្សត្រនោះ។ លោក ផៃ ស៊ីផាន បាននិយាយ ចាត់ទុក«ការបំភ័ន្ត និងញុះញង់​ជា​សាធារណៈ»​ទាំងនោះ ថាជាចេតនានៃក្រុមឧទ្ទាម [...]

ផៃ ស៊ីផាន៖ សីហនុ និង សីហមុនី ​ទទួល​​ស្គាល់​​ផែនទី​រដ្ឋាភិបាល

ផៃ ស៊ីផាន៖ សីហនុ និង សីហមុនី ​ទទួល​​ស្គាល់​​ផែនទី​រដ្ឋាភិបាល

ផែនទីសព្វថ្ងៃ ដែលរដ្ឋាភិបាលបាន និងកំពុងប្រើប្រាស់ សុទ្ធសឹងជាផែនទី ដែលទទួលស្គាល់ ដោយអង្គ​អតីត​ព្រះមហាក្សត្រ នរោត្ដម សីហនុ និងព្រះមហាក្សត្រសព្វថ្ងៃ ព្រះនរោត្ដម សីហមុនី។ នេះជាការថ្លែងអះអាង របស់​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ទីស្តីការគណរដ្ឋមន្រ្តី ដែលជាសេនាធិការ​ដ៏​សំខាន់​មួយ នៃរដ្ឋាភិបាលរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។

សរសេរនៅលើ ទំព័រហ្វេសប៊ុកដ៏ល្បីល្បាញ លោក ផៃ ស៊ីផាន បានអះអាងថា៖ «បើយោងតាមឯកសារ របស់​ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ (អតីតព្រះមហាក្សត្រកម្ពុជា) ដែលព្រះអង្គបានឡាយ​ព្រះចុត​ហ្មាយផ្ញើជូន ឯកឧត្តម ផាំ វ៉ាន់ដុង នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៩៩ នោះ ព្រះអង្គបានលើកឡើងថា “ផ្អែកតាម​ផែនទីបារាំង” ហើយសាធារណៈជនបានដឹងឮ ពីការផលិតផែនទី របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិនផងដែរ»។

មន្ត្រីអ្នកនាំពាក្យ បានស្រង់ព្រះសំណេរមួយ របស់អតីតព្រះមហាក្សត្រ សីហនុ [...]

ជំហាន កែម ឡី ដើម្បី​ស្រាយ​បញ្ហា​ព្រំដែន និង​យក​កោះ​ត្រល់​មក​វិញ

ជំហាន កែម ឡី ដើម្បី​ស្រាយ​បញ្ហា​ព្រំដែន និង​យក​កោះ​ត្រល់​មក​វិញ

«បូរណភាពទឹកដី ជាអាយុជីវិតយើងទាំងអស់គ្នា។ យើងមានសិទ្ឋិពេញលេញ ក្នុងការចូលរួមការពារ និង​ថែរក្សា។» នេះជាការសរសេរអះអាង របស់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម នៅលើទំព័រហ្វេសប៊ុក​របស់លោក ទាក់ទងនឹងបញ្ហាព្រំដែន ដ៏ចម្រូងចម្រាស់។ ចម្រូងចម្រាស់ ព្រោះផែនទីដែលរដ្ឋាភិបាល​កំពុង​អះអាង យកមកធ្វើជាគោល ក្នុងការបោះបង្គោលសីមានេះ ជាផែនទីរកបាន ដោយរដ្ឋាភិបាលខ្លួនឯង នៅ​មុន​ការផ្ទៀងផ្ទាត់ជាមួយផែនទី ដែលកម្ពុជាយកទៅទុក នៅអង្គការសហប្រជាជាតិ នាឆ្នាំ១៩៦៤ ដើម្បីឲ្យស្រប​តាម​រដ្ឋធម្មនុញ្ញ ត្រង់មាត្រា២។

ប៉ុន្តែបន្ទាប់ពីបានផ្ទៀងផ្ទាត់ ជាមួយផែនទី ដែលឲ្យខ្ចីដោយ UN និងដែលរដ្ឋាភិបាលខ្លួនឯងអះអាងថា មិន​មែន​ជាផែនទីផ្លូវការនោះ ក្រុមអ្នកជំនាញរបស់រដ្ឋាភិបាល បានប្រកាសថា ផែនទីទាំងនេះ សុទ្ធតែដូចគ្នា ហើយ​ឈាន​ទៅដល់ការសម្រេច ឲ្យបន្តបោះបង្គោលព្រំសីមា ជាបន្តទៀត ដោយសំអាងទៅលើផែនទី រកបានដោយ​រដ្ឋាភិបាល [...]

ផែនទី៖ «គោ និង​ក្របី​ដូច​គ្នា​ទេ​តើ... ដូច​គ្នា​ត្រង់​រាង​និង​កន្ទុយ!»

ផែនទី៖ «គោ និង​ក្របី​ដូច​គ្នា​ទេ​តើ... ដូច​គ្នា​ត្រង់​រាង​និង​កន្ទុយ!»

មន្រ្តីជាន់ខ្ពស់មួយរូប របស់គណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា តាមអ្វី ដែល​លោកបានដឹង ផែនទីទាំងបី (របស់រដ្ឋាភិបាល - UN និងរបស់​គណបក្សសង្គ្រោះជាតិ) ពិតជាដូចគ្នា ព្រោះ​ផែនទី​ទាំងនោះ «អាច»ជាប្រភេទផែនទី តែមួយដូចគ្នា ដែលប្រើប្រាស់ក្នុងសម័យសង្គ្រាម គឺក្នុង​សម័យ​ខ្មែរ​ប្តឹង​ទៅ​អាមេរិក រឿងអាមេរិកទម្លាក់គ្រាប់បែក លើទឹកដីកម្ពុជាប៉ុណ្ណោះ។

ការថ្លែងជាទស្សនៈផ្ទាល់ខ្លួន របស់មន្ត្រីរូបនេះ បានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បាន​ប្រកាសជាសាធារណៈ នៅក្រោយពិធីពិនិត្យ និងផ្ទៀងផ្ទាត់ផែនទី កម្ពុជា និង UN កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នៅទីស្តីការគណរដ្ឋមន្រ្តីថា គ្រប់ផែនទីទាំងអស់ មានលក្ខណៈដូចគ្នាទាំងអស់ ហើយរដ្ឋាភិបាល អាចបន្តបោះបង្គោលព្រំដែន ជាមួយវៀតណាមជាបន្តបាន។ ក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់នោះ រដ្ឋាភិបាល​ថែម​ទាំង បានព្រមានចាត់វិធានការ ដល់ជនណា [...]

ហ៊ុន សែន៖ «ខ្ញុំ​នឹង​ចូលរួម​កំដរ​ឯ.ឧ នូវ​គ្រប់​ទម្រង់​លេង»

ហ៊ុន សែន៖ «ខ្ញុំ​នឹង​ចូលរួម​កំដរ​ឯ.ឧ នូវ​គ្រប់​ទម្រង់​លេង»

បន្ទាប់ពីការផ្ទៀងផ្ទាត់គ្នា នៃផែនទីរបស់ UN និងផែនទីរដ្ឋាភិបាល បញ្ជាក់អះអាង ដោយរដ្ឋាភិបាលខ្លួនឯង ថាមានភាពដូចគ្នានោះ នាយករដ្ឋមន្ត្រីបីទសវត្សន៍ របស់កម្ពុជា បានផ្ញើរសារមួយតាមទូរស័ព្ទ កាលពីថ្ងៃទី២០ ខែសីហា ទៅឲ្យលោក សម រង្ស៊ី ដែលកំពុងស្ថិតនៅក្នុងប្រទេសអូស្ត្រាលី ដោយព្រមានមេដឹកនាំ​គណបក្ស​ប្រឆាំង កុំឲ្យយកបញ្ហាព្រំដែន កម្ពុជា-វៀតណាម ជាល្បែងបោកប្រាសប្រជាជន និងត្រូវ«អប់រំផ្ទៃក្នុងបក្ស» កុំ​ឱយធ្វើសកម្មភាពទុច្ចរិច្ច បំផ្លាញការខិតខំ របស់រដ្ឋាភិបាលលើការងារព្រំដែន ដែលត្រូវបានកំណត់ដោយ​ច្បាប់។

ស្រង់សំណេរនៅក្នុងសារនោះ ដោយសារព័ត៌មានក្នុងស្រុក លោក ហ៊ុន សែន បានប្រើភាសាគម្រាមថា៖ «គ្រប់​ទម្រង់លេង និងគ្រប់កាលៈទេសៈ គ្រប់រដូវកាល និងគ្រប់រស់ជាតិ (ក្តៅ.ត្រជាក់.ផ្អែម.ល្វីង.ជូរចត់) ។ល។ ខ្ញុំកំដរ ឯ.ឧ បានទាំងអស់ ដូចដែលធ្លាប់បានធ្វើចំពោះខ្ញុំកន្លងមក តាំងពី មានស៊ីអត់សែន មានសែនអត់ស៊ី រហូតមកដល់វប្បធម៏សន្ទនា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...