ម៉ៅ មុនីវណ្ណ៖ សភាហ្នឹងសភាអ្វី សភាកុម្មុយនីសឬសភាផ្តាច់ការ?
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ បានលើកឡើងថា នាពេលខាងមុខនេះ លោកត្រូវចុះទៅពិនិត្យមើលជីវភាព និងការរស់នៅ របស់ប្រជាពលរដ្ឋតាមព្រំដែន។ លោកបន្តថា ការចុះទៅព្រំដែន នាពេលខាងមុខនេះ លោកបានស្នើលិខិតបេសកកម្ម ពីប្រធានរដ្ឋសភា លោក ហេង សំរិន តែមិនត្រូវបានអនុញ្ញាតឡើយ។ លោកបានថ្លែងដូច្នេះ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ម្សិលម៉ិញ ក្នុងសិក្ខាសាលាមួយ ដែលរៀបចំដោយគណបក្សសង្គ្រោះជាតិ ស្តីពី «ដំណើរឆ្ពោះទៅ រកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរ» នាសណ្ឋាគារ អ៊ីមភើរៀល រាជធានីភ្នំពេញ។
កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ លោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ លោកបានចេញលិខិតមួយច្បាប់ ទៅកាន់ប្រធានរដ្ឋសភាលោក ហេង សំរិន ដោយស្នើសុំលិខិតបញ្ជាបេសកកម្ម រយៈពេល៥ថ្ងៃ ដើម្បីចុះទៅពិនិត្យ ស្វែងយល់នូវស្ថានភាពជាក់ស្តែង នៃការរប់សនៅរបស់ប្រជាពលរដ្ឋ និងបញ្ហាផ្លូវគមនាគមន៍ [...]