លេងហ្គេមចាញ់ ដកកាំភ្លើងបាញ់សម្លាប់មនុស្សពីរនាក់រួចធ្វើអត្តឃាត នៅផ្លរីដា
នាយនគរបាលប្រចាំតំបន់ លោក «Mike Williams» បានថ្លែងនៅក្នុងសន្និសីទកាសែត ដែលប្រព្រឹត្តិទៅ កាលពីមុននេះបន្តិចថា៖ «មានមនុស្សបីនាក់ បានស្លាប់នៅនឹងកន្លែង។ ម្នាក់ពីក្នុងចំណោមនោះ ជាជនសង្ស័យ ដែលបានធ្វើអត្តឃាត ដោយខ្លួនឯង។ (...) ខណៈមនុស្ស១១នាក់ផ្សេងទៀត បានរងរបួស និងត្រូវបញ្ជូនទៅព្យាបាល នៅឯមន្ទីរពេទ្យ។»
លោក «Mike Williams» បានបន្តថា អត្តសញ្ញាណនៃជនសង្ស័យ ត្រូវបានដឹងរួចហើយ គឺជាយុវជនអាយុ ២៤ឆ្នាំ មួយរូប ឈ្មោះ «David Katz» ជាអ្នកស្រុក «Baltimore» ដែលជាក្រុងធំបំផុត នៃរដ្ឋម៉ារីឡេន (Maryland) ស្ថិតនៅភាគឦសាននៃសហរដ្ឋអាមេរិក។
យុវជនរូបនេះ ជាបេក្ខជនមួយរូប នៃការប្រកួតលេងហ្គេម «Madden NFL 19» ដែលកំពុងប្រព្រឹត្តិទៅ នៅក្នុងមណ្ឌលកំសាន្ដ «Jacksonville» ខាងលើ។ នាយនគរបាលបានបន្ថែមថា យុវជន «David Katz» បានប្រើកាំភ្លើងខ្លី ដើម្បីបាញ់រះ នៅក្នុងពេលប្រកួតនោះ។
[...]