សកម្មជនសិទ្ធិមនុស្សបន្តការដាក់ញត្តិទៀត ទោះធ្លាប់ត្រូវបានឃាត់ខ្លួន
«កន្លងមកខាងសង្គមស៊ីវិល បានដាក់ញត្តិរបស់ខ្លួនបានប្រាំស្ថានទូតរួចហើយ ក្នុងនោះមានស្ថានទូតអាមេរិក ស្ថានទូតបារាំង ស្ថានទូតអង់គ្លេស ស្ថានទូតជប៉ុន និងសហគមន៏អ៊ឺរ៉ុប និងបន្តសកម្មភាពនេះទៀតទៅស្ថានទូតអាឡឺម៉ង់ ស្ថានទូតកូរ៉េខាងត្បួង។ល។ សកម្មភាពនេះ នឹងបន្តទៅរហូតដល់ថ្ងៃទី២៧ ឬ២៨ ខែមករាខាងមុខនេះ» នេះបើតាមសម្តីមន្ត្រីជំនាញមួយរូប របស់អង្គការសង្គមស៊ីវិល។
សកម្មភាពទាត់ធាក់លើរូបលោក វន់ ពៅ សកម្មជនការពារសិទ្ធិកម្មករមួយរូប នៅតំបន់សេដ្ឋកិច្ចភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក Heng Chivoan)
សិទ្ធិមនុស្ស - នៅក្នុងការថ្លែងឲ្យដឹង តាមរយៈទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី២២ ខែមករានេះ លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្ស [...]