«ខ្ញុំត្រូវបក្សពួក ហ៊ុន ម៉ាណែត ចាប់បោះទៅក្រៅភោជនីយដ្ឋាន»
«គឺជារឿងមួយ ក្នុងចំណោមរឿងដ៏គួរឲ្យតក់ស្លុតជាងគេទាំងអស់ ដែលខ្ញុំមិនដែលជួបប្រទះពីមុនមក» នេះជាការថ្លែង របស់លោក ផូល ហាយ៉េស (Paul Hayes) ពីមន្ទីរពេទ្យដែលលោកកំពុងសម្រាកព្យាបាល ប្រាប់សាព័ត៌មានមួយ ចេញផ្សាយជាភាសាអង់គ្លេស ក្នុងប្រទេសកម្ពុជាឈ្មោះ «The Cambodia Daily»។ លោក ហាយ៉េស ដែលជាមន្ត្រីស្មៀនឯកជន ទទួលបន្ទុកយកដីការកោះ របស់តុលាការអាមេរិក ទៅឲ្យភាគីចុងចោទ បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីលោកបានព្យាយាម ហុចដីការតុលាការនោះ ទៅឲ្យលោក ហ៊ុន ម៉ាណែត នៅក្នុងភោជនីយដ្ឋានឡាលីន (La Lune) នាក្រុង ឡុងប៊ិច (Long Beach ក្នុងរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក)។
លោក ផូល ហាយ៉េស បានរំលឹកប្រាប់សារព័ត៌មានថា លោកបានទៅដល់ភោជនីយដ្ឋាននោះ កាលពីថ្ងៃសៅរ៍ទី៩ ខែមេសា ឆ្នាំ២០១៦ នៅវេលាម៉ោង៥ល្ងាច ដើម្បីរង់ចាំជាការមកដល់ របស់លោក ហ៊ុន ម៉ាណែត កូនប្រុសនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន [...]