ការត្រាប់តាម«ក្បាច់រួមរ័ក្សពិសេស» របស់សេដ្ឋីអូស្ត្រាលី ផ្ទុះរឿងអាស្រូវ
លោក ទ្រាវ័រ ប៊ៃនុន (Treavers Beynon) សេដ្ឋីផ្នែកថ្នាំជក់មួយរូប បានចាយលុយ ដើម្បីបង្កើតរឿងដ៏សប្បាយៗ ហើយបានបង្ហោះរឿងនេះ តាមរយៈរូបថតមួយសន្លឹក ប្រាប់ដល់គេឯង ពាសពេញបណ្ដាញអ៊ិនធើណែត។ មានប្រាក់ ធ្វើអ្វីក៏បាន ហើយចង់សប្បាយ យ៉ាងម៉េចក៏បាន ជាមួយនឹងការជប់លៀង ផឹកស៊ីច្រៀងរាំ ដែលកើតមាន មិនស្រាកស្រាន្ដ។
យ៉ាងណាក៏ដោយ ក៏លោក ប៊ៃនុន ចង់រក្សាទុករូបភាពដ៏ល្អមួយ សម្រាប់កូនទាំងបួនរបស់លោក និងជាស្វាមីដ៏ត្រឹមត្រូវមួយ សម្រាប់ភរិយាក្រោយ របស់លោកដែរ។ តែផ្ទុយទៅវិញ រូបភាពចុងក្រោយមួយ ដែលលោកបានបង្ហោះ នៅលើបណ្ដាញសង្គម អ៊ិនស្តាក្រាម បានបង្កឲ្យផ្ទុះ ជាសង្គ្រាមពាក្យសម្ដីឡើយ យ៉ាងសន្ធឹកសន្ធាប់។ រូបថតនោះ គេបានមើលឃើញ លោក ប៊ៃនុន កំពុងកាន់ខ្សែរពីរ ដែលបានចង់ភ្ជាប់ភរិយារបស់លោក និងស្ត្រីម្នាក់ទៀត វានៅនឹងដី ដោយបានសរសេរអមថា៖ «ការយកតម្រាប់ របស់ខ្ញុំ តាម"Doggy Style"»
(កំណត់សម្គាល់៖ Doggy Style [...]